អត្ថបទពាណិជ្ជកម្ម
ហាងការ៉េម ស្វិន សិន ធ្វើឲ្យអតិថិជនទទួលបានបទពិសោធន៍ថ្មីមួយទៀត ជាមួយការ៉េមនំបុ័ងថ្មី
× ភ្នំពេញ៖ ដើម្បីឈរជើងខ្លាំងក្នុងវិស័យការ៉េម និងបង្អែមក្នុងទីផ្សារកម្ពុជា ហាងការ៉េម ស្វិន សិន តែងតែផ្ដល់ជូនផលិតផលថ្មីៗ និងខុសប្លែកជាងរាល់ដង។ ជាក់ស្ដែងក្នុងពេលថ្មីៗនេះ ហាង ការ៉េម ស្វិន សិន បានណែនាំផលិតផលថ្មីសន្លាងចំនួនពីរមុខ ដូចជាការ៉េមខ្ទះក្ដៅ និងចុងក្រោយនេះ ជាប្រភេទការ៉េមនំបុ័ង សម្រាប់ប្រជាជនកម្ពុជា។
ការនាំយកមកនូវបទពិសោធន៍ថ្មីៗ ជូនប្រជាជនកម្ពុជាក្នុងយុគសម័យទំនើបនេះ គឺជាគោលជំហរ និងគោលការណ៍ថ្មីមួយ របស់ហាងការ៉េម ស្វិន សិន។ នេះបើតាមឲ្យដឹងពីអ្នកនាង ថា សុខាវត្តី ប្រធានគ្រប់គ្រងទូទៅរបស់ហាងការ៉េម ស្វិន សិន ប្រចាំប្រទេសកម្ពុជា។
បើតាម អ្នកនាង ថា សុខាវត្តី ក្រៅពីផ្ដល់ជូនសេវាកម្មបំពេញចិត្តរបស់អតិថិជន ១០០% ស្វិន សិន ក៏ពង្រឹងនូវស្ដង់ដាផលិតផល និងផ្ដល់ជូននូវផលិតផលការ៉េមថ្មីៗជាច្រើន សម្រាប់ជាបទពិសោធន៍ថ្មីដល់អ្នកអតិថិជនរបស់ខ្លួនដែរ។
ជាក់ស្តែងក្នុងឆ្នាំ២០១៩ ហាងការ៉េម សិ្វន សិន បានណែនាំការ៉េមខ្ទះក្ដៅ ដែលជាប្រភេទការ៉េមថ្មីសន្លាងតែម្ដង សម្រាប់ប្រទេសកម្ពុជា ដែលហាងការ៉េមម៉ាកដទៃពុំទាន់មាននៅឡើយ ហើយថ្មីនេះ យើងមានការ៉េមថ្មីមួយទៀត ហៅថាការ៉េមនំបុ័ង ដែលជាប្រជាជនពេញនិយមញុាំ។ ប៉ុន្ដែអ្វីដែលការ៉េមនេះ ពិសេសជាងការ៉េមនំបុ័ងធម្មតា គឺវាមានទឹកសស់ស្រោចពីលើ និងបង្កប់ក្នុងនំបុ័ងតែម្ដង ដែលធ្វើឲ្យរសជាតិប្លែកជាប់មាត់តែម្ដង។ ក្រៅពីនេះ ហាងការ៉េម សិ្វន សិន ក៏មានការ៉េមថ្មី ទៅតាមរដូវកាលផ្លែឈើនីមួយៗទៀតផង ដូចជាការ៉េមស្ដ្ររប៊ែរីស្រស់ ដែលមានក្នុងកំឡុងពេលស្ដ្ររប៊ែរីស្រស់តែប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថា ហាងការ៉េម សិ្វន សិន គឺម៉ាកផលិតផលផលដ៏ល្បីឈ្មោះ ពីសហរដ្ឋអាមេរិក ហើយបានឈរជើងក្នុងទីផ្សារកម្ពុជាតាំងពី២០០៧ មកម្ល៉េះ ដែលសព្វថ្ងៃហាងការ៉េម ស្វិន សិន កំពុងតែពេញនិយមខ្លាំងសម្រាប់ក្មេងៗ យុវវ័យគ្រប់ស្រទាប់វណ្ណៈទាំងអស់។ ហាងការ៉េម ស្វិន សិន មាន៨សាខា ដូចជានៅ ផ្សារទំនើប អ៊ីអន ម៉ល ១ និង ២ ផ្សារទំទើបសូរីយា ផ្សារទំនើបសុវណ្ណា ផ្លូវកម្ពុជាក្រោម ខេត្តបាត់ដំបង និងខេត្តសៀមរាបមាននៅ ដឺ ហេរីថេក វ៉ក និងអង្គរត្រេតសេនធឺ៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com