អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ប្រកាស​គម្រោង​«​សាលា​ស្អាត​»​តម្លៃ​សរុប​៧០​ម៉ឺន​ដុល្លារ សម្រាប់​ឆ្នាំ​២០១៩
12, Mar 2019 , 4:22 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន​ខ្មែរ ប៊ែ​វើ​រី​ជី​ស បានប្រកាស​គម្រោង «​សាលា​ស្អាត​» ថ្មី​នៅ​ខេត្តសៀមរាប និង​បន្ទាយមានជ័យ​សម្រាប់​ឆ្នាំ ២០១៩ ដែល​ចំណាយ​ថវិកា​សរុប​ជិត ៧០​ម៉ឺន​ដុល្លារ​អាមេរិក នៅ​ព្រឹក​ថ្ងៃទី​១២ ខែមីនា​នេះ​។ កន្លងមក​ក្រុមហ៊ុន​ខ្មែរ ប៊ែ​វើ​រី​ជី​ស ក៏បាន​សម្រេច​គម្រោង «​សាលា​ស្អាត​» នៅតាម​សាលារៀន​ចំនួន ១០ ទាំង​ក្នុង​រាជធានី និង​ខេត្តបាត់ដំបង​ក្នុង​ឆ្នាំ ២០១៨ ផងដែរ​។​
 
​ក្នុង​ឆ្នាំ​២០១៩​នេះ ក្រុមហ៊ុន​ខ្មែរ ប៊ែ​វើ​រី​ជី​ស នឹង​បន្ត​កសាង និង​ជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ខូចខាត​នៅតាម​សាលារៀន​ចំនួន ៥​ក្នុង​ខេត្តបន្ទាយមានជ័យ និង​៥​ទៀត​ក្នុង​ខេត្តសៀមរាប ដែល​គ្រោង​ចំណាយ​ទឹកប្រាក់​សរុប ៣០ ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​។​




 
​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន លោក លាង ឃុន អគ្គនាយក​ក្រុមហ៊ុន​ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ឲ្យ​ដឹងថា​៖ «​ជានិច្ចកាល​ក្រុមហ៊ុន​តែងតែ​យកចិត្តទុកដាក់ លើ​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស​តាមរយៈ​ការលើកស្ទួយ​វិស័យ​អប់រំ ហើយ​គម្រោង «​សាលា​ស្អាត​» គឺជា​ការចូល​រួមមួយ​ផ្នែក​ក្នុង​វិស័យ​អប់រំ តាមរយៈ​ការអភិវឌ្ឍ​ហេ​ដ្ឋា​រចនាសម្ព័ន​ក្នុង​សាលារៀន ដើម្បី​ផ្ដល់នូវ​កន្លែង​អប់រំ ដែលមាន​បរិយាកាស​ល្អប្រសើរ សម្រាប់​សិស្សានុសិស្ស​»​។​






 
​បើតាម​លោក លាង ឃុន គម្រោង​សាលា​ស្អាត​នេះ នឹងចូលរួម​ចំណែក​ជួយ​សិស្សានុសិស្ស​នៅ​តំបន់​ទាំងនោះ ឲ្យ​មាន​សាលារៀន​សមរម្យ មានចំណេះដឹង និង​សម្រេចបាន​នូវ​ក្ដី​សុបិន​នា​ថ្ងៃ​អនាគត ព្រមទាំង​ក្លាយជា​ធនធានមនុស្ស​ដ៏​ល្អ ដើម្បី​រួមចំណែក​ជួយ​ដល់​សង្គម និង​ប្រទេសជាតិ​យើង​ទាំងមូល​។​






 
​គួរ​បញ្ជាក់ថា គម្រោង «​សាលា​ស្អាត​» គឺជា​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​នៅតាម​សាលារៀន​ទូទាំងប្រទេស ដែល​ត្រូវបាន​ផ្ដួចផ្ដើម​ចាប់ពី​ឆ្នាំ​២០១៦ ដោយ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ក្នុង​គោលបំណង​លើកកម្ពស់​សោភ័ណភាព​សាលារៀន​នៅ​ទូទាំងប្រទេស ឲ្យ​កាន់តែ​ស្រស់ស្អាត​មួយកម្រិត​ទៀត និង​បង្កើន​បរិយាកាស​សិក្សា​ឲ្យ​ល្អប្រសើរ​ជាង​មុន​សម្រាប់​សិស្សានុសិស្ស​។ 






 
​ក្នុង​ឆ្នាំ ២០១៨ ក្រុមហ៊ុន​ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ចំណាយ​ប្រាក់​សរុប​ជិត ៤០ ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក សម្រាប់​គម្រោង «​សាលា​ស្អាត​» នៅតាម​សាលារៀន​ចំនួន ៤ ក្នុង​រាជធានី​ភ្នំពេញ និង ៦ នៅ​ខេត្តបាត់ដំបង​៕

(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com