ជាតិ
នយោបាយជាតិ
អ្នករាយការណ៍ UN នឹងមកកម្ពុជាម្តងទៀត អំឡុងខែមេសា លោកស្រី រ៉ូណា ស្មីត ស្ថិតក្នុងសន្និសីទកាសែត កាលពីខែមីនា ឆ្នាំ២0១៨។ រូបពីការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិប្រចាំកម្ពុជា
× អ្នកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (UN) នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជាជាថ្មី ក្នុងអំឡុងខែមេសា ឆ្នាំ២០១៩។ នេះជាការអះអាងរបស់លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌។
អ្នកនាំពាក្យរូបនេះ ប្រាប់សារព័ត៌មានថ្មីៗយ៉ាងដូច្នេះថា៖«យើងទទួលដំណឹងពីទីក្រុងហ្សឺណែវមក ថាគាត់នឹងមកក្នុងអំឡុងខែមេសា តែពេលណាឲ្យច្បាស់លាស់នោះ យើងមិនទាន់ដឹងទេ ហើយកម្មវិធីដែលគាត់ គ្រោងនឹងជួបមន្ត្រីណាខ្លះ ក៏យើងមិនទាន់ដែរ»។
សូមបញ្ជាក់ថា អ្នកស្រី រ៉ូណា ស្មីត បានមកកម្ពុជា៦លើករួចមកហើយ។ អ្នកស្រី ត្រូវបានក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ តែងតាំងជាអ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា កាលអំឡុងខែមីនា ឆ្នាំ២០១៥៕
© រក្សាសិទ្ធិដោយ thmeythmey.com