កីឡាអន្តរជាតិ
អន្តរជាតិ
Paul Scholes ចុះចេញ​ពី​តំ​ណែង​គ្រូបង្វឹក Oldham Athletic ក្រោយ​ដឹកនាំ ៣១​ថ្ងៃ​
15, Mar 2019 , 3:59 pm        
រូបភាព
​វីរបុរស Manchester United លោក Paul Scholes បាន​លាលែង​ពី​តំណែង​របស់លោក​ក្នុងនាម​ជា​អ្នកចាត់ការ​ទូទៅ Oldham Athletic បន្ទាប់ពី​ដឹកនាំ​ក្រុម​នេះ​បាន​ត្រឹម​រយៈពេល ៣១​ថ្ងៃ​។​

Scholes អាយុ​៤៤​ឆ្នាំ ត្រូវបានតែងតាំង​ជា​អ្នកចាត់ការ​ទូទៅ​ក្រុម Oldham ដែល​ស្ថិតក្នុង​ក្របខណ្ឌ League Two នៃ​លី​គ​បាល់ទាត់​លំដាប់​ទី​៤​អង់គ្លេស​កាលពី​ថ្ងៃទី​១២ ខែកុម្ភៈ​។ ប៉ុន្តែ​ក្រោយ​ដឹកនាំ​ក្នុងចំណោម ៧​ប្រកួត​រក​ជ័យជម្នះ​បានតែ​១​ដងនោះ លោក​បានសម្រេច​ចុះចេញ​ពី​កៅអី​នេះ​តែម្តង​។​
 
​អតីត​ខ្សែបម្រើ​ឆ្នើម​បិសាច​ក្រហម និង​ជម្រើសជាតិ​អង់គ្លេស​វ័យ​រូបនេះ​បាន​រៀបរាប់​ពី​ការលាលែង​នេះ​ថា​ជា​«​ការសោកស្តាយ​បំផុត​សម្រាប់​លោក​»​។ Scholes បន្ថែមថា វា​ជា​រឿង​អកុសល​សម្រាប់​លោក ដែល​មិន​អាចធ្វើ​ដូច​អ្វីដែល​ខ្លួន​ចង់បាន​។​
 
Oldham បច្ចុប្បន្ន​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​១៤ ក្នុង​តារាង League Two មាន​៤៨​ពិន្ទុ​ក្រោយ​ឆ្លងកាត់​ការប្រកួត​៣៧​លើក​រដូវ​កាល​នេះ​៕

Tag:
 ​បាល់ទាត់​
  Paul Scholes
  Oldham Athletic
© រក្សាសិទ្ធិដោយ thmeythmey.com