ជាតិ
សង្គមជាតិ
ទំនិញ​ក្លែងក្លាយ​៧០​តោន​ទៀត នឹងត្រូវ​កម្ទេចចោល​
11, Mar 2019 , 11:19 pm        
រូបភាព
រូបពីក្រសួងព័ត៌មាន
រូបពីក្រសួងព័ត៌មាន
ដោយ: ថ្មីៗ
​អាជ្ញាធរ នឹង​កម្ទេចចោល​ផលិតផល​ក្លែងក្លាយ​និង​ខុសច្បាប់​ដល់​ទៅ​៧០​តោន នៅ​ព្រឹក​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​របស់​សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។



​សេច​ក្តី​ប្រកាស​ព័ត៌មាន​របស់គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ (​គ​.​ប​.​ផ​.​ក​) បាន​ឲ្យ​ដឹងថា ផលិតផល​ក្លែងក្លាយ​ទាំងនោះ ត្រូវបាន​អាជ្ញាធរ បង្ក្រាបបាន​នាពេល​កន្លងមក​។ តំណាង​ស្ថាប័ន​ពាក់ព័ន្ធ​នានា ដូចជា ស្ថានទូត​បរទេស តុលាការ អាជ្ញាធរ​ដែនដី រួមទាំង​វិស័យ​ឯកជន​និង​អន្តរជាតិ​ផ្សេងទៀត នឹងចូលរួម​ក្នុង​ពិធី​កម្ទេច​ផលិតផល​ទាំងនោះ នៅ​តាម​បណ្តោយ​មហាវិថី​សម្តេច​តេ​ជោ​៦០​ម៉ែត្រ៕  
 

Tag:
 ផលិតផល​ក្លែងក្លាយ
© រក្សាសិទ្ធិដោយ thmeythmey.com