ភ្នំពេញ៖ ភ្នាក់ងារចែកចាយរបស់ក្រុមហ៊ុន ENAGIC ពីប្រទេសជប៉ុន នឹងរៀបចំសិក្ខាសាលាមួយស្តីពី«ការវិនិយោគដែលចំណេញប្រាក់ និងសុខភាពក្នុងទ្រង់ទ្រាយទូទាំងពិភពលោក» ដើម្បីផ្តល់ឱកាសដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ បានស្វែងយល់ពីឱកាសធ្វើជំនួញលក្ខណៈសកលលោក (Global Business) បង្កើនប្រាក់ចំណូល និងទទួលបានសុខភាព និងសុភមង្គលសម្រាប់គ្រួសារទាំងមូល ដោយប្រើដើមទុនដ៏តិចតួចបំផុត។
សិក្ខាសាលានេះ នឹងរៀបចំឡើងនៅថ្ងៃសៅរ៍ ទី១៦ ខែមីនា ឆ្នាំ២០១៩នេះ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង១២ ថ្ងៃត្រង់ នៅសាលប្រជុំភោជនីយដ្ឋាន អរគីដេបាស្ទ័រ ស្ថិតនៅផ្ទះលេខ ១០៦ កែងផ្លូវបាស្ទ័រ (៥១) និង ផ្លូវ(២០៨) សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ក្រុមហ៊ុន ENAGIC បានបង្កើតឡើងតាំងពីខែមិថុនា ឆ្នាំ១៩៧៤ ដោយអតីតអ្នកឯកទេសជំនួញក្រុមហ៊ុនសូនី គឺ លោក Hironari Ohshiro ដែលឈានមុខគេបង្កើតម៉ាស៊ីនផលិតទឹក ទឹកសុខភាពកាំងជេន (Kangen Water Generator) សម្រាប់លំនៅដ្ឋាន។ ក្រុមហ៊ុន ក៏ផ្តល់ឱកាសឱ្យអ្នកប្រើប្រាស់ទាំងអស់ អាចធ្វើអាជីវកម្ម និងទទួលចំណូលយ៉ាងច្រើន តាមរយៈប្រព័ន្ធបង្វិល ចែកប្រាក់ចំណេញពីក្រុមហ៊ុន ច្រើនជាង ៨ ទម្រង់ ហើយជាចំណូលសម្រាប់មួយជីវិត និងអាចផ្ទេរបន្ត ទៅអ្នកស្នងមរតកបានទៀតផង។
ឱកាសជំនួញសកលនេះ ជាលទ្ធផលរបស់អ្នកវិទ្យាសាស្ត្រជប៉ុន និងគំនិតបើកទូលាយរបស់ស្ថាបនិកក្រុមហ៊ុន ENAGIC គឺ លោក Ohshiro ដោយឈរលើចក្ខុវិស័យ ជំនួយប្រកបដោយសុខភាពល្អ នោះគឺ សុខភាពរាងកាយ លំនឹងហិរញ្ញវត្ថុ និងសុខភាពផ្លូវចិត្ត។
ក្រៅពីប្រព័ន្ធជំនួញសកលដ៏សុក្រិត ធានាចំណូលខ្ពស់ ENAGIC បានផលិតនូវម៉ាស៊ីនចម្រាញ់ទឹកសុខភាព ដែលទទួលស្គាល់ជាបរិក្ខាវេជ្ជសាស្ត្រ (Medical Device) ដោយក្រសួងសុខាភិបាលជប៉ុន និងទទួលបានវិញ្ញាបនបត្រ ISO 9001, ISO1400, ISO13485 ។
តារាភាពយន្ត កីឡាករ អត្តពលិក និងឥស្សរជនល្បីៗលើពិភពលោក ជាពិសេសប្រមុខដឹកនាំសហរដ្ឋអាមេរិក និងបណ្តាប្រទេសជឿនលឿនក្នុងលោក សុទ្ធតែបានប្រើប្រាស់ម៉ាស៊ីនចម្រាញ់ទឹកនេះ ពោរពេញដោយអំណរ និងមោទកភាពក្រៃលែង។
ក្នុងគោលបំណងផ្តល់ជូនឱកាសជំនួញដ៏ទូលំទូលាយ ជូនជ្រាបអំពីអានុភាពនៃម៉ាស៊ីនបំលែងទឹកដ៏អស្ចារ្យនេះ និងទទួលបាននូវអត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុ និងសុខភាព ដូចជនជាតិជប៉ុន យើងខ្ញុំសូមគោរពអញ្ជើញ លោក លោកស្រី នាងកញ្ញា សិស្ស និស្សិត ចូលដោយរីករាយ។
សូមទាក់ទងទៅកាន់ លេខទូរស័ព្ទ ០៧៨ ៧៧៧ ៣២៨ / ០១២ ៩៨៨ ៦៧៨ / ០៧៨ ៦៦៦ ៣២៨ / ០១២ ៣២៨ ២២២ / ០៧៨ ៣២៨ ៣៣៣ សម្រាប់ព័ត៌មានបន្ថែមអំពីសិក្ខាសាលានេះ៕
(អត្ថបទពាណិជ្ជកម្ម)