អត្ថបទពាណិជ្ជកម្ម
ចូលរួម​សិក្ខាសាលា​ជាមួយ​ក្រុមហ៊ុន​ជប៉ុន ដើម្បី​ទទួលបាន​ជំនួញ​មួយ​ប្រកបដោយ​ផល​ចំ ណេ​ញ និង​បាន​ទាំង​សុខភាព​សម្រាប់​គ្រួសារ​ទាំងមូល​
13, Mar 2019 , 3:09 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ភ្នាក់ងារចែកចាយ​រប​ស់​ក្រុមហ៊ុន ENAGIC ពី​ប្រទេស​ជប៉ុន នឹង​រៀបចំ​សិក្ខាសាលា​មួយ​ស្តីពី​«​ការវិនិយោគ​ដែល​ចំណេញ​ប្រាក់ និង​សុខភាព​ក្នុង​ទ្រង់ទ្រាយ​ទូទាំង​ពិភពលោក​»​នៅ​ថ្ងៃទី​សៅរ៍ ទី​១៦ ខែមីនា​នេះ ចាប់ពី​ម៉ោង​៨​ព្រឹក ដល់​ម៉ោង​១២ ថ្ងៃត្រង់ នៅ​សាលប្រជុំ​ភោជនីយដ្ឋាន អរ​គី​ដេ​បា​ស្ទ័​រ​។ សិក្ខាសាលា​នេះ រៀបចំឡើង​ក្នុង​បំណង​ផ្តល់ឱកាស​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់ បាន​ស្វែងយល់​ពី​ឱកាស​ធ្វើ​ជំនួញ​លក្ខណៈ​សកលលោក (Global Business) បង្កើន​ប្រាក់ចំណូល និង​ទទួលបាន​សុខភាព និង​សុភមង្គល​សម្រាប់​គ្រួសារ​ទាំងមូល ដោយ​ប្រើ​ដើមទុន​ដ៏​តិចតួច​បំផុត​។ សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​សិក្ខាសាលា​នេះ សូម​ទាក់ទង​ទៅកាន់ លេខ​ទូរស័ព្ទ 078 328 333/ 078 777 328 / 078 666 328 / 012 988 678 និង 012  328 222 ។
 
​ក្រុមហ៊ុន ENAGIC  បង្កើតឡើង​តាំងពី​ខែមិថុនា ឆ្នាំ​១៩៧៤ ដោយ​អតីត​អ្នកឯកទេស​ជំនួញ​ក្រុមហ៊ុន​សូ​នី គឺ លោក Hironari Ohshiro ដែល​ឈានមុខ​គេ​បង្កើត​ម៉ាស៊ីន​ផលិត​ទឹក ទឹក​សុខភាព​កាំ​ង​ជេន (Kangen Water Generator) សម្រាប់​លំនៅដ្ឋាន​។ ក្រុមហ៊ុន​របស់លោក ក៏​ផ្តល់ឱកាស​ឱ្យ​អ្នកប្រើប្រាស់​ទាំងអស់ អាចធ្វើ​អាជីវកម្ម និង​ទទួល​ចំណូល​យ៉ាងច្រើន តាមរយៈ​ប្រព័ន្ធ​បង្វិល ចែក​ប្រាក់ចំណេញ​ពី​ក្រុមហ៊ុន ច្រើនជាង ៨ ទម្រង់ ហើយ​ជា​ចំណូល​សម្រាប់​មួយជីវិត និង​អាច​ផ្ទេរ​បន្តទៅ​អ្នក​ស្នង​មរតក​បាន​ទៀតផង​។ 
 
​ឱកាស​ជំនួញ​សកល​នេះ ជា​លទ្ធផល​របស់​អ្នកវិទ្យាសាស្ត្រ​ជប៉ុន និង​គំនិត​បើកទូលាយ​របស់​ស្ថាបនិក​ក្រុមហ៊ុន ENAGIC  គឺ លោក Ohshiro  ដោយ​ឈរលើ​ចក្ខុវិស័យ​ជំនួយ​ប្រកបដោយ​សុខភាព​ល្អ នោះ​គឺ​សុខភាព​រាងកាយ  លំនឹង​ហិរញ្ញវត្ថុ និង​សុខភាព​ផ្លូវចិត្ត​។ 
 
​ក្រៅពី​ប្រព័ន្ធ​ជំនួញ​សកល​ដ៏​សុ​ក្រិត ធានា​ចំណូល​ខ្ពស់ ENAGIC បាន​ផលិត​នូវ​ម៉ាស៊ីន​ចម្រាញ់​ទឹក​សុខភាព ដែល​ទទួលស្គាល់​ជា​បរិក្ខា​វេជ្ជសាស្ត្រ (Medical Device)​ដោយ​ក្រសួងសុខាភិបាល​ជប៉ុន និង​ទទួលបាន​វិញ្ញាបនបត្រ ISO 9001,  ISO1400,  ISO13485​។ 
​តារាភាពយន្ត កីឡាករ អត្ត​ព​លិ​ក និង​ឥស្សរជន​ល្បីៗ​លើ​ពិភពលោក ជាពិសេស​ប្រមុខ​ដឹកនាំ​សហរដ្ឋអាមេរិក និង​បណ្តា​ប្រទេស​ជឿនលឿន​ក្នុង​លោក សុទ្ធតែ​បាន​ប្រើប្រាស់​ម៉ាស៊ីន​ចម្រាញ់​ទឹក​នេះ ពោរពេញ​ដោយ​អំណរ និង​មោទកភាព​ក្រៃលែង​។ 
 
​ក្នុង​គោលបំណង​ផ្តល់ជូន​ឱកាស​ជំនួញ​ដ៏​ទូលំទូលាយ ជ្រាប​អំពី​អានុភាព​នៃ​ម៉ាស៊ីន​បំ​លែង​ទឹក​ដ៏​អស្ចារ្យ​នេះ និង​ទទួលបាន​នូវ​អត្ថប្រយោជន៍​ផ្នែក​ហិរញ្ញវត្ថុ និង​សុខភាព ដូច​ជនជាតិ​ជប៉ុន យើងខ្ញុំ​សូម​គោរព​អញ្ជើញ លោក លោកស្រី  នាង​កញ្ញា សិស្ស​-​និស្សិត ចូលរួម​ដោយ​រីករាយ​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​) 
 

© រក្សាសិទ្ធិដោយ thmeythmey.com