អត្ថបទពាណិជ្ជកម្ម
ជនជាតិខ្មែរ​ឥស្លាម​ម្នាក់​នៅ​ខេត្តរតនគិរី បានឈ្នះ​រង្វាន់​១០០​លាន​រៀល ពី​តែ​បៃតង អ៊ី​ឈី​តាន់​
14, Mar 2019 , 1:57 pm        
រូបភាព
ដោយ: ថ្មីៗ
​ទឹកប្រាក់​រង្វាន់ ១០០​លាន​រៀល ពី​តែ​បៃតង អ៊ី​ឈី​តាន់ រដូវ​កាល​ទី​៣ បាន​រកឃើញ​អ្នកមាន​សំណាង​ម្នាក់​ទៀតហើយ គឺ​បាន​ទៅ​បុរស​ជនជាតិ​ឥស្លាម ឈ្មោះ កើ កំ​ម៉ា​រី អាយុ​៣០​ឆ្នាំ មានរ​បរជា​អ្នកស៊ីឈ្នួល​ធ្វើ​ចំការ បច្ចុប្បន្ន​រស់នៅ​ភូមិ​តឹ​ន ឃុំ​តឹ​ន ស្រុក​កូន​មុំ ខេត្តរតនគិរី​។
 
​លោក កើ កំ​ម៉ា​រី បាន​ថ្លែងប្រាប់​ក្រុមការងារ​ដែលជា​អ្នកតំណាង​ក្រុមហ៊ុន​ចុះ​ប្រគល់​ទឹកប្រាក់​រង្វាន់​ដល់​លំនៅដ្ឋាន​ផ្ទាល់​កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​ថា បន្ទាប់ពី​មកពី​ធ្វើ​ចម្ការ​ឲ្យ​គេ​វិញ អស់កម្លាំង និង​ស្រេកទឹក​ផង​នោះ លោក​បាន​ទិញ​តែ​បៃតង អ៊ី​ឈី​តាន់​រសជាតិ​ផ្លែ​គូ​លេន ពី​អ្នកលក់​ដែល​ស្ថិតនៅ​ជិត​ផ្សារ​មក​ទទួលទាន​។ លុះ​ពេល​មួល​គម្រប​ដប ស្រាប់តែ​ឃើញ​មាន​រង្វាន់​១០០​លាន​រៀល នៅក្នុង​គម្រប​ដប​តែម្ដង​។ គ្រាន់តែ​ឃើញ​ភ្លាម លោក​ពិតជា​មានប​អារម្មណ៍​រំភើប​ខ្លាំង​មែនទែន ហើយក៏​យកមក​ប្រាប់​បងប្អូន រួម​ជាមួយនឹង​ប្រពន្ធ ហើយ​ទូរ​សព្ទ​ប្រាប់​ដំណឹង​ដល់​ក្រុមហ៊ុន​តាមរយៈ​លេខ​ទូរ​សព្ទ​ដែលមាន​ស្រាប់​នៅ​នឹង​គម្រប​ដប​។ នេះ​ជាការ​រៀបរាប់​របស់លោក កើ កំ​ម៉ា​រី​។  




 
​បើតាម​បុរស​ដែល ជីវភាព​គ្រួសារ​សព្វថ្ងៃ គឺមាន​ភាពលំបាក​ខ្លាំង ព្រោះ​មិនអាច​រក​ចំណូល​អ្វី​ក្រៅពី​ស៊ីឈ្នួល​ធ្វើ​ចម្ការ​ឲ្យ​គេ​តែប៉ុណ្ណោះ​។ ប៉ុន្តែ​ពេលនេះ អ៊ី​ឈី​តាន់ បាន​ផ្លាស់ប្ដូរ​ជីវភាព​គ្រួសារ​របស់លោក ឱ្យ​ល្អប្រសើរ​បាន​ទាំងស្រុង​បាន​ហើយ​។ លោក​បាន​បញ្ជាក់ទៀតថា ក្រោយពី​ទទួលបាន​លុយ​រង្វាន់​ធំ ១០០​លាន​រៀល ពី​តែ​បៃតង អ៊ី​ឈី​តាន់ លោក​នឹង​យកទៅ​ព្យាបាល​ជំងឺ​ម្តាយ ហើយ​ទុក​មួយចំនួន​សង់ផ្ទះ និង​ទិញ​ដី​ធ្វើ​ចម្ការ​ស្វាយចន្ទី ដើម្បី​ទ្រទ្រង់​ជីវភាព​ទៅ​ថ្ងៃ​អនាគត​។  ជាមួយគ្នានេះ លោក​ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ក្រុមហ៊ុន តែ​បៃតង អ៊ី​ឈី​តាន់ ដែល​បាន​បង្កើតឱ្យមាន​កម្មវិធី​ដ៏​អស្ចារ្យ ដែល​អាចជួយ​កែប្រែ​ជោគវាសនា​គ្រួសារ​របស់លោក ឱ្យ​ល្អប្រសើរ​ជាង​ពេលមុន​។ 




 
 គួរបញ្ជាក់​ផងដែរ​ថា សម្រាប់​រដូវ​កាល​ទី​៣ ឆ្នាំ​២០១៩ នេះ ក្រុមហ៊ុន តែ​បៃតង អ៊ី​ឈី​តាន់ បាន​បង្កើន​រង្វាន់​ធំ​ចំនួន​ទឹកប្រាក់ ១០០​លាន​រៀល រហូតដល់​៧០​រង្វាន់​, ម៉ូតូ Scoopy i ចំនួន​៧០​រង្វាន់ ,​ទូរ​សព្ទ iphone Xs ចំនួន​៧០​រង្វាន់ រួម​ជាមួយនឹង​រង្វាន់ Free តែ​បៃតង​អ៊ី​ឈី​តាន់ រាប់លាន​រង្វាន់​ទៀត​។ រួសរាន់​ឡើង អ្នក​ដែលមាន​សំណាង​បាន​ក្លាយជា​សេដ្ឋី​បន្ទាប់ អាចជា​រូបអ្នក ៕

(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com