ជាតិ
លោក យន្ត មីន បញ្ជា​ឲ្យ​ចាប់​ក្រុម​មេខ្យល់​ដែល​ប្រើល្បិច «​ឈ្នះ​បាន​ដី ចាញ់​បាន​លុយ​»
14, Mar 2019 , 8:59 am        
រូបភាព
​អភិបាលខេត្ត​ព្រះសីហនុ លោក យន្ត មីន បាន​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ​ដើម្បី​ចាត់​វិធានការណ៍​ចំពោះ​អ្នក​ដែល​ដើរ​ចាប់ដី​អនាធិបតេយ្យ​ក្នុង​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ​។ លោក​បានដាក់​បទបញ្ជា​ឲ្យ​តាម​ចាប់​មុខសញ្ញា​មេខ្យល់ ជាពិសេស​ក្រុម​ដែល​ប្រមូល​ផ្តុំគ្នា​ធ្វើ​សកម្មភាព​រំលោភ​យក​ដី​នៅ​ទំនេរ និង​ទីតាំង​សាធារណៈ​ផ្សេងៗ នា​រយៈពេល​ចុងក្រោយ​នេះ​។​

 
«​ប្រទេស​មានច្បាប់ ត្រូវតែ​អនុវត្ត មិនអាច​បណ្ដែតបណ្ដោយ​ឲ្យ​ក្រុម​អនាធិបតេយ្យ​មក​ក្រឡុក ធ្វើ​ព្យុះ ធ្វើ​ភ្លៀង​បង្កបញ្ហា​ឥតឈប់ឈរ​ដូ​ច្នះ​ឡើយ​»​។ នេះ​ជាការ​លើកឡើង​របស់ លោក យន្ត មីន ដែល​ដកស្រង់​ដោយ​រដ្ឋបាលខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​១២ ខែមីនា​។​
 
​នា​កិច្ចប្រជុំ​កាលពី​ថ្ងៃទី​១១ ខែមីនា ដែលមាន​ការចូលរួម​ពី​សំណាក់​អភិបាលក្រុង​-​ស្រុក​ទាំង​៤ ថ្នាក់ដឹកនាំ​នគរបាល និង​រាជ​អាវុធហត្ថ លោក​អភិបាលខេត្ត បាន​គូសបញ្ជាក់ថា មនុស្ស​ជាច្រើន​ក្រុម បាន​ចូលទៅ​ទន្ទ្រាន​កាន់កាប់​វាស់ដី​ចែកគ្នា​នៅ​ស្ទើរ​គ្រប់​ស្រុក​។ 
 
​លោក យន្ត មីន ស្នើ​ឲ្យ​ផ្តោត​សំខាន់​លើ​ការអប់រំ​ផ្សព្វផ្សាយ និង​បង្ក្រាប​រាល់​សកម្មភាព​អាណាធិបតេយ្យ ជាពិសេស​ក្រុម​ដែល​ប្រើ​យុទ្ធសាស្ត្រ ក្រោម​ល្បិច «​ឈ្នះ​បាន​ដី ចាញ់​បាន​លុយ​»៕
 

Tag:
 ខេត្ត​ព្រះសីហនុ​
  ទន្ទ្រាន​យក​ដី​
  ចាប់​មេខ្យល់​
© រក្សាសិទ្ធិដោយ thmeythmey.com