អត្ថបទពាណិជ្ជកម្ម
ស្រា​បៀ​ថៃ​ហ្គ័​រ​ប្រកាស​ពី​ការពន្យារពេល ការ​មក​កម្ពុជា របស់​កំពូល​តារាបាល់ទាត់​លំដាប់​ពិភពលោក​​​​​​​ «RONALDINHO»
13, Mar 2019 , 11:26 am        
រូបភាព
ដោយ:
ភ្នំពេញ​៖ នៅ​ថ្ងៃទី​១២ ខែមីនា​នេះ ក្រុមហ៊ុនស្រា​បៀ​ថៃ​ហ្គ័​រ​បានប្រកាស​ពី​ការពន្យារពេល ដំណើរ​មកកាន់​ប្រទេស​កម្ពុជា របស់​កំពូល​តារាបាល់ទាត់​លំដាប់​ពិភពលោក Ronaldo de Assis Moreira ដែល​គេ​ស្គាល់​ជាទូទៅ​ថា “Ronaldinho”​។ កំពូល​តារាបាល់ទាត់​សញ្ជាតិ​ប្រេ​ស៊ី​ល​រូបនេះ គឺជា​ឯកអគ្គរដ្ឋទូត​សុច្ឆន្ទៈ ប្រចាំ​កម្មវិធី​ប្រកួត​បាល់ទាត់​ដ៏​ធំ​អស្ចារ្យ Tiger Street Football Festival ប្រចាំឆ្នាំ ២០១៩​។​
 
​យោងតាម​សេចក្ដីថ្លែងការណ៍​របស់​ក្រុមហ៊ុនស្រា​បៀ​ថៃ​ហ្គ័​រ ការពន្យារពេល​មក​ក​ម្ពុ​ជា​របស់ លោក Ronaldinho ដោយសារ​នីតិវិធី​ដើម្បី​ទទួលបាន​លិខិតឆ្លងដែន​របស់ Ronaldinho ត្រូវបាន​ពន្យារពេល ដែល​ធ្វើ​ឲ្យ​លោក​មិនអាច​ចាកចេញ​ពី​ប្រទេស​ប្រេ​ស៊ី​ល មក​ចូលរួម​ក្នុង​វគ្គ​ប្រកួត​ផ្តាច់ព្រ័ត្រ នៃ​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់ TIGER STREET FOOTBALL FESTIVAL 2019 នៅ​កម្ពុជា​បាន​។ សេចក្តីថ្លែងការណ៍​ដដែល បាន​សរសេរ​ដូច្នេះ​ថា​៖«​ក្នុងនាម​ជា​ឯកអគ្គរដ្ឋទូត​សុច្ឆន្ទៈ​ប្រចាំ​កម្មវិធី​ប្រកួត​បាល់ទាត់ TIGER STREET FOOTBALL FESTIVAL 2019 សូម​សម្តែង​ការសោកស្តាយ​ជាមួយ​ប្រិយមិត្ត អ្នកគាំទ្រ​កីឡាបាល់ទាត់​កម្ពុជា​ទាំងអស់ ពាក់ព័ន្ធ​នឹង​ការពន្យារពេល​មក​កម្ពុ​ជា​របស់​កំពូល​តារាបាល់ទាត់​លំដាប់​ពិភពលោក Ronaldinho ដោយសារ​ភាពចាំបាច់​និង​កាលៈទេសៈ ដែល​ពុំ​អាច​ដឹង​ទុកជាមុន​»​។ 


 
​ទោះបី​មិន​បានមក​ជូ​ប​អ្នកគាំទ្រ​ដោយផ្ទាល់​មែន ប៉ុន្តែ Ronaldinho បាន​បញ្ជាក់ថា លោក​ពិតជា​ស្រឡាញ់​អ្នកគាំទ្រ​កម្ពុជា ហើយ​ពិតជា​ទន្ទឹងរង់ចាំ ជួប​អ្នកគាំទ្រ​ទាំងអស់​ដោយផ្ទាល់​នៅ​ឱកាស​ក្រោយ​។ លោក​បន្តថា លោក​ពិត​ជាមាន​កិត្តិយស និង​មាន​មោទកភាព​ណាស់ ដែល​បាន​ក្លាយជា​ឯកអគ្គរដ្ឋទូត​សុច្ឆន្ទៈ​ប្រចាំ​កម្មវិធី TIGER STREET FOOTBALL FESTIVAL 2019 ដែល​រៀបចំ​ដោយ​ស្រា​បៀ​ថៃ​ហ្គ័​រ​។ លោក ពិតជា​ចង់​ចូលរួម និង​ជា​ចំណែក​មួយ​នៃ​ព្រឹត្តិការណ៍​នេះ ដើម្បី​ជំរុញ​លើកទឹកចិត្ត​ដល់​កីឡាករ​បាល់ទាត់ ដែលមាន​ទេពកោសល្យ​នៅក្នុង​ប្រទេស​កម្ពុជា​។ 

 
 
​ដើម្បី​បង្ហាញ​ការកោតសរសើរ និង​ការលើកទឹកចិត្ត លោក Ronaldinho នឹង​អញ្ជើញ​ក្រុម​ជ័យលាភី​ជើងឯក Tiger Street Football 2019 ធ្វើដំណើរ​ទស្សនកិច្ច និង​ទៅ​ជួប​លោក​ផ្ទាល់​នៅ​ប្រទេស​ប្រេ​ស៊ី​ល​។ លោក​ក៏​ផ្ញើ​រូបថត​អនុស្សាវរីយ៍ និង​អាវយឺត Tiger Street Football ដ៏​ស្រស់ស្អាត​ជាច្រើន ដែលមាន​ចុះហត្ថលេខា​ផ្ទាល់​របស់លោក ជូន​ដល់​អ្នកគាំទ្រ​នៅ​ប្រទេស​កម្ពុជា​ផងដែរ​។ កាដូ​ទាំងនេះ នឹងមាន​ផ្តល់ជូន​សម្រាប់​មិត្ត​គាំទ្រ ដែល​ចូលរួម​លេង​កម្មវិធី​លើ Facebook ផ្លូវការ​របស់​ស្រា​បៀ​ថៃ​ហ្គ័​រ បន្ទាប់ពី​ចប់​កម្មវិធី​ប្រកួត​ផ្តាច់ព្រ័ត្រ​។ លោក Ronaldinho ក៏បាន​សន្យាថា នៅពេល​ដោះស្រាយ​កិច្ចការ​ចាំបាច់​នៅ​ប្រទេស​ប្រេ​ស៊ី​ល​រួចរាល់​ហើយ លោក​នឹង​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​។​
 
​ក្រុមហ៊ុនស្រា​បៀ​ថៃ​ហ្គ័​រ នឹង​ផ្តល់ព័ត៌មាន​ដល់​មិត្ត​អ្នកគាំទ្រ​របស់លោក Ronaldinho ហើយនឹង​ប្រកាស​ពី​កាលបរិច្ឆេទ​ថ្មី សម្រាប់​ការធ្វើដំណើរ​របស់លោក​មកកាន់​ប្រទេស​កម្ពុជា​។​
​ទន្ទឹមនឹងនេះ​ផងដែរ ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់ Tiger Street Football Festival 2019 នឹង​នៅតែ​បន្ត​ប្រព្រឹត្តទៅ និង​មាន​ក្រុម​កំពូល​ចំនួន ៦៤ ក្រុម​ចូលរួម​ប្រកួតប្រជែង​ក្នុង​វគ្គ​ផ្តាច់​ព្រ័​ត្ត​ដែល​នឹង​ធ្វើឡើង​នៅខាងមុខ​បរិវេណ​សាល​មហោស្រព​កោះ​ពេជ្រ រាជធានី​ភ្នំពេញ​នៅ ថ្ងៃទី ១៦ និង ១៧ ខែមីនា ២០១៩ ដើម្បី​ដណ្តើមយក​ម្ចាស់​ជើងឯក Tiger Street Football Festival 2019​។​
 
​ចំពោះ​ព័ត៌មាន​លម្អិត អំពី​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់ Tiger Street Football Festival 2019  សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​៖ www.facebook.com/TigerBeerKH

​ពិសា​ដោយ​ការទទួលខុសត្រូវ​

(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com