អត្ថបទពាណិជ្ជកម្ម
​ការប្រកួតប្រជែង​ជើងឯក​តស៊ូ​មតិ និង​ធ្វើ​បទ​បង្ហាញ​ជា​សាធារណៈ​នៅ​ប្រទេស​កម្ពុជា​
15, Mar 2019 , 4:19 pm        
រូបភាព
ដោយ: ថ្មីៗ
​តើ​លោកអ្នក​ស្គាល់​អ្វី​ទៅ ជា​កម្មវិធី CamDEBATE ទេ​? កម្មវិធី CamDEBATE គឺជា​វេទិកា​លើកកម្ពស់​ដល់​វប្បធម៌ ចែករំលែក​ទស្សនវិស័យ​នានា រវាង​យុវជន​កម្ពុជា ក្នុងនាម​លើកកម្ពស់ និង​ពង្រឹង​ការយល់ដឹង ចំណងមិត្តភាព និង​ចំណេះ​ទាំងឡាយ តាមរយៈ​ការធ្វើ​បទ​បង្ហាញ​ជា​សាធារណៈ និង ការតស៊ូ​មតិ (Public Speaking and Debate)​។​
 
​កម្មវិធី​នេះ ផ្ដោតលើ​ការខិតខំ និង​ព្យាយាម​យ៉ាង​ផ្ចិតផ្ចង់ ទៅលើ​ការចែករំលែក​គំនិតល្អៗ រវាង​សិស្សានុសិស្ស និង​អ្នកជំនាញ​វ័យក្មេង​ក្នុងសង្គម​។ បេក្ខជន នឹងមាន​ឱកាស​ចូលរួម​ចែករំលែក​ទស្សនវិស័យ ក្នុង​បរិយាកាស​មួយ​ពោរពេញ​ដោយ​ភាពក្លាហាន ចាប់តាំងពី​វគ្គ​សាកល្បង​ដំបូង រហូតដល់​វគ្គ​ផ្ដាច់​ព្រ័ត​។ បេក្ខជន​នឹង​បាន​ស្វែងយល់ ថែមទាំង​ទទួលបាន​ចំណេះដឹង​អំពី​បញ្ហា​ជាតិ​និង​អន្តរជាតិ​សំខាន់ៗ​បន្ថែមទៀត​។​
 

​សិស្សានុសិស្ស​កម្ពុជា​ធ្វើដំណើរ​ទស្សនកិច្ច​សិក្សា​នៅ​ចក្រភព​អង់គ្លេស​
 
​គោលបំណង​នៃ​ការបង្កើត​កម្មវិធី CamDEBATE នេះ​គឺ​ដើម្បី​ផ្ដល់​ជា វេទិកា​ពង្រឹង និង​គាំទ្រ​ការអភិវឌ្ឍន៍​ជំនាញ​ដោះស្រាយ​បញ្ហា ការគិត​វែក​ញ៉ែ​ក និង​ជំនាញ​អន្តរ​បុគ្គល ដល់​និ​សិ​ត្ស និង​អ្នកជំនាញ​វ័យក្មេង​ក្នុងប្រទេស​កម្ពុជា​។ កម្មវិធី​នេះ ក៏​ជាការ​ផ្តល់ឱកាស​ដល់​បេក្ខជន​ដែលមាន​បំណង​ចូលរួម​ក្នុង​ការតស៊ូ​មតិ និង​ធ្វើ​បទ​បង្ហាញ​ជា​សាធារណៈ​ជា​ភាសា​អង់គ្លេស ដើម្បី​បង្កើន​និង​បង្ហាញ​ភាព​ស្ទាត់ជំនាញ​របស់​ពួកគេ​។ ទន្ទឹមនឹងនេះ CamDEBATE នឹង​ផ្តល់ឱកាស​សម្រាប់​អភិវឌ្ឍន៍​ជំនាញ​សំខាន់​នានា ដែលមាន​ប្រយោជន៍​ដល់​ការសិក្សា ការអភិវឌ្ឍន៍​ផ្ទាល់ខ្លួន និង​ឱកាស​ការងារ​របស់​បេក្ខជន​។ លើសពីនេះ​ទៀត កម្មវិធី​នេះ នឹង​ជា​ឱកាស​ដល់​អ្នកចូលរួម​ក្រេប​យកចំណេះ​វិជ្ជា ការស្វែងយល់ និង​ចេះ​បញ្ចេញយោបល់ លើ​ប្រធានបទ​ស្មុគស្មាញ​ជាច្រើន ដែល​ទាំងនេះ​នឹង​រួមចំណែក​ដល់​ការអភិវឌ្ឍន៍​បុគ្គល​គ្រប់រូប និង​ឱកាស​ពង្រីក​ខ្សែបណ្ដាញ សម្រាប់​បេក្ខជន​ដែល​មកពី​តំបន់ ឬ​មាន​ជាតិ​សាសន៍​ខុសគ្នា​។​
 
​បេក្ខជន​ដែល​កំពុងស្នាក់នៅ​ក្នុងប្រទេស​កម្ពុជា​ទាំងអស់ ដែលមាន​ចំណាប់អារម្មណ៍ អាច​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី CamDEBATE នេះ​បាន ដោយ​ការប្រកួត​គឺ​បែងចែក​តាម​អាយុ​ជា​ពីរ​ប្រភេទ គឺ សិស្ស​វិទ្យាល័យ និង​និស្សិត និង​បុគ្គលិក​ការិយាល័យ​វ័យក្មេង ដែលមាន​អាយុ​ក្រោម​២៥​ឆ្នាំ​។ សម្រាប់​សិស្ស​វិទ្យាល័យ បេក្ខជន​ត្រូវមាន​អាយុ​យ៉ាងហោចណាស់ ១៥​ឆ្នាំ​ឡើងទៅ និង​កំពុង​សិក្សា​នៅ​វិទ្យាល័យ​នៅក្នុង​ប្រទេស​កម្ពុជា អំឡុង​ពេលដែល​ចុះឈ្មោះ​។​
 
​សម្រាប់​និស្សិត និង​បុគ្គលិក​ការិយាល័យ​វ័យក្មេង​វិញ បេក្ខជន​ត្រូវមាន​អាយុ​អាយុ​ក្រោម ២៥​ឆ្នាំ និង​កំពុង​សិក្សា​កម្រិត​មហាវិទ្យាល័យ ឬ​បម្រើ​ការងារ ឬ​មាន​មុខរបរ​ផ្ទាល់ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា​អំឡុង​ពេលដែល​ចុះឈ្មោះ​។  បេក្ខជន CamDEBATE គ្រប់រូប​ត្រូវ​ចុះឈ្មោះ និង​បង់ប្រាក់​មុន​ថ្ងៃទី ៣០ ខែមេសា ឆ្នាំ​២០១៩​។​
 
​លើសពីនេះ​បេក្ខជន​ទាំងអស់ នឹង​ទទួលបាន​ការបណ្តុះបណ្តាល ដូចជា​ចូលរួម​វគ្គ​ពង្រឹង​ជំនាញ​ធ្វើ​បទ​បង្ហាញ​ជា​សាធារណៈ និង​ការតស៊ូ​មតិ ដែល​នឹង​ផ្ដល់់​ឲ្យ​ដោយ​គ្រូ​ណែនាំ​ជំនាញ (mentor) មកពី​សាលា​និង​ស្ថាប័ន​ផ្សេងៗ​ដែលជា​ដៃគូ​សហការ របស់ CamDEBATE​។ 
 
​តាម​ដំណាក់កាល​នីមួយៗ​នៃ​ការប្រកួត បេក្ខជន​នឹង​ទទួលបាន​ការបណ្តុះបណ្តាល​ពិសេស ទាក់ទិន​នឹង​ជំនាញ​ធ្វើ​បទ​បង្ហាញ​ជា​សាធារណៈ និង​ការតស៊ូ​មតិ​។ មុន​ឈានចូល​វគ្គ​ផ្ដាច់ព្រ័ត្រ បេក្ខជន​នឹង​ទទួលបាន​ការបណ្តុះបណ្តាល​រយៈពេល​មួយខែ ដើម្បី​ត្រៀមខ្លួន​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​។​
 

​សិស្សានុសិស្ស​កម្ពុជា​ធ្វើដំណើរ​ទស្សនកិច្ច​សិក្សា​នៅ​ចក្រភព​អង់គ្លេស​
 
​គួររំលឹកថា សម្រាប់​ការប្រកួត​តស៊ូ​មតិ ក្រុម​ជ័យលាភី​នៃ​ប្រភេទ​អាយុ «​សិស្ស​វិទ្យាល័យ​» និង មួយក្រុម​ទៀត​នៃ​ប្រភេទ «​និស្សិត និង​បុគ្គលិក​ការិយាល័យ​» (​សរុប ៦ នាក់​) រួម​នឹង​បេក្ខជន​ជ័យលាភី ២ រូប នៃ​ការប្រកួត​ធ្វើ​បទ​បង្ហាញ​ជា​សាធារណៈ នៃ​ក្រុម​អាយុ​នីមួយៗ​(​សរុប ៤​នាក់​) នឹង​ទទួលបាន​ដំណើរ​ទស្សនកិច្ច​សិក្សា ទៅកាន់​ចក្រភព​អង់គ្លេស​រយៈពេល ២​សប្តាហ៍ រួម​ប​ញ្ជូ​ល​ទាំង​រង្វាន់​ផ្សេងៗ​ទៀត​ដូចជា ពានរង្វាន់​មេដាយ អាហារូបករណ៍​សិក្សា​នៅ ACE ផ្ទាល់ លិខិតបញ្ជាក់​ជ័យលាភី និង​កាដូរ​មួយឈុត​ថែមទៀត​ផង​។​
 

​សិស្សានុសិស្ស​កម្ពុជា​ធ្វើដំណើរ​ទស្សនកិច្ច​សិក្សា​នៅ​ចក្រភព​អង់គ្លេស​
 
​ការប្រកួត CamDEBATE ប្រចាំ​ឆ្នាំនេះ ចាប់ផ្ដើម​ទទួល​ពាក្យ​ពី​ពេលនេះ រហូតដល់​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៩​។ ដើម្បី​ចុះឈ្មោះ សូម​បេក្ខជន​ដែល​ចាប់អារម្មណ៍​ត្រូវ​ធ្វើតាម​ជំហាន​ដូចខាងក្រោម​:
 
•​ ​បេក្ខជន​អាច​ចុះឈ្មោះ​នៅលើ​បណ្ដាញ (Online) តាមរយៈ​វេ​ប​សាយ www.camdebate.org/Login​។​
•​ ​បេក្ខជន​អាចធ្វើ​ការបង់ប្រាក់ (20 ដុល្លារ​អាមេរិក​) នៅ​ការិយាល័យ​របស់ សាលា ACE ទីតាំង​ណា​ក៏បាន មុន​ថ្ងៃទី 30 ខែមេសា ឆ្នាំ​2019 ឬ​បេក្ខជន​អាចធ្វើ​ការបង់ប្រាក់ តាមរយៈ​បណ្ដាញ (Pay Online)​។​
•​ ​បេក្ខជន​អាច​ចុះឈ្មោះ​ចូល​ប្រកួត​បាន​ទាំងពីរ​មុខ (​ការធ្វើ​បទ​បង្ហាញ​ជា​សាធារណៈ និង ការតស៊ូ​មតិ​)​។​
•​ ​ប្រសិនបើ​បេក្ខជន​ធ្លាក់​នៅ​វគ្គ​ដំបូង (Audition Round) ពួកគេ​នឹង​ទទួលបាន​ប្រាក់​ដែល​បាន​បង់​ពេល​ចុះឈ្មោះ​វិញ​។ 
 
 
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់ http://www.camdebate.org/
 
​ការប្រកួត​ប្រចាំឆ្នាំ CamDEBATE
 
​នាំមក​ជូន​ដោយ​ស្ថាប័ន IDP Education (​ប្រទេស​កម្ពុជា​)

(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com