ទិវា​ជាតិ​អំ​ណាន​៖ សិស្ស​ពី​ព្រៃវែង កំពង់ឆ្នាំង និង​ប៉ៃលិន ឈ្នះ​ពានរង្វាន់​ថ្នាក់ជាតិ​
កំណាព្យ
ជាតិ
សង្គមជាតិ
ទិវា​ជាតិ​អំ​ណាន​៖ សិស្ស​ពី​ព្រៃវែង កំពង់ឆ្នាំង និង​ប៉ៃលិន ឈ្នះ​ពានរង្វាន់​ថ្នាក់ជាតិ​
11, Mar 2019 , 11:42 am        
រូបភាព
ដោយ: ថ្មីៗ
​ទិវា​ជាតិ​អំ​ណាន​លើក​ទី​៤ ក្រោម​ប្រធានបទ «​ការអាន​បណ្តុះ​វប្បធម៌​សិក្សា​ពេញ​មួយជីវិត​»​ដែល​រៀបចំ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា នា​ថ្ងៃទី​១១ ខែមីនា នេះ រកឃើញ​ជ័យលាភី​ក្នុង​កម្មវិធី​ប្រកួតប្រជែង​អាន ស្មូត​កំណាព្យ តែង​និពន្ធ ពានរង្វាន់​សម្តេច តេ​ជោ ហ៊ុន សែន​។ កម្មវិធី​នេះ ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​លោកស្រី​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច​។​

 
​សម្រាប់​ជ័យលាភី​ថ្នាក់ជាតិ​ផ្នែក តែង​កំណាព្យ យុវ​សិស្ស ទៀង ឆន ពី​ខេត្តព្រៃវែង ដណ្តើមបាន​ចំណាត់ថ្នាក់​លេខ​មួយ  រីឯ​យុវ​សិស្ស រិ​ន ស៊ា​វ​ហ្វុ​ង មកពី​ខេត្តតាកែវ បាន​លេខ​ពីរ និង​យុវ​សិស្ស ហេង ស៊ីវ​ម៉ា មកពី​ខេត្ត​កែប បាន​លេខ​បី​។​


 
​យុវ​សិស្ស សុខ​ណា​រី មកពី​ខេត្តកំពង់ឆ្នាំង បាន​ជ័យលាភី​លេខ​មួយ​ថ្នាក់ជាតិ​ផ្នែក ស្មូត​កំណាព្យ ខណៈ យុវ​សិស្ស ធួន ដា​ណុ​ច មកពី​រាជធានី​ភ្នំពេញ បាន​លេខ​ពីរ និង យុវ​សិស្ស ម៉ាប់ លិ​ន​ដា មកពី​ខេត្តបាត់ដំបង បាន​លេខ​បី​។​
 
​រីឯ​ជ័យលាភី​ថ្នាក់ជាតិ​ផ្នែក អាន​អត្ថបទ លេខ​មួយ បាន​ទៅលើ​កុមារី ហេង សូ​នី​តា មកពី​ខេត្ត​ប៉ៃលិន ជ័យលាភី​លេខ​ពីរ បាន​ទៅលើ កុមារី អ៊ី​ន សុខ​នាង មកពី​ខេត្តកំពង់ស្ពឺ និង​ជ័យលាភី​លេខ​បី បាន​ទៅលើ កុមារី សាន មុន្នី​រ័ត្ន មកពី​ខេត្តកំពង់ចាម​។​

 
 
​នេះ​ជា​ឆ្នាំ​ទី​៤ ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា ប្រារព្ធ​ទិវា​ជាតិ​អំ​ណាន ដោយមាន​អ្នកចូលរួម​សរុប​៤០០០​នាក់​។ ការប្រកួតប្រជែង​ការអាន ធ្វើឡើង​សម្រាប់​សិស្ស​ថ្នាក់​ទី​៦ ការប្រកួតប្រជែង​ស្មូត​កំណាព្យ សម្រាប់​សិស្ស​ថ្នាក់​ទី​៧ ដល់ទី​៩ និង​ការប្រកួតប្រជែង​តែង​និពន្ធ​សម្រាប់​សិស្ស​ថ្នាក់​ទី​១០ និង​ទី​១២៕
 

Tag:
 អំ​ណាន​
  កំណាព្យ​
© រក្សាសិទ្ធិដោយ thmeythmey.com