ជាតិ
លោកស្រី ញាន ទិ​ត្យ​ចិន្តា ឡើងកាន់តំណែង​ជា​អភិបាលរង​ខេត្តរតនគិរី​
11, Mar 2019 , 10:39 pm        
រូបភាព
ដោយ: ថ្មីៗ
​លោកស្រី ញាន ទិ​ត្យ​ចិន្តា បាន​ឡើងកាន់តំណែង​ជា​អភិបាលរង​ខេត្តរតនគិរី ក្នុង​ពិធី​ផ្លូវការ​មួយនា​ថ្ងៃទី​១១ ខែមីនា នេះ ដែល​រៀបចំ​នៅ​សាលាខេត្ត​រតនគិរី ក្រោម​អធិបតីភាព​លោក ឡាំ ជា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​។​

 
​យោងតាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល លោកស្រី ញាន ទិ​ត្យ​ចិន្តា ឋានន្តរស័ក្តិ​មន្ត្រី​ថ្នាក់​លេខ​បី នៃ​ក្របខណ្ឌ​មន្ត្រី​គ្រប់គ្រង​រដ្ឋបាល​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​។ ក្នុងពេល​មក​បំពេញ បេសកកម្ម​ភារកិច្ច​ថ្មី​នេះ លោកស្រី ញាន ទិ​ត្យ​ចិន្តា ត្រូវដាក់​ពាក្យស្នើសុំ​ស្ថិតនៅ​ក្រៅ​ក្របខណ្ឌ​ដើម​៕

Tag:
 អភិបាលរង​ខេត្ត​
© រក្សាសិទ្ធិដោយ thmeythmey.com