កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ Liverpool ត្រឡប់ទៅដី Bayern Munich ខណៈ Barca ទទួល Lyon ដែលត្រូវការឈ្នះរៀងខ្លួន
× ការប្រកួតកាត់សេចក្តីជើងទី២ វគ្គ១៦ក្រុមចុងក្រោយពានរង្វាន់ UEFA Champions League រវាងម្ចាស់ផ្ទះ Bayern Munich ទល់នឹង Liverpool និង Bacelona ត្រូវទទួលស្វាគមន៍ភ្ញៀវ Lyon នឹងធ្វើឡើងនៅរាត្រីថ្ងៃទី១៣ ខែមីនា វេលាម៉ោង ៣:០០នាទីទៀបភ្លឺ [ម៉ោងនៅកម្ពុជា]។ ទាំងពីរគូនេះសុទ្ធតែគ្មានគ្រាប់បាល់ស៊ុតបញ្ចូលទីគ្នាឡើយនាជំនួបជើងទី១។
Liverpool ត្រូវធ្វើដំណើរទៅអាល្លឺម៉ង់ដើម្បីប្រជែងគ្នាជាមួយ Bayern Munich ក្នុងកីឡដ្ឋាន Allianz Arena ដើម្បីកាត់សេចក្តីថាតើក្រុមណាអាចបន្តទៅកាន់វគ្គ៨ក្រុមចុងក្រោយ។ កាលពីជំនួបជើងទី១នៅទឹកដី Anfield ក្រុមទាំងពីបានបញ្ចប់ទៅដោយលទ្ធផល ០-០ ប៉ុណ្ណោះ។
យ៉ាងណាក៏ដោយជំនួបនេះបានធ្វើឲ្យម្ចាស់ការពារជើងឯកក្របខណ្ឌ Bundesliga ក្លាយជាក្រុមមានប្រៀបជាងក្រុមរបស់លោក Jurgen Klopp ដែលជាក្រុមភ្ញៀវ។ ប្រវត្តិប្រកួត៨លើកចុងក្រោយរវាងក្រុមទាំងពីរ Bayern Munich ទទួលបានលទ្ធផលល្អជាង Liverpool ដោយក្នុងនោះឈ្នះ២លើក ស្មើ៥ និងចាញ់១លើក។
តើហង្សក្រហមអាចក្លាយជាក្រុមទី៤ពីអង់គ្លេសបន្ទាប់ពី Spurs, Manchseter United និង Manchester City ដែលអាចឈានទៅវគ្គបន្តដែលឬទេ?
ដោយឡែកមួយគូទៀត ក្រុមយក្សអេស្ប៉ាញ Barcelona ត្រូវតតាំងគ្នាជាមួយ Lyon នៅយប់នេះដែរ។ ក្រុមទាំងពីបានបញ្ចប់ទៅដោយលទ្ធផល ០-០ កាលពីជើងទី១ ដែលក្រុមពីបារាំងជាម្ចាស់ផ្ទះ។ តែសម្រាប់ជើងទី២ដែលធ្វើឡើងក្នុងកីឡដ្ឋាន Nou Camp នឹងក្លាយជាជំនួបដ៏តានតឹងដើម្បីសម្រេចថាក្រុមពីបារាំង ឬពីអេស្ប៉ាញទី១ ដែលអាចបន្តទៅកាន់វគ្គ១/៤ផ្តាច់ព្រ័ត្រនៃពានរង្វាន់កំពូលអឺរ៉ុបប្រចាំរដូវកាល ២០១៨-១៩នេះ។
ក្រុមពីអេស្ប៉ាញ AT-Madrid និង Real Madrid ក៏ដូចជា PSG ពីបារាំងសុទ្ធតែហាលអាវអស់ហើយ៕
Tag:
បាល់ទាត់
UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com