ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
សង្គមជាតិ
ឧកញ៉ា គិត ធាង ម្ចាស់ក្លិប Rock ត្រូវបាននាំខ្លួនទៅសាកសួរពាក់ព័ន្ធសំណុំរឿងគ្រឿងញៀន
11, Mar 2019 ,
7:00 pm
រូបភាព
×
ដោយ:
សារព័ត៌មានថ្មីៗ
ឧកញ៉ា គិត ធាង ត្រូវបាននាំទៅសាកសួរនៅស្នងការនគរបាលរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងសំណុំរឿងគ្រឿងញៀន នៅក្លិបកម្សាន្ត Rock របស់លោក។ កម្លាំងសមត្ថកិច្ច បានចុះទៅដល់គេហដ្ឋានរបស់លោកតែម្តង នៅល្ងាចថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩។ នេះបើតាមការអះអាងរបស់លោក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ។
តាមសំដីដែលដកស្រង់ដោយគេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន បានបញ្ជាក់ថា កម្លាំងនគរបាលចម្រុះអនុវត្តតាមដីការបស់សាលាដំបូងរាជធានីភ្នំពេញ ដោយនាំខ្លួនឧកញ៉ា គិត ធាង ទៅសួរនាំពាក់ព័ន្ធករណីជួញដូរគ្រឿងញៀននៅក្នុងមជ្ឈមណ្ឌលកំសាន្តរ៉កជាង៥០គីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យជាង៣០០នាក់ ។
ភូមិគ្រឹះរបស់ឧកញ៉ា គិត ធាង ដែលស្ថិតនៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ
កម្លាំងសមត្ថកិច្ច ដែលត្រៀមនាំខ្លួនឧកញ៉ា គិត ធាង
អ្នកកាសែត នាំគ្នាទៅមុខភូមិគ្រឹះរបស់ឧកញ៉ា គិត ធាង នៅព្រលប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២
០
១៩ ពេលឮដំណឹងថា កម្លាំងសមត្ថកិច្ច ចុះទៅឡោមព័ទ្ធ ដើម្បីនាំឧកញ៉ា គិត ធាង ទៅសាកសួរ
ការនាំខ្លួនឧកញ៉ា គិត ធាង ក៏ត្រូវបានធ្វើឡើងបន្ទាប់ពីមានបញ្ជាពីសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ផងដែរ។ ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចនាយករដ្ឋមន្រ្តី សង្កត់ធ្ងន់យ៉ាងដូច្នេះថា៖«ស្វែងរកឲ្យឃើញមេខ្លោង ដែលនាំគ្រឿងញៀន ចូលកន្លែងនេះ មិនមែន [ចាប់] តែកម្មករទេ»។
អត្ថបទទាក់ទង
នាយករដ្ឋមន្រ្តី បញ្ជាឲ្យរកមេខ្លោងគ្រឿងញៀននៅក្លិប Rock ឲ្យឃើញ
កាលពីយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ច បានសម្រុកចុះទៅចាប់មនុស្សជាង៣០០នាក់ ដែលសេពគ្រឿងញៀន ក្នុងក្លិប Rock ហើយសមត្ថកិច្ច បានរឹបអូសគ្រឿងញៀនដល់ទៅជាង៥០គីឡូក្រាមឯណោះ។ បន្ទាប់មក អាជ្ញាធរ ក៏សម្រេចបិទក្លិបនេះចោល៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម