ជាតិ
សង្គមជាតិ
ថ្នាំពេទ្យ ទឹក​សុទ្ធ និង​ជី​កសិកម្ម ក្លែង​កា្ល​យ​ជាង​៧០​តោន ត្រូវបាន​ដុតចោល
12, Mar 2019 , 9:58 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ អាជ្ញាធរ បាន​ដុត​កម្ទេចចោល​នូវ​ថ្នាំពេទ្យ ទឹក​សុទ្ធ និង​ជី​កសិកម្ម​ក្លែង​កា្ល​យ ដែលមាន​ចំនួន​សរុប​ជាង​៧០​តោន នៅ​ព្រឹក​ថ្ងៃទី​១២ មីនា ឆ្នាំ​២០១៩ នៅ​ទីលាន​ដី​បណ្តោយ​ផ្លូវ​៦០​ម៉ែត្រ ក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម រាជធានី​ភ្នំពេញ​។

 
​ទំនិញ​ក្លែងក្លាយ និង​ខូចគុណភាព​ទាំងនោះ​មាន ថ្នាំពេទ្យ​សរុប​១០៦​មុខ ដែលមាន​ទម្ងន់​៤០០​គីឡូ​ក្រោម​។ ទឹកបរិសុទ្ធ​ម៉ាក Evian Saint  Amand និង​Montcalm  មាន​ទម្ងន់​ជាង​៦២ ,៦៤០​គីឡូ​ក្រោម និង​ជី​កសិកម្ម មាន​៧ ,៨៥០​គីឡូ​ក្រោម​។ 


 
​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ បាន​សង្កត់ធ្ងន់ថា ការដុត​កម្ទេចចោល​នេះ ក្នុង​គោលបំណង​ក្រើនរម្លឹក​ដល់​ជនល្មើស​ទាំងឡាយ ដែល​កំពុង​ស្តុក​ទុក និង​ចែកចាយ​នូវ​ផលិតផល​ក្លែងក្លាយ​។ « ដរាបណា​មាន​សកម្មភាព​ខុសច្បាប់​បំផ្លាញ​សុខភាព សុខុមាលភាព និង​សុវត្ថិភាព​សង្គម​នៅតែ​បន្ត  ដរាប​នោះ គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ  នៃ​ក្រសួងមហាផ្ទៃ នឹង​ព្យាយាម​ទប់ស្កាត់ រឹបអូស​យកមក​ក​ម្ចេ​ច​ចោល ដោយ​មិន​លើកលែង ឬ​បន្ធូរបន្ថយ​ជាដាច់ខាត​»​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​៕

Tag:
 ថ្នាំ​
  ក្លែងក្លាយ
© រក្សាសិទ្ធិដោយ thmeythmey.com