ជាតិ
សេដ្ឋកិច្ច
លោក ឈាង វណ្ណារិទ្ធ៖ កូរ៉េខាងត្បូង នឹងពង្រីកឥទ្ធិពលខ្លួននៅអាស៊ាន ប៉ុន្តែគ្មានបំណងប្រជែងចិន
× ភ្នំពេញ៖ លោក មូន ចេអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង មកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកម្ពុជា រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ទី១៦ ខែមីនា ឆ្នាំ២០១៩ ។ ដំណើរទស្សនកិច្ចរបស់លោក មូន ចេអ៊ីន នឹងផ្ដល់ផលវិជ្ជមានច្រើន សម្រាប់ទំនាក់ទំនងការទូត និងវិស័យសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ នេះជាការលើកឡើងរបស់លោក ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោក ឈាង វណ្ណារិទ្ធ យល់ឃើញថា ក្រៅពីបង្កើនទំនាក់ទំនងការទូតជាមួយកម្ពុជា ប្រធានាធិបតីកូរ៉េខាងត្បូង ក៏កំពុងបង្ហាញពីឆន្ទៈវិជ្ជមានក្នុងការពង្រីកឥទ្ធិពលខ្លួន ជាពិសេសនៅក្នុងតំបន់អាស៊ាន តាមរយៈគោលនយោបាយ Southern Policy ខ្លួន។ ប៉ុន្តែកូរ៉េខាងត្បូង គ្មានបំណងប្រកួតប្រជែងជាមួយចិននោះទេ។
សូមលោក-អ្នកនាងស្ដាប់កិច្ចសម្ភាសរវាងលោក រំដួល ចិត្រា អ្នកសារព័ត៌មានថ្មីៗ និងលោក ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី ដូចតទៅ៖
បើនិយាយពីទំហំពាណិជ្ជកម្មវិញ កម្ពុជានិងកូរ៉េខាងត្បូង មានជាង ៩៧០លានដុល្លារអាមេរិក (ជិត ១ពាន់លានដុល្លារហើយ) កាលពីក្នុងឆ្នាំ២០១៨ ដែលក្នុងនោះកម្ពុជានាំចូលពីកូរ៉េខាងត្បូងជាង ៦០០លានដុល្លារអាមេរិក ហើយនាំចេញទៅវិញ ជាង៣០០លានដុល្លារប៉ុណ្ណោះ។ តែយ៉ាងណារដ្ឋាភិបាលប្រទេសទាំងពីរ កំពុងរៀបចំគោលដៅពង្រីកទំហំពាណិជ្ជកម្ម ឲ្យបានដល់ ២ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២០ខាងមុខនេះ ។
ត្រង់ចំណុចនេះលោក ឈាង វណ្ណារិទ្ធ បាននិយាយថា មូលហេតុដែលទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នៅមិនទាន់រីកធំល្អនេះ ដោយសារកម្ពុជានៅកង្វះសមត្ថភាពផ្នែក Digital Economy ។ ដូច្នេះលោកស្នើឲ្យរដ្ឋាភិបាលពង្រឹងការយកចិត្តទុកត្រង់ចំណុចនេះ៕
Tag:
ឈាង វណ្ណារិទ្ធ
កូរ៉េខាងត្បូង
កម្ពុជា
សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com