កីឡាអន្តរជាតិ
អន្តរជាតិ
Zidane មកដល់​ភ្លាម Real ទិញ​ខ្សែការពារ​ម្នាក់​ពី Porto តម្លៃ ៥៦​លាន​ដុល្លារ​
15, Mar 2019 , 10:44 am        
រូបភាព
​គ្រាន់តែ​ការ​ត្រឡប់​ទៅដល់​របស់ Zinedine Zidane ភ្លាម​ក្លិប​យក្ស Real Madrid បាន​ចុះ​កិច្ចព្រមព្រៀង​ទិញយក​ខ្សែការពារ Eder Militao ពី FC Porto ក្នុងតម្លៃ ៤២,៧​លាន​ផោន (៥៦​លាន​ដុល្លារ​អាមេរិក​។ Militao នឹង​ទៅកាន់​ទឹកដី Santiago Bernabéu ក្រោយ​ចប់​រដូវ​កាល​នេះ​។​


 
​ក្លិប​ទាំងពីរ​បានប្រកាស​ពី​ការ​ទិញដូរ​នេះ​នៅ​ថ្ងៃទី​១៤ ខែមីនា ដោយ​ភាគី​ខាង Real Madrid អះអាងថា​ខ្សែ​កា​ពារ​សញ្ជាតិ​ប្រេ​ស៊ី​លវ័យ ២១​ឆ្នាំ​រូបនេះ នឹង​ចុះកិច្ចសន្យា​ជាមួយ​ខ្លួន​ដល់​ឆ្នាំ​២០២៥​។​
​នេះ​មានន័យថា Militao ជា​សមាជិក​ដំបូង​របស់​ក្លិប​រហស្សនាម​ស្តេច​ស​បន្ទាប់ពី​ការវិលត្រឡប់​របស់លោក Zidane ក្នុងនាម​ជា​អ្នកចាត់ការ​ទូទៅ​។​


 
Militao បាន​ផ្លាស់​ទៅ​ចូលរួម​ជាមួយ Porto ពី​ក្លិប​នៅ​ប្រេ​ស៊ី​ល Sao Paulo កាលពី​ខែសីហា ឆ្នាំ ២០១៨​។ រូបគេ​បានបង្ហាញ​ខ្លួន​ជាមួយនឹង​ទម្រង់​លេង​យ៉ាង​អស្ចារ្យ​សម្រាប់​រដូវ​ដំបូង និង​ព្រមទាំង​បាន​ជួយ​ឲ្យ​ម្ចាស់​ជើងឯក​លី​គ​កំពូល​ព័រ​ទុយ​ហ្គា​ល់​ឈាន​ចូលដល់​វគ្គ​១/៤ ផ្តាច់ព្រ័ត្រ​នៃ​ក្របខណ្ឌ Champions League ទៀតផង​៕

Tag:
 បាល់ទាត់​
  Eder Militao
  Zinedine Zidane
  Real Madrid
© រក្សាសិទ្ធិដោយ thmeythmey.com