​អេ អឹម ខេ ត្រូវបាន​ទទួលស្គាល់​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដែល​ជួយ​ឱ្យ​ជីវភាព​ប្រជាពលរដ្ឋ​ក្រីក្រ​ប្រសើរឡើង​
អត្ថបទពាណិជ្ជកម្ម
​អេ អឹម ខេ ត្រូវបាន​ទទួលស្គាល់​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដែល​ជួយ​ឱ្យ​ជីវភាព​ប្រជាពលរដ្ឋ​ក្រីក្រ​ប្រសើរឡើង​
15, Mar 2019 , 2:36 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ថ្មីៗ​នេះ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានទទួល​វិញ្ញាបនបត្រ ជា​ស្ថាប័ន​ដ៏​សំខាន់ ដែល​ធ្វើឱ្យ​ជីវភាព​ប្រជាពលរដ្ឋ​ក្រីក្រ មាន​ភាពប្រសើរឡើង​«The Leader Milestone»​និង​ជា​ស្ថាប័ន​ដំបូង​គេ​នៅក្នុង​ប្រទេស​កម្ពុជា ដែល​សម្រេចបាន​នូវ​ភាពជោគជ័យ​នេះ ដែល​ផ្តល់​ដោយ Truelift​។ អេ អឹម ខេ បាន​ចូលរួម​ប្រកួតប្រជែង ជាមួយ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចំនួន ៦ ផ្សេងទៀត​នៅក្នុង​ពិភពលោក សម្រាប់​ការទទួលស្គាល់​ជា​អ្នកដឹកនាំ​ដ៏​សំខាន់​របស់ Truelift ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​។
 
​ចំណុចរួម​តែមួយ ដែល​ស្ថាប័ន​ទាំងអស់​ត្រូវ​បានទទួល​ស្គាល់​នោះ គឺជា​ការប្តេជ្ញាចិត្ត​រប​ស់​ពួកគេ ក្នុងការ​បំពេញ​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ ដែល​រស់នៅក្នុង​ស្ថានភាព​ក្រីក្រ​។ ក្នុងនោះដែរ វិញ្ញាបនបត្រ​របស់ អេ អឹម ខេ ដែល​ទទួលស្គាល់​ដោយ Truelift ក៏បាន​បញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​របស់ អេ អឹម ខេ ដើម្បី​នាំមក​នូវ​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន និង​ធ្វើឱ្យ​ប្រសើរឡើង នូវ​ជីវភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា ដែល​កំពុង​រស់នៅក្នុង​ស្ថានភាព​ក្រីក្រ​ផងដែរ​។ 
 
​លោក គា បូរាណ ប្រធាន​នាយក​ប្រតិបត្តិ​នៃ​គ្រឹះស្ថាន អេ អឹម ខេ បាន​លើកឡើងថា អេ អឹម ខេ ពិត​ជាមាន​មោទកភាព​ខ្លាំងណាស់ ដែល​ទទួលបាន​នូវ​វិញ្ញាបនបត្រ ជា​អ្នកដឹកនាំ​ដ៏​សំខាន់ “The Leader Milestone” ពី Truelift នេះ​។  លោក គា បូរាណ បន្ត​អះអាងថា កត្តា​សំខាន់​ដែល​ធ្វើឱ្យ អេ អឹម ខេ ងាយ​នឹង​ទទួល​សមិទ្ធផល​នេះ ដោយសារតែ​ការប្រកាន់​ភ្ជាប់​នូវ​ការអនុវត្ត​បេសកកម្ម និង​ទស្សនវិស័យ​របស់ខ្លួន ពោលគឺ​ដើរ​ស្រប​នឹង​លក្ខខណ្ឌ​របស់​គម្រោង Truelift ដោយ​ផ្តោតលើ​ការយកចិត្តទុកដាក់ ចំពោះ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្រីក្រ​។ 
 
​បើតាម ប្រធាន​នាយក​ប្រតិបត្តិ​នៃ​គ្រឹះស្ថាន អេ អឹម ខេ​ដដែល រាល់​ការបង្កើត​ផលិតផល និង​សេវាកម្ម​ណាមួយ អេ អឹម ខេ ព្យាយាម​គិតពី​ប្រយោជន៍​អតិថិជន​ជាសំខាន់ ជាពិសេស​អ្នករស់នៅ​តំបន់​ដាច់ស្រយាល ធ្វើយ៉ាងណា ឱ្យ​ពួកគេ​មានលទ្ធភាព​អាច​ប្រើប្រាស់​សេវាកម្ម​របស់ខ្លួន​។ 
 
​លោក គា បូរាណ បញ្ជាក់​ដូច្នេះ​ថា​៖« យើង​តែងតែ​ផ្តល់​សេវាកម្ម​ដល់​អតិថិជន ដោយ​ប្រកាន់​នូវ​គោលការណ៍​ការពារ​អតិថិជន​ប្រកបដោយ​តម្លាភាព និង​ការទទួលខុសត្រូវ​ខ្ពស់​។ ក្រៅពី​ទទួលបាន​នូវ​វិញ្ញាបនបត្រ​ជា​អ្នកដឹកនាំ​ដ៏​សំខាន់ “The Leader Milestone” អេ អឹម ខេ ក៏​ធ្លាប់​ទទួល​ជា​គ្រឹ​ស្ថាន​មីក្រូហិរញ្ញវត្ថុ ដែល​អនុវត្ត​ពេញលេញ​តាម​គោលការណ៍ ការពារ​អតិថិជន​ពី Smart Campaign ផងដែរ​កាលពី​ឆ្នាំ​២០១៦»​។​
 
​រយៈពេល​ជាង ១៥​ឆ្នាំ​មកនេះ អេ អឹម ខេ បាន និង​កំពុង​បន្ត​ការអភិវឌ្ឍ និង​រីកចម្រើន​ជា​លំដាប់ តាមរយៈ​ការផ្តល់​ផលិតផល និង​សេវាកម្ម​ហិរញ្ញវត្ថុ​សម្បូរបែប​របស់ខ្លួន និង​ការវិនិយោគ​លើ    បច្ចេកវិទ្យា​ថ្មីៗ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​អតិថិជន​។ ស្របពេល​ជាមួយគ្នានេះដែរ អេ អឹម ខេ នៅតែ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍ ជួយ​ដល់​សង្គម​របស់ខ្លួន ជាពិសេស​ការកាត់បន្ថយ​ភាពក្រីក្រ​។ ដូចដែល​បានបង្ហាញ​តាមរយៈ​លទ្ធផល​នៃ​ការវាយតម្លៃ​របស់ Truelift ធ្វើឡើង​នៅ​ខែវិច្ឆិកា​ឆ្នាំ ២០១៨ ដោយ M-CRIL ។ តាមរយៈ​ការផ្តល់សេវា​មីក្រូហិរញ្ញវត្ថុ​សមស្រប និង​ឋិតថេរ​ជាង ១៥ ឆ្នាំ​កន្លងមកនេះ អេ អឹម ខេ បាន​ជួយ​ដល់​អតិថិជន និង​គ្រួសារ​របស់​ពួកគេ ជាពិសេស​អ្នករស់នៅ​តំបន់​ដាច់ស្រយាល ឲ្យ​ទទួលបាន​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន​។​
 
Truelift គឺជា​គម្រោង​គំនិត​ផ្តួចផ្តើម​ជា​សាកល​មួយ ដែល​បង្កើតឡើង​ដើម្បី​ជំរុញឱ្យមាន​គណនេយ្យភាព ក្នុងការ​អភិវឌ្ឍ​ប្រជាជន​ក្រីក្រ​។ Truelift ជា​និមិត្តសញ្ញា​ដែល​ទុកចិត្ត ត្រូវបាន​ទទួលស្គាល់​ជា​អន្តរជាតិ លើ​វិស័យ​មីក្រូហិរញ្ញវត្ថុ និង​អាជីវកម្ម​សង្គម​ផ្សេងៗ ដើម្បី​បង្ហាញ​ការ​បេ្ត​ជ្ញា​ចិត្ត ចំពោះ​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន និង​យូរអង្វែង សម្រាប់​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ដោយសារ​ស្ថានភាព​ក្រីក្រ​។​
 
​គួរឱ្យកត់សម្គាល់​ផងដែរ​ថា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺជា​គ្រឹះស្ថាន​ដែល​ឈានមុខ​គេ លើ​វិសាលភាព​ប្រតិបត្តិការ និង​ចំនួន​អតិថិជន​ប្រាក់កម្ចី​។ គិត​ត្រឹម​ចុងឆ្នាំ​២០១៨​នេះ អេ អឹម ខេ មាន​បុគ្គលិក​សរុប​ចំនួន​ជិត ៣.០០០​នាក់ ដែល​កំពុងផ្តល់​សេវា​ដល់​អតិថិជន ជិត ៨០០.០០០​នាក់ ក្នុងភូមិ​ចំនួន ១៣.៦០៧​ភូមិ​។ ចំនួន​នេះ​ស្មើនឹង ៩៦% ភាគរយ នៃ​ចំនួន​ភូមិ​សរុប​ទូទាំងប្រទេស​កម្ពុជា​។ ជាមួយនឹង​ផលប័ត្រ​ប្រាក់កម្ចី​ជាង ២៥២ លាន​ដុល្លារ​អាមេរិក  និង​ប្រាក់​បញ្ញើ​ជាង ១៥៨ លាន​ដុល្លារ​អាមេរិក  អេ អឹម ខេ មាន​ការិយាល័យ​ប្រតិបត្តិការ​ចំនួន ១៥០ កន្លែង និង​មាន​ភ្នាក់ងារ​ជិត ៤.០០០​កន្លែង​នៅ​ទូទាំងប្រទេស​។ អេ អឹម ខេ មាន​ផលិតផល និង​សេវាកម្ម​ជាច្រើន កំពុង​ផ្តល់ជូន​អតិថិជន​ដូចជា​៖ សេវា​ប្រាក់កម្ចី  ប្រាក់​សន្សំ  ផ្ទេរប្រាក់  សេវា​ទូទាត់​វិក្កយបត្រ  ធានារ៉ាប់រង​ខ្នាតតូច  ធនាគារ​ចល័ត  សេវា​បើកប្រាក់​បៀវត្សរ៍  ម៉ាស៊ីន​ដក និង​ដាក់​ប្រាក់​ដោយ​ស្វ័យប្រវត្តិ (ATMs/CDMs)៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com