ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ពេល​គ្រុនក្តៅ អ្នក​គួរ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​
13, Mar 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​រោគ​គ្រុនក្តៅ អាច​បណ្តាល​ឲ្យ​អ្នកជំងឺ​ស្រេកទឹក និង​ខ្វះ​ជាតិ​ទឹក​។ ដូច្នេះ ចូរ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​បំផុត​តាម​ដែល​អាចធ្វើ​ទៅបាន​។ ការព្យាយាម​ធ្វើ​ឲ្យ​ត្រជាក់​ស្បែក និង​រាងកាយ​របស់​អ្នក​ឆាប់រហ័ស អាចធ្វើ​ឲ្យ​អ្នកជំងឺ​មិន​ស្រួល​។​


 
​នេះ​អាច​បណ្តាល​ឲ្យ​ញាក់​ផងដែរ ហើយ​វា​នឹង​បង្កើន​សីតុណ្ហភាព​រាងកាយ ប្រសិនបើ​ជំងឺ​គ្រុនក្តៅ​ត្រូវបាន​បង្កឡើង​ដោយ​ការឆ្លង​មេរោគ​។​
 
​ការព្យាបាល​ក្នុងករណី​ក្តៅខ្លួន​បែបនេះ គឺ​អាស្រ័យ​លើ​មូលហេតុ​នៃ​ជំងឺ​គ្រុនក្តៅ និង​រោគសញ្ញា​រួម​។ រោគសញ្ញា​គ្រុនក្តៅ​ធម្មតាៗ​អាច​ព្យាបាល​បាន​ដោយ​ប្រើ​ថ្នាំ​ដែល​គ្មាន​វេជ្ជបញ្ជា​។​
​យ៉ាងណាមិញ យើងខ្ញុំ​សូម​ណែនាំ​អ្នក​នូវ​ពួក​ថ្នាំ​ដ៏​ល្អ​បំផុត ដើម្បី​ជួយ​ទប់ស្កាត់ និង​ព្យាបាល​ជំងឺ​គ្រុនក្តៅ​នេះ នោះ​គឺ Rhinex​។​
 
Rhinex ជា​ប្រភេទ​ថ្នាំ​បំបាត់​អាកា​រៈ​ផ្តាសាយ និង​គ្រុនក្តៅ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ព្រមទាំង​មិន​ធ្វើ​ឲ្យ​ងងុយគេង​ទៀតផង​។ Rhinix មាន​លក់​តាម​បណ្តា​ឱសថស្ថាន​ស្របច្បាប់​នានា​នៅក្នុង​ប្រទេស​កម្ពុជា​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com