ពីនេះ ពីនោះ
មេដឹកនាំ​ជោគជ័យ​មាន​ទស្សនៈវិស័យ​វែងឆ្ងាយ និង​គំនិត​ជ្រៅជ្រះ​
17, Mar 2019 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
​មេដឹកនាំ ឬ​ម្ចាស់​អាជីវកម្ម ត្រូវមាន​ទស្សនវិស័យ និង​បេសកកម្ម​អាជីវកម្ម​ឱ្យបាន​ច្បាស់លាស់ ដែល​ឆ្លើយតប​ចំពោះ​សំណួរ​ជា​មូល​ដ្នា​ន​មួយចំនួន ដូចជា​៖


 
-​ ​ហេតុអ្វី​បានជា​បង្កើត​អាជីវកម្ម​នេះ​ឡើង​? 
-​ ​តើ​អាជីវ​កម្មនេះ ផ្តល់ ឬ​មាន​ប្រយោជន​អ្វីខ្លះ​ដល់​អតិថិជន និង​សង្គមជាតិ ឬ​ពិភពលោក​ទាំងមូល​?
 
​ដូច្នេះ ម្ចាស់​អាជីវកម្ម ឬ​ប្រធាន​គ្រប់គ្រង​ជា​អ្នកកំណត់​អំពី​៖
១- ទស្សនៈវិស័យ (Vision) របស់​ក្រុមហ៊ុន​អាជីវកម្ម​
២- បេសកកម្ម (Mission) របស់​ក្រុមហ៊ុន​អាជីវកម្ម​
៣- គុណ​តម្លៃ (Value) របស់​ក្រុមហ៊ុន​អាជីវកម្ម​
៤- គោលដៅ (Goal) របស់​ក្រុមហ៊ុន​អាជីវកម្ម 
 
​ការងារ​ទាំង ៤ នេះ ធំធេង ទូលំទូលាយ និង​សំខាន់​ណាស់​សម្រាប់​ក្រុមហ៊ុន​អាជីវកម្ម​នីមួយៗ ជាពិសេស​សម្រាប់​រយៈពេល​វែង ដែល​ការងារ​ទាំងអស់នេះ​ជា​បន្ទុក​របស់​ស្ថាបនិក ឬ​អ្នកដឹកនាំ​កំពូល​របស់​ក្រុមហ៊ុន​អាជីវកម្ម​។ ទស្សនៈវិស័យ បេសកកម្ម គុណ​តម្លៃ និង​គោលដៅ​របស់​ក្រុមហ៊ុន​អាជីវកម្ម គឺ​ដូចគ្នា​នឹង​រដ្ឋ​ធម្ម   នុ​ញ្ញ​ដែរ​ដែល​កំណត់​អំពី​គោលការណ៍​សំខាន់ៗ​មួយចំនួន​ក្នុង​ច្បាប់កំពូល ទោះបី ជា​ពេលវេលា​ផ្លាស់ប្តូរ​ក៏ដោយ ក៏​គោលការណ៍​នេះ​មិន​ប្រែប្រួល ឬ​ផ្លាស់ប្តូ​រដែរ​។ ប៉ុន្តែ​មាន​គោលការណ៍​មួយចំនួន ត្រូវធ្វើ​ការផ្លាស់ប្តូរ​ដើម្បីឱ្យ​ត្រូវ ស៊ីគ្នា ឬ​សម​ស្របតាម​ពេលវេលា និង​កាលៈទេសៈ​នីមួយៗ បើ​មិន​អញ្ចឹងទេ គោលការណ៍​នេះ​នឹង​អត់​តម្លៃ ឬ ហួសសម័យកាល​។ 

© រក្សាសិទ្ធិដោយ thmeythmey.com