ជាតិ
សង្គមជាតិ
សម្ដេច ហ៊ុន សែន ឲ្យ​អាជ្ញាធរ​ដើរ​ជីក​អណ្តូង​ជូន​ពលរដ្ឋ ប្រសើរ​ជាង​ដឹក​ទឹក​ទៅ​ពី​ចម្ងាយ​
11, Mar 2019 , 9:59 pm        
រូបភាព
កាលពីឆ្នាំ២0១៧ ឥណ្ឌា ផ្លល់ជំនួយប្រមាណ១២លានដុល្លារ ដើម្បីធ្វើអណ្តូងឲ្យបាន១៥00 ជូនពលរដ្ឋខ្មែរ នៅតាមខេត្តមួយចំនួន។ រូបពីក្រសួងអភិវឌ្ឍន៍ជនបទ
កាលពីឆ្នាំ២0១៧ ឥណ្ឌា ផ្លល់ជំនួយប្រមាណ១២លានដុល្លារ ដើម្បីធ្វើអណ្តូងឲ្យបាន១៥00 ជូនពលរដ្ឋខ្មែរ នៅតាមខេត្តមួយចំនួន។ រូបពីក្រសួងអភិវឌ្ឍន៍ជនបទ
ដោយ: ថ្មីៗ
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រាប់​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ជាពិសេស មន្ទីរ​និង​ក្រសួង​ធនធានទឹក ឲ្យ​ជីក​អណ្តូង​ជូន​ប្រជាពលរដ្ឋ នៅក្នុង​តំបន់​ណា ដែល​មើល​ទំនងជា​ខ្វះ​ទឹក​ប្រើប្រាស់​។ សម្តេចនាយក​រដ្ឋមន្ត្រី សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​៖«​ឆ្នាំនេះ គ្រប់​ទីកន្លែង​ទាំងអស់ សូម​ឲ្យ​អាជ្ញាធរ ខិតខំ​ជីក​អណ្តូង ប្រសើរ​ជាង​ដឹក​ទឹក​ទៅ​ពី​ចម្ងាយ​»​។​


 
​សំឡេង​ប្រមុខ​រដ្ឋាភិបាល ដែល​ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ជូន​និស្សិត​នៃ​សាកល​វិទ្យា​ភូមិន្ទ​នីតិសាស្ត្រ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច នា​ព្រឹក​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៩



 
​សូមបញ្ជាក់ថា ក្រសួងការពារជាតិ បាន​ត្រៀម​កម្លាំងយោធា​៣០០​នាក់ ដើម្បី​ដឹក​ទឹក​ជូន​ប្រជាពលរដ្ឋ តាម​ខេត្ត​នានា​៕  
 

Tag:
 ហ៊ុន សែន​
  អាកាសធាតុ​
  ខ្វះ​ទឹក
© រក្សាសិទ្ធិដោយ thmeythmey.com