អត្ថបទពាណិជ្ជកម្ម
ប្រញាប់​ឡើង​! ក្រុមហ៊ុន សាម​សុង ផ្តល់​ការបញ្ចុះ​តម្លៃ​យ៉ាង​ពិសេស ដើម្បី​អបអរ​បុណ្យចូលឆ្នាំ​ខ្មែរ
15, Mar 2019 , 11:50 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​ថ្ងៃទី​១៥ មីនា ២០១៩៖ ដើម្បី​អបអរ​ពិធី​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​ខាងមុខនេះ ក្រុមហ៊ុន សាម​សុង នឹង​ផ្តល់ជូន​ការបញ្ចុះ​តម្លៃ​យ៉ាង​ពិសេស​ដល់​អតិថិជន​ទាំងអស់​។ តើ​លោកអ្នក​កំពុង​រក​ជាវ​គ្រឿង​អេឡិចត្រូនិក ដើម្បី​ទទួលបាន​ការរស់នៅ​ប្រកបដោយ​ផាសុកភាព​មែន​ទេ​? ឥឡូវនេះ​កម្មវិធី​បញ្ចុះតម្លៃ​ដ៏​អស្ចារ្យ​ពី សាម​សុង បានមក​ដល់​ហើយ​។ រាល់​ការ​ជាវ​ផលិតផល​អេឡិចត្រូនិក​របស់​ក្រុ​ហ៊ុន សាម​សុង​ដូចជា ទូរទស្សន៍ ទូទឹកកក ឬ​ម៉ាស៊ីន​បោក​សម្លៀកបំពាក់​ម៉ូ​ឌែ​ល​ណាមួយ​ក៏បាន ក្នុងចំណោម​ម៉ូ​ឌែ​ល​ដែល​ក្រុមហ៊ុន​ផ្តល់ជូន នឹង​ទទួលបាន​ការបញ្ចុះ​តម្លៃ​យ៉ាង​ពិសេស ចាប់ពី $15 រហូតដល់ $300 ភ្លាមៗ​។ ជាពិសេស​បើ​អតិថិជន​ទាំងអស់​ជាវ​ផលិតផល​ទូរទស្សន៍ នឹងមាន​ការ​ថែម​ជូន​ជើងចាប់​ភ្ជាប់​ជញ្ជាំង​ដោយ​ឥតគិតថ្លៃ​ទៀតផង​។
 
​ពិតជា​អស្ចារ្យ​! សូម​រួសរាន់​ឡើង​ឱកាស​បញ្ចុះតម្លៃ​ដ៏​ពិសេស​នេះ ចាប់ផ្តើម​ពីថ្ងៃ​ទី ១៥ មីនា ដល់ ១៥ មេសា ឆ្នាំ ២០១៩ ប៉ុណ្ណោះ​។ ឆ្នាំ​ថ្មី​សិរី​សួស្តី នាំ​លាភ នាំ​មហា​សំណាង​! 


 
​សូមបញ្ជាក់ថា គ្រប់​ផលិតផល​ទាំងអស់​ដែល​ផ្តល់ជូន នៅក្នុង​កម្មវិធី​ពិសេស​នេះ គឺ​សុទ្ធតែជា​ផលិតផល​ស៊េរី​ថ្មី និង​ទំនើប​បំផុត ដែល​កំពុងតែ​មានការ​ពេញនិយម​ប្រើប្រាស់​យ៉ាងច្រើន នៅលើ​ទីផ្សារ​។ សូម​រក​ជាវ​ផលិតផល ដែលមាន​តែម​បញ្ជាក់​ពី​ផលិតផល​ផ្លូវការ​របស់​ក្រុមហ៊ុន សាម​សុង​។ 


 
​សូម​អញ្ជើញ​រួសរាន់ មក​ទទួលយក​សិរី​សួស្តី លាភ​សំណាង​ឆ្នាំ​ថ្មី​នេះ​ទាំងអស់គ្នា នៅ​គ្រប់​ហាង​លក់​ផលិតផល​សាម​សុង ឬ​តំណាង​ដេប៉ូ​ចែកចាយ​របស់​ក្រុមហ៊ុន​ទូទាំងប្រទេស​កម្ពុជា​។ សម្រាប់​ព័ត៌មាន​លម្អិត សូម​ទំនាក់ទំនង​ទៅកាន់​លេខ 1800 203 232 ៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com