ជាតិ
សេដ្ឋកិច្ច
ក្រសួង​បង្ហាញ​មុខទំនិញ ៣២​បន្ទាត់​ពន្ធគយ សម្រាប់​អ្នក​ចង់​ស្នើ​នាំទៅ​វៀតណាម​រួច​ពន្ធ
12, Mar 2019 , 8:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រោម​កិច្ច​សម្រួល​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​វៀតណាម ដែល​ចុះហត្ថលេខា​កាលពី​ថ្ងៃទី​២៦​ខែកុម្ភៈ​ឆ្នាំនេះ កម្ពុជា​ទទួលបាន​ការ​អនុគ្រោះ​ពន្ធ​សូន្យ​ភាគរយ​នូវ​មុខទំនិញ​ចំនួន ៣២​បន្ទាត់​ពន្ធគយ​ពី​ភាគី​វៀតណាម សម្រាប់​អនុវត្ត​ឆ្នាំ​២០១៩-២០២០​។​

 
​បើតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម ចុះ​ថ្ងៃទី​១១​ខែមីនា ផលិតករ ឬ​អ្នក​នាំចេញ​ពាក់ព័ន្ធ​នឹង​មុខទំនិញ​៣២​បន្ទាត់​ពន្ធគយ​នេះ ដែល​ចង់​ទទួលបាន​ការអនុគ្រោះ អាច​ស្នើសុំ​វិញ្ញាបនបត្រ​បញ្ជាក់​ដើមកំណើត​ទំនិញ​តាមរយៈ​គេហទំព័រ https://co.moc.gov.kh ។ ដោយឡែក​សម្រាប់​មុខទំនិញ​សន្លឹក​ថ្នាំជក់ និង​អង្ករ​សម្រាប់​អនុវត្ត​ឆ្នាំ​២០១៩ អ្នក​នាំចេញ​អា​ដាក់ពាក្យ​ស្នើសុំ​មក​ក្រសួងពាណិជ្ជកម្ម (​នាយកដ្ឋាន​នាំចេញ​-​ចូល​នៃ​អគ្គនាយកដ្ឋាន​សេវា​ពាណិជ្ជកម្ម​) ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ រហូតដល់​ថ្ងៃទី​៨​ខែមេសា​ឆ្នាំនេះ​។​
 
​ខាងក្រោម​នេះ​ជា​មុខទំនិញ​ទាំង​៣២​បន្ទាត់​ពន្ធគយ​៖
 






Tag:
 អនុគ្រោះ​ពន្ធ​
  បន្ទាត់​ពន្ធគយ​
© រក្សាសិទ្ធិដោយ thmeythmey.com