កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ Man City ឡើង​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ ក្រោយ​ឈ្នះ Schalke ៧-០
13, Mar 2019 , 7:17 am        
រូបភាព
រូបភាពពីទំព័រផ្លូវការ UCL
រូបភាពពីទំព័រផ្លូវការ UCL
Manchester City នៅតែ​អាច​រក​ជ័យជម្នះ​របស់ខ្លួន​ដោយ​យកឈ្នះ Schalke 04 ដល់​ទៅ ៧-០ នៃ​ការប្រកួត​ជើង​ទី​២ វគ្គ​១៦​ក្រុម​ចុងក្រោយ ដើម្បី​បន្តទៅ​កាន់​វគ្គ ១/៤​ផ្តាច់ព្រ័ត្រ ពានរង្វាន់ UEFA Champions League​។​



​កាលពី​ជំនួប​ជើង​ទី​១ Man City ដែលជា​ក្រុម​ភ្ញៀវ បាន​យកឈ្នះ​ក្រុម​ពី​អាល្លឺម៉ង់ Schalke ៣-២​។ ត្រលប់​ទៅកាន់​ទឹកដី Etihad សម្រាប់​ប្រកួត​ជើង​ទី​២ នៅ​រាត្រី​ថ្ងៃទី​១២ ខែមីនា ក្រុម​រហស្សនាម​មេឃ​ខៀវ​អាច​រកបាន​ដល់​ទៅ​៧​គ្រាប់​បន្ថែមទៀត​។ សរុប​លទ្ធផល​ការប្រកួត​ទាំងពីរ​ជើង Man City ឈ្នះ Schalke ១០-២​។​
  
 
៧​គ្រាប់​របស់​ក្រុម​ម្ចាស់​ការពារ​តំណែង​ជើងឯក Premier League ធ្វើបាន​ដោយ Sergio Aguero ២​គ្រាប់ Leroy Sane, Raheem Sterling, Bernardo Silva, Phil Foden និង Gabriel Jesus ម្នាក់​១​គ្រាប់​។

Man City ជាក្រុមទី៣ពីក្របខណ្ឌកំពូលអង់គ្លេសបន្ទាប់ពី Manchester United និង Tottenham Hotspur ដែលបន្តឈានទៅកាន់វគ្គ៨ក្រុមចុងក្រោយនៃព្រឹត្តិការណ៍កំពូលអឺរ៉ុបសម្រាប់រដូវកាល ២០១៨-២០១៩  ខណៈ Liverpool ត្រូវតទល់ជាមួយ Bayern Munich ដើម្បីកាត់សេចក្តីសម្រាប់ជំនួបជើងទី២នៅយប់នេះ៕

 

Tag:
 UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com