អត្ថបទពាណិជ្ជកម្ម
ការវិវឌ្ឍន៍នៃ OPPO ត្រកូល F
× បើយើងនិយាយអំពីទូរសព្ទស៊េរី F អ្នកណាៗក៏ស្គាល់ដែរ គឺវាជាប្រភេទទូរសព្ទស៊េរីថ្មី ដែលបានវាយលុកទីផ្សារទាំងនៅកម្ពុជា និងបណ្តាប្រទេសនានាលើសកលលោករបស់ក្រុមហ៊ុន OPPO។ ជាពិសេសនៅប្រទេសកម្ពុជា នៅពេលដែលយើងនិយាយថាសាកថ្ម ៥នាទី និយាយបាន២ម៉ោង គឺជាអ្វី? នោះពួកគេនឹងឆ្លើយថា F9 ។ សមត្ថភាពត្រកូល F របស់ OPPO គឺមានការគាំទ្រច្រើនពីក្រុមយុវវ័យ និងមនុស្សវ័យកណ្តាល។ បើតាមការបញ្ជាក់របស់ក្រុមហ៊ុន OPPO ការរចនាទូរសព្ទស៊េរី F ចេញមកម្តងៗ គឺធ្វើឡើងដើម្បីបំពេញតម្រូវការរបស់អតិថិជន ដោយការរចនាពីមួយម៉ូឌែល ទៅមួយម៉ូឌែល តែងតែមានភាពប្លែក និង ទាក់ទាញអតិថិជនជានិច្ច ព្រមទាំងតម្លៃទីផ្សារអាចទទួលយកបានថែមទៀតផង។
បើយើងមើលត្រលប់ក្រោយបន្តិច យើងនឹងមើលឃើញពីការវិវឌ្ឍន៍នៃត្រកូល F នីមួយៗ ចាប់តាំងពី F7 មក ម៉ូឌែលនេះបានបំពាក់ Rear Camera 16MP, Front Camera 25 MP , ទំហំថ្ម 3400MAh អេក្រង់បែបធម្មតា ដោយសមត្ថភាពថតរូបនៃម៉ូឌែលនេះ ចាប់ផ្តើមទាក់ទាញបានប្រជាប្រិយភាព។ បន្ទាប់មក នៅដើមខែសីហា ឆ្នាំ២០១៨ ម៉ូឌែលF9 បានបង្អួតរាងជាមួយពណ៌ដ៏ទាក់ទាញចំនួន៣ ដែលភ្ជាប់ជាមួយនឹងទំហំថ្ម 3500MAh , Camera ភ្លោះទំហំ 16+2 MP និង Front Camera 25 MP អេក្រង់តំណក់ទឹកជាលើកដំបូង ដែលត្រូវបានគេឲ្យឈ្មោះថាជាអ្នកជំនាញថតរូប Selfie។ ដោយឡែកនៅដើមឆ្នាំ២០១៩នេះ F11 Pro បានលេចមុខមកធ្វើឲ្យអ្នកប្រើប្រាស់ កាន់តែមានភាពពិបាកក្នុងការពិចារណា ថាតើគួរជ្រើសរើសទូរសព្ទប្រភេទអ្វី មកកាន់ក្នុងដៃរបស់ពួកគេ ព្រោះ F11 Pro សឹងតែមានអ្វីៗគ្រប់យ៉ាង ដែលពួកគេត្រូវការ ទាំងការ ថតរូបពេលយប់ច្បាស់ឥតខ្ចោះ មិនបាច់បារម្ភពីបញ្ហាបន្ថែមពន្លឺ ដោយកាម៉េរាភ្លោះខាងក្រោយទំហំ 48MP , វាមានទំហំអេក្រង់លាតពេញ 6.5 FHD+ បន្ថែមភាពស្រស់ស្អាត និងងាយស្រួលក្នុងការលេងហ្គេម និង មើលឯកសារនានា, វាមានបច្ចេកវិទ្យាជំនួយល្បឿន Hyper Boost , កំលាំងសាកថ្ម 4000MAh ដោយបច្ចេកវិទ្យាសាកថ្ម VOOC 3.0 ហើយ F11 Pro មាន Ram ទំហំ 6GB និង Rom ទំហំ 64GB ថែមទៀតផង។
ដូចលោកអ្នកធ្លាប់បានជ្រាបស្រាប់ហើយថា ផលិតផលទូរសព្ទម៉ូឌែល F7 និង F9 របស់ OPPO បានធ្វើឲ្យកក្រើកខ្លាំង នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ក្នុងប្រទេសកម្ពុជា ដែលរឹតតែធ្វើឲ្យប្រជាជនខ្មែរកាន់តែស្គាល់ និងចាប់អារម្មណ៍ Brand មួយនេះ ដោយបានធ្វើឲ្យការលក់ចេញនៃម៉ូឌែលទូរសព្ទនីមួយៗ របស់ក្រុមហ៊ុនOPPO ហក់ឡើងខ្ពស់ សឹងតែស្មើនឹងម៉ូឌែលល្បីៗ និងមានកេរ្តិ៍ឈ្មោះជាយូរណាស់មកហើយ។ ចុះបច្ចុប្បន្ននេះ ចំពោះម៉ូឌែល F11 Pro វិញ? ចាំមើលថាតើការលក់ចេញនៃម៉ូឌែលនេះ យ៉ាងម៉េចដែរទៅ? ព្រោះវាកាន់តែអង្រួនបេះដូងអ្នកប្រើប្រាស់ទៅហើយ ចាប់ពីមានព័ត៌មានបែកធ្លាយមកម្ល៉េះ ចុះទម្រាំរូបពិតរបស់វាតើយ៉ាងណាទៅ?
សូមបញ្ចាក់ថា រហូតមកដល់ពេលនេះស៊េរី F របស់ OPPO មានចំនួនច្រើន និង Update ខ្លួនឯងជានិច្ចចាប់តាំងពី F1 មកម្ល៉េះ ដែលភាគច្រើន ពួកគេជ្រើសរើសយកតែលេខរៀងសេសប៉ុណ្ណោះ សម្រាប់ដាក់ឈ្មោះជាម៉ូឌែលទូរសព្ទរបស់ពួកគេ៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com