ជាតិ
សង្គមជាតិ
សម្តេច ហ៊ុន សែន តែងតាំងអភិបាលរងព្រះសីហនុថ្មីពីររូប ជំនួសអ្នកដែលដកចេញ
× សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញអនុក្រឹត្យតែងតាំងលោក លៀម សុដា និង លោក ម៉ាង ស៊ីណេត ជាអភិបាលរងថ្មីនៃខេត្តព្រះសីហនុ។ Fresh News អះអាងថា ស្ថាប័នខ្លួន បានទទួលអនុក្រឹត្យនេះ។
ការតែងតាំងនេះ គឺធ្វើឡើងបន្ទាប់ពីដកលោក ផៃ ប៊ុនវណ្ណៈ និង លោក ស៊្រុន ស៊្រន់ ចេញពីតំណែងអភិបាលរងខេត្តព្រះសហនុ កាលពីកន្លះខែមុន។
មុនការតែងតាំងនេះ លោក លៀម សុដា ជាអភិបាលរងខេត្តឧត្តរមានជ័យ រីឯលោក ម៉ាង ស៊ីណេត ជាមន្ដ្រីគ្រប់គ្រងរដ្ឋបាល ក្រសួងពាណិជ្ជកម្ម និងជាអតីតប្រធានសាខាកាំកុងត្រូលខេត្តព្រះសីហនុ៕
© រក្សាសិទ្ធិដោយ thmeythmey.com