ជាតិ
រូបត្លុក
តៀម​កាហ្វេ​ថ្មីៗ​៖ ពេល​ខ្លួនឯងបាន​ប្រយោជន៍ ទើប​និយាយថា​គេ​ល្អ​
14, Mar 2019 , 2:34 pm        
រូបភាព
ដោយ: ថ្មីៗ
អា​សុធីរ ប្រដៅ​អា​សំណាង​ទាំង​ព្រឹក​តែម្តង​ថ្ងៃនេះ រឿង​អា​សំណាង​​និយាយ​គ្មាន​ជំហរ​។​

 
​អា​សំណាង​៖ ចៅក្រសួង​អញ ចិត្ត​ទូលាយ​ណាស់​។ គាត់​ជាម​នុស្ស Open-minded ហើយ​សាមញ្ញ​។​
 
​អា​សុធីរ​៖ មុន​អ្ហែង​បាន​តំ​ណែ​ងហ្នឹង អ្ហែង​រិះគន់ ចៅក្រសួង​អ្ហែង​តើ​ហី​? សុទ្ធតែ​គេ​មិនចេះ គេ​មិនកើត បក្សពួកនិយម​… 

​អា​សំណាង​៖ វា​ទូទៅ​ហើយ​អ្ហា​! ត្រូវធ្វើ​ចឹ​ង​ខ្លះ ទើប​រស់​ស្រួល​បានយូរ​។​

​អា​សុធីរ​៖ ចុះ​អញ​មាន​ថា​អី​ណា​! គ្រាន់តែ​ជួនកាល អញ​ឃើញ​មនុស្ស​ឥឡូវ និយាយ​មិនសូវ​គិត មិនសូវ​ទុក​ផ្លូវ​ក្រោយ​ខ្លះ​ទេ​។ ពេល​មិនទាន់បាន​ប្រយោជន៍ ស្អី​ក៏​អាក្រក់ ស្អី​ក៏​គេ​មិនល្អ​។ ពេល​គេ​ឱ្យ​ប្រយោជន៍ ដូរ​ពាក្យ​និយាយ ១៨០​ដឺ​ក្រេ​។ មាន​អ្នក​ខ្លះទៀត មិនទាន់បាន​ធ្វើការ​ជាមួយ​អ្នកធំ​ផង គ្រាន់តែ​បាន​ជួប​និយាយ​គ្នា​ពីរ​បី​ម៉ាត់ ក៏​តាំង​វិនិច្ឆ័យ​ថា អ្នកធំ​នឹង​ល្អ​អ៊ីចេះ ល្អ​អីចុះ​។ តាមពិត ពេលមុន ជេរ​អ្នកធំ​ហ្នឹង​ឲ្យ​អញ​ស្តាប់​សោះ​ហ្នឹង​។​
 
​អា​សំណាង​៖ ចុះ​ចំពោះ​អ្ហែង តើ​អញ​អាក្រក់ ឬ​ល្អ​?
 
​អា​សុធីរ​៖ ឯង​ល្អ​ត្រង់​អញ​ស្តីឱ្យ​មិនចេះ​ខឹង​។ តែ​អាក្រក់​ត្រង់ ពេល​មាន​បញ្ហា បាន​ហៅ​អញ​ផឹក​កាហ្វេ​។​
 

© រក្សាសិទ្ធិដោយ thmeythmey.com