ជាតិ
អគ្គិសនី​កម្ពុជា ដាក់​ក្រុមហ៊ុន​មួយ ចូលក្នុង​បញ្ជីខ្មៅ​
12, Mar 2019 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ អគ្គិសនី​កម្ពុជា បានសម្រេច​ដាក់​ក្រុមហ៊ុន De Wisdom (Cambodia) Technology ទៅក្នុង​បញ្ជីខ្មៅ​របស់ខ្លួន ក្រោម​ពី​ម្ចាស់​ក្រុមហ៊ុន​មួយ​នេះ គេចវេស​ដោះស្រាយ​បញ្ហា​។​

 
​លិខិត​ជូនដំណឹង​របស់​អគ្គិសនី​កម្ពុជា បាន​បញ្ជាក់ថា ការសម្រេច​បែបនេះ ដោយសារ​ក្រុមហ៊ុន De Wisdom (Cambodia) Technology បាន​បោះបង់​កិច្ចសន្យា​ចំនួន​២​កញ្ចប់ មិន​ផ្គត់ផ្គង់​ជូន​អគ្គិសនី​កម្ពុជា ហើយ​ព្យាយាម​គេចវេស​មិន​ចូលខ្លួន​ដោះស្រាយ និង​សង​ការខាតបង់​ឲ្យ​បាន​សមស្រប​ជូន​អគ្គិសនី​កម្ពុជា​វិញ​៕

Tag:
 អគ្គិសនី​
  EDC
© រក្សាសិទ្ធិដោយ thmeythmey.com