ជាតិ
ប្លែកៗ
បុរស​ម្នាក់​ច្រឡំ​ថា រថយន្ត​ខ្លួន​បាត់ តាមពិត​យកទៅដាក់​ក​ន្លែ​ង​លាង​សោះ​
15, Mar 2019 , 9:10 am        
រូបភាព
ដោយ: ថ្មីៗ
​កាលពី​ថ្ងៃ​អង្គារ​កន្លងមក បុរស​ម្នាក់​នៅ​ខេត្ត​ព្រះសីហនុ បាន​យក​រថយន្ត​ទៅ​ដាក់​លាង ប៉ុន្តែ​ដោយសារ​ការភាន់ច្រលំ គាត់​បាន​ទៅប្តឹង​សមត្ថកិច្ច​ពី​ករណី​បាត់​រថយន្ត​នៅមុខ​ផ្ទះ​របស់ខ្លួន នៅពេលដែល​គាត់​ដល់​ម៉ោង​ទៅយក​កូន​ចេញពី​សាលា​។​

 
​ទាក់ទង​នឹង​ករណីនេះ ការិយាល័យ​ផ្សព្វផ្សាយ​អប់រំ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បាន​រៀបរាប់ថា លំអិត​ថា​៖ «​តាមពិត​ម្ចាស់​បាន​យក​រថយន្ត​ទៅ​ដាក់​លាង ហើយ​គាត់​មករក​ស៊ី​លក់ដូរ​ធម្មតា លុះដល់​ម៉ោង​ទៅ​ដឹក​កូន​ចេញពី​សាលា ស្រាប់តែរ​កឡាន​មិនឃើញ ក្រោយពេល គិត​មួយស្របក់​ធំ ទើប​ដឹង ! ឥឡូវនេះ ម្ចាស់​បានមក​យក​រថយន្ត​ពី​កន្លែង​លាង​វិញ រួចហើយ​»​។​
 
​បុរស​ដែល​ម្ចាស់​រថយន្ត បាន​ទទួលស្គាល់ថា វា​ជាការ​ធ្វេសប្រហែស​របស់​ខ្លួន ដោយ​គាត់​សុំ​ការ​អធ្យាស្រ័យ​ពី​សមត្ថកិច្ច​។ គាត់​បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖  «​សូម​អរគុណ​លោកពូ និង​សូម​អធ្យាស្រ័យ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ទាំងអស់​ក្នុង​ខេត្ត​ព្រះសីហនុ នេះ​ជាការ​ឆ្វេស​ប្រ​ហេស​របស់​ខ្ញំ​បាទ​ផ្ទាល់​»៕
 

Tag:
 ​ប្លែកៗ​
© រក្សាសិទ្ធិដោយ thmeythmey.com