អត្ថបទពាណិជ្ជកម្ម
រកឃើញអ្នកឈ្នះរង្វាន់១ម៉ឺនដុល្លារលើកទី១ ពីស្រាបៀអាន់ឆ័រ
× រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩កន្លងទៅ ស្រាបៀអាន់ឆ័របានរៀបចំកម្មវិធីប្រគល់រង្វាន់លើកទីមួយ ដល់អ្នកឈ្នះរង្វាន់ទឹកប្រាក់១ម៉ឺនដុល្លារចំនួន១រង្វាន់ និងអ្នកឈ្នះរង្វាន់ទឹកប្រាក់១ពាន់ដុល្លារចំនួន១រង្វាន់ ពីកម្មវិធី«ឈ្នះរង្វាន់ស្រាបៀ និងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ពីស្រាបៀអាន់ឆ័រ»។ នៅក្នុងកម្មវិធីនេះ មានការចូលរួមពីថ្នាក់ដឹកនាំក្រុមហ៊ុនស្រាបៀអាន់ឆ័រ ក្រុមការងារស្រាបៀអាន់ឆ័រ អ្នកឈ្នះរង្វាន់ និងភ្ញៀវកិត្តិយសជាច្រើនផងដែរ។
កម្មវិធី«ឈ្នះរង្វាន់ស្រាបៀនិងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ពីស្រាបៀអាន់ឆ័រ» ត្រូវបានរៀបចំឡើងជាពិសេស សម្រាប់អតិថិជនរបស់ស្រាបៀអាន់ឆ័រ ដើម្បីថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ របស់ក្រុមហ៊ុនស្រាបៀអាន់ឆ័រ ចំពោះអតិថិជនដែលតែងតែគាំទ្រ និងនិយមជាវស្រាបៀអាន់ឆ័រ សម្រាប់គ្រប់កម្មវិធីរបស់ខ្លួន។
លោក ភីន ផាន និងលោក ស៊ួន សុផន មកពីខេត្តកំពង់ស្ពឺ ដែលជាអ្នកឈ្នះរង្វាន់ទឹកប្រាក់១ម៉ឺនដុល្លារបានមានប្រសាសន៍ថា ពួកគាត់តែងតែផឹកស្រាបៀអាន់ឆ័រ នៅពេលជួបជុំមិត្តភ័ក្តិ។ នៅពេលដឹងថាត្រូវរង្វាន់ ពួកគាត់មានអារម្មណ៍រំភើបរីករាយក្រៃលែង។ អ្នកឈ្នះរង្វាន់ធំទាំង២នាក់នេះ បញ្ជាក់ថា ខ្លួនពិតពិតជាបានប្រគល់រង្វាន់ពិតដល់ពួកគាត់មែន។ បន្ទាប់ពីបានទទួលប្រាក់រង្វាន់ដែលប្រគល់ដោយ លោក Seong Wei Wong នាយកផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុនស្រាបៀអាន់ឆ័រ អ្នកឈ្នះរង្វាន់ទាំង២នាក់ បានសំណូមពរឲ្យក្រុមហ៊ុនស្រាបៀអាន់ឆ័រ បន្តប្រូម៉ូសិននេះទៀតផងដែរ។
ក្រៅពីចូលរួមកម្មវិធីប្រគល់រង្វាន់នេះ លោក ភីន ផាន និងលោក ស៊ួន សុផន ក៏បានចូលរួមទស្សនាការប្រគំតន្ត្រីរបស់ស្រាបៀអាន់ឆ័រ នៅក្នុងខេត្តកំពង់ស្ពឺ កាលពីថ្ងៃអាទិត្យទី១០ ខែមីនា ឆ្នាំ២០១៩ផងដែរ ហើយពួកគាត់ ត្រូវបានអញ្ជើញឡើងលើឆាកនៃកម្មវិធីប្រគំតន្ត្រីនេះផងដែរ។
លោក ប៊ីន វណ្ណារុំ មកពីក្រុងប៉ោយប៉ែត ដែលជាអ្នកឈ្នះរង្វាន់ទឹកប្រាក់១ពាន់ដុល្លារ បានមានប្រសាសន៍ថា គាត់រំភើបរីករាយក្រៃលែង នៅពេលដឹងថាត្រូវរង្វាន់ពីបៀអាន់ឆ័រ។
កម្មវិធីឈ្នះរង្វាន់ស្រាបៀ និងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ពីស្រាបៀអាន់ឆ័រ ចាប់ផ្តើមពីថ្ងៃនេះ រហូតដល់ដំណាច់ឆ្នាំ២០១៩។ រាល់ការជាវស្រាបៀអាន់ឆ័រ លោកអ្នកនឹងមានឱកាសឈ្នះរង្វាន់ស្រាបៀអាន់ឆ័រ១កំប៉ុង ១២កំប៉ុង ២៤ កំប៉ុង ព្រមទាំងរង្វាន់ទឹកប្រាក់ ១០០ដុល្លារ ១,០០០ដុល្លារ និង១០,០០០ដុល្លារ ពីស្រាបៀអាន់ឆ័រ។ ជារៀងរាល់ខែ ក្រុមហ៊ុននឹងរៀបចំពេលវេលាជូនអ្នកឈ្នះរង្វាន់ទឹកប្រាក់១ម៉ឺនដុល្លារចំនួន២រូប និងអ្នកឈ្នះរង្វាន់ទឹកប្រាក់១ពាន់ដុល្លារចំនួន២រូប ដើម្បីបើករង្វាន់ដ៏អស្ចារ្យនេះ នៅការិយា ល័យរោងចក្រស្រាបៀអាន់ឆ័រ។ ចំពោះរង្វាន់ផ្សេងទៀត លោកអ្នកអាចបើកភ្លាមនៅតាមដេប៉ូចែកចាយស្រាបៀអាន់ឆ័រ។ បញ្ជាក់៖ ដើម្បីបើករង្វាន់ លោកអ្នកត្រូវបង្ហាញសម្បកកំប៉ុង និងក្រវិលកំប៉ុងដែលឈ្នះរង្វាន់។
សូមប្រញាប់ឡើង! ជាវស្រាបៀអាន់ឆ័រ ដើម្បីមានឱកាសឈ្នះរង្វាន់១ ម៉ឺនដុល្លារ រាល់ខែ។
ចំពោះព័ត៌មានបន្ថែម សូមទាក់ទងមកយើងខ្ញុំតាមរយៈលេខ៖ 092 333 900 / 010 833 000។
រីករាយស្រស់ថ្លា និងពិសាដោយការទទួលខុសត្រូវ៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com