ជាតិ
សេដ្ឋកិច្ច
វៀតណាម​មាន​ទំហំ​វិនិយោគ​ជាង​១,៦​ពាន់​លាន​ដុល្លារ​នៅ​កម្ពុជា​
15, Mar 2019 , 9:59 pm        
រូបភាព
រូបភាពបានពីទំព័រហ្វេសប៊ុក របស់ក្រសួងពាណិជ្ជកម្ម
រូបភាពបានពីទំព័រហ្វេសប៊ុក របស់ក្រសួងពាណិជ្ជកម្ម
​ភ្នំពេញ​៖ ប្រទេស​វៀតណាម មាន​ទំហំ​វិនិយោគ​ជាង​១,៦​ពាន់​ដុល្លារ​នៅ​កម្ពុជា​។ ទំហំ​នេះ​បាន​ស្ថិតនៅក្នុង​គម្រោង​វិនិយោគ​ចំនួន​៤៩​គម្រោង ក្នុង​ខេត្ត​នៃ​តំបន់ត្រីកោណ​អភិវឌ្ឍ​កម្ពុជា​-​ឡាវ​-​វៀតណាម (CLV-DTA)​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងពាណិជ្ជកម្ម​។​

 
​ក្រសួងពាណិជ្ជកម្ម បាន​បញ្ជាក់ថា កម្ពុជា និង​វៀតណាម បាន​ប្រឹងប្រែង​ទាក់ទាញ​វិនិយោគ តាមរយៈ​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តីពី​ការយកពន្ធ​ត្រួតគ្នា និង​ការលុបបំបាត់​សារពើពន្ធ​ទាក់ទង​ប្រាក់ចំណូល​កាលពី​ឆ្នាំមុន ខណៈដែល​ឡាវ​កំពុង​ផ្លាស់ប្តូរ​ទស្សនៈ​លើ​បញ្ហា​នេះ​។​
 
​នៅក្នុង​ឆ្នាំ​២០១៨ កម្ពុជា​-​វៀតណាម មាន​ទំហំ​ពាណិជ្ជកម្ម​៤,៧​ពាន់​លាន​ដុល្លារ និង​ប្រឹង​ឲ្យ​សម្រេច ៥​ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ​២០២០៕ 
 

Tag:
 វិនិយោគ​
 ​តំបន់ត្រីកោណ​
 
© រក្សាសិទ្ធិដោយ thmeythmey.com