កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ Ronaldo ធ្វើបាន hat-trick ជួយ Juventus ទម្លាក់ AT-Madrid ឡើង​វគ្គ​៨​ក្រុម​
13, Mar 2019 , 6:54 am        
រូបភាព
Ronaldo អបអរគ្រាប់បាល់ស៊ុតបញ្ចូលទីឲ្យ Juventus។ រូបភាពពីទំព័រផ្លូវការ UCL
Ronaldo អបអរគ្រាប់បាល់ស៊ុតបញ្ចូលទីឲ្យ Juventus។ រូបភាពពីទំព័រផ្លូវការ UCL
​ខ្សែប្រយុទ្ធ​ឆ្នើម Crisitiano Ronaldo អាច​ស៊ុត​បញ្ចូល​ទី​បាន​៣​គ្រាប់​ម្នាក់ឯង (Hat Trick) ជួយ Juventus យកឈ្នះ Atletico Madrid ៣-០ នា​ការប្រកួត​ជើង​ទី​២ វគ្គ​១៦​ក្រុម​ចុងក្រោយ​ពានរង្វាន់ UEFA Chamions League​។ ជ័យជម្នះ​នេះ​បាន​នាំ​ក្រុម​យក្ស​អ៊ីតាលី​ឡើងទៅ​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​ក្រោយ​លទ្ធផល​ការប្រកួត​ទាំងពីរ​ជើង Juventus ឈ្នះ AT-Madrid ៣-២​។​



AT-Madrid ដែល​បានឈ្នះ​នៅ​ជើង​ទី​១ ដោយ​លទ្ធផល ២-០ ទៅហើយនោះ​នៅតែ​ទទួលបាន​ការខកចិត្ត ដ្បិត​មានការ​សម្រេច​ទី​យ៉ាង​មាន​ប្រសិទ្ធភាព​របស់ Ronaldo ចំនួន​៣​គ្រាប់​។​
  
 
៣​គ្រាប់​របស់​ខ្សែប្រយុទ្ធ​សញ្ចា​តិ​ព័រ​ទុយ​ហ្គា​ល់វ័យ​៣៣​ឆ្នាំ​រូបនេះ ធ្វើបាន​ដោយ​ការប្រើ​ក្បាល​២​គ្រាប់​នៅ​នាទី (២៧, ៤៨) និង​គ្រាប់​ចុងក្រោយ​ដោយ​ការ​ស៊ុត​បាល់​ពិន័យ​ប៉េ​ណា​ល់​ទី​នៅ​នាទី ៨៦៕

 

Tag:
 UEFA Chamions League
  Crisitiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com