អត្ថបទពាណិជ្ជកម្ម
ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី ម៉ូ​ឌែ​ល vivo V15Pro ចេញលក់​ជា​ផ្លូវការ​នៅលើ​ទីផ្សារ​ហើយ​
12, Mar 2019 , 5:08 pm        
រូបភាព
ដោយ: ថ្មីៗ
​បច្ចុប្បន្ន​គេ​សង្កេតឃើញថា ក្រុមហ៊ុន​ទូរ​សព្ទ vivo កំពុង​តែមាន​ទីផ្សារ​ប្រកួតប្រជែង​ខ្លាំង​នៅក្នុង​តំបន់​អាស៊ី និង​កំពុង​តែមាន​ប្រជាប្រិយ​ភាពខ្លាំង​គួរសម​ផងដែរ ពី​អ្នកប្រើប្រាស់​ស្មា​ត​ហ្វូ​ន​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ ក្រុមហ៊ុន vivo ថ្មីៗ​នេះ បាន​បញ្ចេញ​ស្មា​ត​ហ្វូ​ន​ជាច្រើន​ម៉ូ​ឌែ​ល​ទៀត​របស់ខ្លួន នៅលើ​ទីផ្សារ​ប្រទេស​កម្ពុជា ជាពិសេស​ស្មា​ត​ហ្វូ​ន​នៃ​ត្រកូល Y តែម្តង​។​
 
​កាលពី​ថ្ងៃទី ២ ខែមីនា កន្លងទៅ ក្រុមហ៊ុន vivo បាន​សម្ពោធ​ជា​ផ្លូវការ ស្មា​ត​ហ្វូ​ន​នៃ​ត្រកូល V របស់ខ្លួន​មួយ​ស៊េរី​ទៀត  គឺ​ម៉ូ​ឌែ​ល vivo V15Pro ដែលជា​ស្មា​ត​ហ្វូ​ន ស្ថិតក្នុង​កម្រិត​បង្គួរ​មួយ និង​មានតម្លៃ​ថ្លៃ​គួរសម​ដែរ​។ ប៉ុ​ន្តៃ​វា​ត្រូវ​បានបង្ហាញ​ចេញមក ជាមួយ​ការ​រចនាបទ​ថ្មី​ជាច្រើន ដែល​ស្មា​ត​ហ្វូ​ន​មួយចំនួន​មិនទាន់មាន​។​
 
​ចំពោះ​ស្មា​ត​ហ្វូ​ន vivo V15Pro នេះ ត្រូវបាន​បង្ហាញ​ចេញមក​ជាមួយនឹង​អត្រា​នៃ​ផ្ទៃ​អេក្រង់​លាត​ស្ទើរតែ​គ្មាន​គែម Ultra FullViewTM Display ទំហំ​អេក្រង់ 6.39-inches 2340x1080 FHD+     Super AMOLED បច្ចេកវិទ្យា​កាមេរ៉ា​មុខ​ផុស​ឡើង 32MP និង​កាមេរ៉ា​ក្រោយ​ដល់​ទៅ 3 គ្រាប់ 48Million Quad Pixel Sensor +8MP + 5MP   បច្ចេកវិទ្យា AI កាមេរ៉ា​ក្រោយ 5MP ៖ ថតរូប​បែប​ព្រាល​ជាមួយ​ផ្ទៃ​ខាងក្រោយ (Depth Camera Bokeh Mode ) បច្ចេកវិទ្យា AI កាមេរ៉ា​ក្រោយ 8MP ៖ ថតរូប​កាន់តែ​ធំ​ទូលាយ 120° ( AI 120° wide Angle)   បច្ចេកវិទ្យា AI កាមេរ៉ា​ក្រោយ 48MP ៖ ថតរូប​ពេលយប់​កាន់តែច្បាស់ (AI Super Night Mode) ថតរូប​ធ្វើអោយ​រូបរាង​កាន់តែ​ស្អាត (AI Body Shaping )
​ដំណើរការ​ម៉ាស៊ីន​ដោយ (Qualcomm Snapdragon 675AIE Octa-core) RAM 6GB + ROM 128GB +SD Card up to 256GB, មុខងារ​ស្កេ​ន​ក្រយៅដៃ​លើ​អេក្រង់ (In-Display Fingerprint Scanning), ថាមពល​ថ្ម​ទំហំ 3700mAh, បច្ចេកវិទ្យា​សាក​ថ្ម​លឿន​


 
Funtouch OS9 (Based on Android 9.0) និង មាន​ពីរ​ពណ៌​សម្រាប់​ជ្រើសរើស គឺ Topaz Blue និង  Coral Red​។​
 
​ដូចនេះ​សម្រាប់​ប្រិយមិត្ត ដែល​ចង់​ក្លាយជា​ម្ចាស់​ស្មា​ត​ហ្វូ​ន vivo V15Pro នេះ លោកអ្នក​អាច​រក​ជាវ​បាន​ចាប់ពី​ថ្ងៃទី ១២ ខែមីនា នេះ​តទៅ នៅ​គ្រប់​បណ្តា​ហាង​នានា ដែលជា​តំណាង​ចែកចាយ​របស់​ក្រុមហ៊ុន vivo ជាមួយនឹង​កញ្ចប់​តម្លៃ $449​។ អតិថិជន ក៏​ទទួលបាន​កាដូ​បន្ថែម​កាដូ​ពិសេសៗ​ជាច្រើន​ទៀតផង​ដែរ ដូចជា បន្តោង​សោរ vivo, ជើង Tripods, ដប​ទឹក​ដ៏​ស្រស់ស្អាត និង Power Bank ផងដែរ​។​
 
​សម្រាប់​អតិថិជន​ដែល​បាន​កុម្ម៉ង់​ស្មា​ត​ហ្វូ​ន vivo V15Pro នេះ​ទុក​មុន លោកអ្នក​អាច​ទៅ​ទទួល ស៊ីម​កាត ដែលមាន​តំលៃ 54$ ដោយ​ឥតគិតថ្លៃ ជាមួយនឹង​គម្រោង Smart ធំ​ហ្មង រយៈពេល 24 សប្តាហ៍​។  លោកអ្នក​អាច​បើក​បាន នៅ​គ្រប់ Smart Stores ចាប់ពី​ថ្ងៃទី​១៣ ខែមីនា ដល់​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៩ ដោយ​គ្រាន់តែ​ភ្ជាប់​ទៅជា​មួយ​ក្រដាស Pre-order ទូរ​សព្ទ និង​អត្តសញ្ញាណប័ណ្ណ​៕


 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com