ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ធ្មេញទាល់ គួរតែដកពេលណាទើបហៅថាជាទង្វើឆ្លាតវៃ?
× ធ្មេញទាល់គឺជាធ្មេញថ្គាមទីបីដែលច្រើនតែកើតឡើងនៅចន្លោះអាយុ ១៧ ទៅ ២១ឆ្នាំ។ វាច្រើនតែមិនសូវមានកន្លែងគ្រប់គ្រាន់សម្រាប់រក្សាវាទុកក្នុងចន្លោះធ្មេញធម្មតាទេ ហើយក៏គួរតែត្រូវការដកចេញដែរដើម្បីកុំឲ្យមានការឈឺចាប់ និងការបង្ករោគកើតឡើងបាន។
អាការៈព្រមានជាច្រើនដែលត្រូវការដកធ្មេញទាល់ចេញនោះមានដូចជា៖
• ឈឺចាប់ខ្លាំង
• មានការបង្ករោគ
• បង្កជាគីសក្នុងមាត់
• ខូចខាតដល់ធ្មេញជិតខាង
• មានជំងឺអញ្ចាញធ្មេញ
• ពុកធ្មេញ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com