ជាតិ
វីដេអូ
ការ​ស្នាក់នៅ​បែប​ធម្មជាតិ ពេញនិយម​សម្រាប់​អ្នកទីក្រុង​!
14, Mar 2019 , 12:29 pm        
រូបភាព
​កោះកុង​(​ជី​ផាត​)៖ កន្លែង​ស្នាក់នៅ ឬ​កន្លែង​សម្រាក​លម្ហែកាយ​បែប​ធម្មជាតិ កំពុង​ពេញនិយម​សម្រាប់​អ្នករស់នៅ​ទីក្រុង​។ នៅក្នុង​សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត ក្រៅពី​មាន​តំបន់​ទេសចរណ៍​សក្ដានុពល​ស្អាតៗ ក៏មាន​ផ្ទះ​ស្នាក់ និង​បឹង​កា​ឡូ​ប្រណិតៗ ដែល​ក្របដណ្ដប់​ដោយ​ធម្មជាតិ​ស្រស់បំព្រង​ផងដែរ​។ បឹង​កា​ឡូ និង​ផ្ទះ​ស្នាក់ ធ្វើ​ពី​ដើម​ឫស្សី​ប្រក់​ស្បូវ បាន​ទាក់ទាញ​ចិត្ត​អ្នកទេសចរ​ដែល​ទៅលេង​ក្នុង​សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត​។


 
​សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត ដែល​ស្ថិតក្នុង​ឃុំ​ជី​ផាត ស្រុក​ថ្មបាំង ខេត្តកោះកុង មានផ្ទះ​ស្នាក់​, ផ្ទះសំណាក់ និង​បឹង​កា​ឡូ ស្រស់ស្អាត និង​តម្លៃ​សមរម្យ​។ បន្ទាប់ពី​កម្សាន្ត​អារម្មណ៍​ជាមួយ​ធម្មជាតិ​ក្នុងព្រៃ​និង​តាម​ព្រែក​សមុទ្រ​ជី​ផាត ភ្ញៀវទេសចរ នឹង​ទទួល​បានការ​ស្នាក់នៅ​ដែលមាន​ផាសុកភាព​ផងដែរ​។ ក្នុង​សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត មាន​បឹង​កា​ឡូ​ស្រស់ស្អាត​ចំនួន ៧, ផ្ទះ​ស្នាក់​ចំនួន ១៤ និង​ផ្ទះសំណាក់​ចំនួន ៦​។ បើតាម​លោក សូ លី ហៀ​ង តំណាង​សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត ការ​ស្នាក់នៅ​បឹង​កា​ឡូ ក្នុង​១​យប់​តម្លៃ​ត្រឹម ១៥​ដុល្លារ​, ផ្ទះ​ស្នាក់ តម្លៃ ៥​ដុល្លារ និង​ផ្ទះសំណាក់ តម្លៃ ៧​ដុល្លារ​។ 











​ដើម្បី​ជ្រាប​ច្បាស់ សូម​អញ្ជើញ​ស្ដាប់​ការលើកឡើង​របស់លោក សូ លី​ហៀ​ង តំណាង​សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត​ដូចតទៅ​៖ 
 
 
​សូមបញ្ជាក់ថា កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» ផ្តួចផ្តើមឡើង​ដោយ​ក្រុមហ៊ុន Star Auto Cambodia សហការ​ជាមួយ​សារព័ត៌មាន​អេឡិចត្រូនិក Thmeythmey.com និង Fresh News និង​គាំទ្រ​ដោយ​ក្រសួង​ទេ​ចរណ៍ ដើម្បី​ចូលរួម​លើកកម្ពស់​វិស័យ​ទេសចរណ៍​នៅ​ទូទាំង​កម្ពុជា ស្វែងរក និង​គាស់កកាយ​តំបន់​ទេសចរណ៍ ដែល​គេ​មិនសូវ​ស្គាល់​តំបន់​ទេសចរណ៍​សក្តានុពល ដែល​ត្រូវគេ​មើលរំលង​, ពង្រីក​សក្តានុពល​តំបន់​ទេសចរណ៍​ដែលមាន​ស្រាប់​ឲ្យ​កាន់​តែមាន​សកម្មភាពរ​ស់រ​វើក និង​ផ្សព្វផ្សាយ​តំបន់​ទេសចរណ៍​ទាំងនោះ​ឲ្យ​កាត់​តែ​ល្បីល្បាញ​មួយកម្រិត​ទៀត​៕
 

Tag:
 ជី​ផាត​
  កោះកុង​
  «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​»
© រក្សាសិទ្ធិដោយ thmeythmey.com