អត្ថបទពាណិជ្ជកម្ម
ល្បឿន​របស់​Cellcard បានទទួល​ស្គាល់​តាមរ​យៈ​ពានរង្វាន់​ថ្មី​មួយទៀត​ពី Opensignal
13, Mar 2019 , 10:59 am        
រូបភាព
ដោយ:
​ក្រុមហ៊ុន Cellcard បានទទួល​ពានរង្វាន់​មួយទៀត លើ​ល្បឿន​របស់​បច្ចេកវិទ្យា 4G LTE ពី​ស្ថាប័ន Opensignal ។ ស្ថាប័ន​នេះ​បានប្រកាសថា Cellcard ជា​ម្ចាស់​ពាន​ផ្នែក​បទពិសោធន៍​នាំមុខគេ លើ​ល្បឿន​ដោ​ន​ឡូត និង​អាប់​ឡូត​។ សេចក្តីប្រកាស​នេះ ត្រូវបាន​ធ្វើឡើង​ភ្លាមៗ បន្ទាប់ពី​ស្ថាប័ន Ookla បានប្រកាសថា ក្រុមហ៊ុន Cellcard ជា​ម្ចាស់​ជ័យលាភី លើ​ផ្នែក Speedtest នៅ​ប្រទេស​កម្ពុជា​ជា​ផ្លូវការ​។ នេះ​ជា​ឆ្នាំ​ទី​២​ហើយ ដែល​ក្រុមហ៊ុន Cellcard បានឈ្នះ​ពានរង្វាន់​ពី Opengsignal​។​
 
​ពិធី​ប្រគល់​ពានរង្វាន់ ត្រូវបាន​ប្រកាស​នៅក្នុង​សន្និសីទ Mobile World Congress នៅ​ទីក្រុង​បា​សេ​ឡូ​ណា ហើយ​ត្រូវបាន​ឡើង​ទទួល​ដោយ លោក គិត ម៉េង ប្រធាន​ក្រុមហ៊ុន Royal Group លោក Ian Watson នាយក​ប្រតិបត្តិ និង លោក Jonjon Naval នាយក​ផ្នែក​បច្ចេកវិទ្យា​។​
 
​លោក Watson បាន​មានប្រសាសន៍ថា ពានរង្វាន់​ដែល​ក្រុមហ៊ុន Cellcard ឈ្នះ​ផ្ទួនៗ​គ្នា​នេះ ជា​ភស្តុតាង​បញ្ជាក់​ពី​គុណភាព នៃ​អ៊ីនធឺណិត​ទូរស័ព្ទ ដែល​បាន​ដំណើរការ​តាំងពី​ខែមករា ឆ្នាំ​២០១៧​។ លោក​បាន​បន្តថា​៖«​ពានរង្វាន់​ឯករាជ្យ​ទាំងនេះ ត្រូវបាន​ផ្តល់ជូន​ពី​អ្នកជំនាញ នៅ​ក្នុងការ​ពិនិត្យមើល លើ​ភាព​ពិតប្រាកដ​នៃ​បណ្តាញ​ទំនាក់ទំនង ដោយ​ផ្អែកលើ​ការវិភាគ​ពីបទ​ពិសោធ​ន៍​អ្នកប្រើប្រាស់​ពិតប្រាកដ ដោយ​ពុំមាន​ភាពផ្ទុយ​ពី​ការពិត​នោះទេ​»​។​
 
​ក្រុមហ៊ុន Cellcard ជា​ក្រុមហ៊ុន​ដែលមាន​បណ្តាញ​អ៊ីនធឺណិត​ទូរស័ព្ទ លឿន​ជាងគេ​នៅ​កម្ពុជា ហើយ​ក្រុមហ៊ុន​បានធ្វើការ​យ៉ាង​ស្វិតស្វាញ និង​វិនិយោគ​យ៉ាងច្រើន ដើម្បី​ផ្តល់នូវ​សេវា​ល្អ​បំផុត​ជូន​អតិថិជន​។ នេះ​ជាការ​បន្ថែម​របស់លោក  Ian Watson ។ 
 
​លោក​បាន​បន្ថែមថា​៖ «​បច្ចេកវិទ្យា 4G របស់ Cellcard គឺជា​ជម្រើស​ដ៏​ល្អ​ដែល​ប្រទេស​កម្ពុជា​ត្រូវការ ហើយ​ប្រសិនបើ​ពួកគេ​មិនបាន​សាក​ប្រើប្រាស់ CELLCARD នៅក្នុង​តំបន់​របស់​ពួកគេ​ឱ្យបាន​លើសពី​១​ឆ្នាំ​នោះទេ ពួកគេ​គួរ​សាក​ប្រើប្រាស់​យើង​ឡើងវិញ ដើម្បី​មើលថា​តើ​មានការ​ពង្រឹង​យ៉ាងម៉េច​ខ្លះ​»​។​
 
​លោក Watson​បន្តថា​៖ «​ពួកយើង​បន្ត​ដឹកនាំ​កម្ពុជា​ទៅរក​ពិភព​ឌីជីថល និង​ពង្រឹង​ភាព​រឹង​មុំ​ា​របស់​យើង​នូវ​ទូទាំង​ក្រុមហ៊ុន Royal Group ដើម្បី​ផ្តល់ជូន​បេសកកម្ម​ដ៏​សំខាន់​នេះ​»​។​
​អំពី​ពានរង្វាន់​
 
​ពានរង្វាន់​ពី Opensignal សម្រាប់ «​បទពិសោធន៍​ល្បឿន​ដោ​ន​ឡូត​» និង «​បទពិសោធន៍​ល្បឿន​អាប់​ឡូត​»
 
​បទពិសោធន៍​នៃ​ល្បឿន​ដោ​ន​ឡូត​របស់ Cellcard គឺ 8.3 (​ដែល​វាស់​ទៅលើ​បទពិសោធន៍​ល្បឿន​ដោ​ន​ឡូត​ជា​មធ្យម ដោយ​អ្នកប្រើប្រាស់ Opensignal នូវ​ទូទាំង​ប្រតិបត្តិ​ករ​គ្រប់​បច្ចេកវិទ្យា 4G និង 3G) ធៀប​នឹង​គូប្រកួត​ប្រជែង​៖
 
•​ ​Smart: 7.1 Mbps
•​ ​Metfone: 2.4 Mbps
 
​សម្រាប់​បច្ចេកវិទ្យា 4G ល្បឿន​ដោ​ន​ឡូត​របស់ Cellcard​គឺ 12.2 ធៀប​នឹង 9.2 របស់ Smart និង 2.9 របស់​Metfone​។​
​បទពិសោធន៍​ល្បឿន​បង្ហោះ​របស់ Cellcard គឺ 2.4 (​ដែល​វាស់​ទៅលើ​បទពិសោធន៍​ល្បឿន​ទាញយក​ជា​មធ្យម ដោយ​អ្នកប្រើប្រាស់ Opensignal នូវ​ទូទាំង​ប្រតិបត្តិ​ករ​លើ​បច្ចេកវិទ្យា 4G និង 3G) ធៀប​នឹង​គូប្រកួត​ប្រជែង​៖
 
•​ ​Smart: 1.8 Mbps
•​ ​Metfone: 1.5 Mbps
 
​ល្បឿន​អាប់​ឡូត​របស់ Cellcard សម្រាប់​បច្ចេកវិទ្យា 4G មាន​ចន្លោះប្រហោង​ធំ រវាង Cellcard 3.4 និង Smart 2.3 និង Metfone 2.1​។​
​របាយការណ៍​ពេញ នឹង​ចេញ​ជា​ផ្លូវការ​នៅ​ថ្ងៃទី 28 ខែកុម្ភៈ លើ​គេហទំព័រ OpenSignal https://www.opensignal.com/reports/2019/02/cambodia/mobile-network-experience   ។​
 
​តារាង​ពានរង្វាន់​ដ៏​គួរអោយ​ចាប់អារម្មណ៍​របស់ Cellcard ចាប់តាំងពី​ការដាក់ឱ្យ​ប្រើប្រាស់ បច្ចេកវិទ្យា 4G LTE ពី​ឆ្នាំ 2017 រួមមាន​:
 
​ខែកុម្ភៈ 2019៖ បណ្តាញទូរស័ព្ទ​ចល័ត​លឿន​បំផុត​ពី Ookla សម្រាប់​រយៈពេល​ពី​ខែកក្កដា ដល់​ខែធ្នូ​ឆ្នាំ 2018​។ 
​ពានរង្វាន់​ពី OpenSignal សម្រាប់​«​បទពិសោធន៍​ល្បឿន​ទាញយក​» និង​«​បទពិសោធន៍​ល្បឿន​បង្ហោះ​» រយៈពេល​ពី​ខែតុលា​ដល់​ខែធ្នូ​ឆ្នាំ 2018​។​
​ខែមករា 2019 ៖ ពានរង្វាន់​ក្រុមហ៊ុន​ល្អ​បំផុត​របស់​កម្ពុជា​ពី CMO អាស៊ី​។​
​ខែធ្នូ 2018៖​ ​ក្រុមហ៊ុន​ទូរគមនាគមន៍​ដែល​រីកលូតលាស់​លឿន​បំផុត​ពី Global Banking &Finance Review​។​
​ខែវិច្ឆិកា 2018 ៖ ទូរគមនាគមន៍​ដ៏​ទុកចិត្ត​បំផុត​ឆ្នាំ​2018 ក្នុងប្រទេស​កម្ពុជា​ដោយ Global Brands Magazine​។​
​ខែកញ្ញា 2018 ៖People’s Choice Award by 5G Asia (CXO Operator of the Year)​។​
​ខែកក្កដា 2018៖ បណ្តាញទូរស័ព្ទ​ចល័ត​លឿន​បំផុត​ពី Ookla សម្រាប់​អំឡុង​ខែមករា ដល់​ខែមិថុនា​ឆ្នាំ 2018​។​
​ខែមេសា 2018៖ បណ្តាញទូរស័ព្ទ​ចល័ត​លឿន​បំផុត​ពី Ookla សម្រាប់​ខែកក្កដា ដល់​ធ្នូ​ឆ្នាំ 2017​។​
​ខែកុម្ភៈ 2018៖ 4G ល្បឿន​ទាញយក​សរុប និង 3G Latency ពី OpenSignal សម្រាប់​អំឡុងពេល​ខែតុលា ដល់​ធ្នូ 2017​។​
​ខែកក្កដា 2017៖ ប្រតិបត្តិ​ករ​ទូរគមនាគមន៍ ដែល​ទុកចិត្ត​បំផុត​របស់​កម្ពុជា​ដោយ IDG ASEAN​។​
​ខែមេសា 2017៖ បណ្តាញទូរស័ព្ទ​ចល័ត​លឿន​បំផុត​ពី Ookla សម្រាប់​អំឡុង​ខែមករា ដល់​មិថុនា 2017៕

(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com