អត្ថបទពាណិជ្ជកម្ម
មនុស្ស​៣​ម៉ឺន​នាក់​ធ្វើ​ឲ្យ​ព្រឹត្តិការណ៍​Pi Pay Day ២០១៩ ទទួលបាន​ជោគជ័យ រួម​នឹង​ការផ្ដល់​រង្វាន់​ទឹកប្រាក់​៣១៤០០​ដុល្លារ
15, Mar 2019 , 5:29 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​សាខា​ភ្នំពេញ សាខា​សែន​សុខ និង​ផ្សារ​ទំនើប The Heritage Walk នៅក្នុង​ខេត្តសៀមរាប សុទ្ធសឹង​ជា​កន្លែង​ផ្តល់នូវ​ការចាប់អារម្មណ៍​យ៉ាងខ្លាំង ដោយសារ​អ្នកប្រើប្រាស់​កម្មវិធី Pi Pay (​ផាយ ផេ​) រហូតដល់​ទៅ​៣​ម៉ឺ​នាក់ បាន​ចូលរួម​អបអរ​ព្រឹត្តិការណ៍ Pi Pay Day កាលពី​ថ្ងៃទី​១៤ មីនា ដោយបាន​ចំណាយ​ប្រាក់​ច្រើនជាង​៣​លាន​ដុល្លារ​អាមេរិក ទៅលើ​ទំនិញ និង​អាហារ​ផ្សេងៗ​ជាច្រើន​ដូចជា ស្បែកជើង កាហ្វេ គ្រឿង​អេឡិចត្រូនិក និង​ភី​ហ្សា​។ អ្នកមាន​សំណាង​ម្នាក់ ក៏ត្រូវ​បានប្រកាសថា ជា​អ្នកឈ្នះ​ប្រាក់រង្វាន់ ៣១៤០០​ដុល្លារ​អាមេរិក ក្រោយពី​បាន​ចូលរួម​ក្នុង​កម្មវិធី​រាប់​ថយក្រោយ​របស់​ព្រឹត្តិការណ៍ Pi Pay ។
 
Pi Pay Day គឺជា​ការអបអរ​ប្រចាំឆ្នាំ​របស់ Pi Pay និង​បដិវត្ត​ទូទាត់​មិន​ប្រើ​ក្រដាសប្រាក់​របស់​ក្រុមហ៊ុន​នេះ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ ព្រឹត្តិការណ៍ Pi Pay Day ឆ្នាំ​ទី​១ កាលពី​ឆ្នាំ​២០១៨ ទទួលបាន​កំណើន​ច្រើនជាង ២០០០​ភាគរយ ទៅលើ​ការទូទាត់​តាមរយៈ ផាយ ផេ នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​សាខា​ភ្នំពេញ ស្របពេល​អ្នកដើរ​ផ្សារ​ជាច្រើន​បាន​ប្រជែង​គ្នា ដើម្បី​រីករាយ​នឹង​ការ​បញ្ចុះតម្លៃ​លើ​ទំនិញ​ជាទូទៅ និង​ការផ្តល់ជូន​តម្លៃ​យ៉ាង​ពិសេស​ជាច្រើន​។  




 
​លោក ថូ​ម៉ាស ផូ​កូ​នី (Tomas Pokorny) នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន ផាយ ផេ បាន​និយាយថា ព្រឹត្តិការណ៍​នេះ នឹងត្រូវ​ពង្រីក​ទៅកាន់​ទីតាំង​៣​ទៀត ដើម្បី​ឈានទៅដល់​ពលរដ្ឋ​កាន់តែ​ច្រើន ដោយមាន​ការបញ្ចុះ​តម្លៃ​ដល់​ទៅ ៣១,៤​ភាគរយ ចំពោះ​ពាណិជ្ជករ​របស់ ផាយ ផេ ដែល​ចូលរួម​ក្នុង​កម្មវិធី​នេះ រួមទាំង​ការបង្ហាញ​ឲ្យ​ឃើញ​បន្ថែមទៀត​ពី​ទីតាំង​របស់ ផាយ ផេ ក្នុងនាម​ជា​កម្មវិធី​ផ្តល់​ការទូទាត់​មិន​ប្រើ​ក្រដាស់ប្រាក់​ឈានមុខ​គេ​របស់​កម្ពុជា​។ 




 
​លោក​បាន​ឲ្យ​ដឹងថា​៖ «​ព្រឹត្តិការណ៍ Pi Pay Day កាលពី​ឆ្នាំមុន ទទួលបាន​ជោគជ័យ​ដ៏​គួរ​ឲ្យ​កត់សម្គាល់ ហើយ​ក្រោយពី​ការរីកចម្រើន និង​ការពង្រីក​ខ្លួន​រយៈពេល​១​ឆ្នាំ​ពេញ ខ្ញុំ​ពិតជា​រីករាយ​ណាស់​ដែល Pi Pay Day ក្នុង​ឆ្នាំ​២០១៩ បានទទួល​ចំណាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​អ្នកប្រើប្រាស់ និង​ពាណិជ្ជករ​ជាច្រើន​»​។ 




 
​លោក​ផូ​កូ​នី បាន​បន្ថែមទៀតថា​៖ «​ស្របពេល​ដែល​យើង​បាន​បន្ត​បង្ហាញ​ពី​សុវត្ថិភាព និង​អត្ថប្រយោជន៍​នៃ​ការទូទាត់​មិន​ប្រើ​ក្រដាសប្រាក់​នៅក្នុង​រាជធានី​ភ្នំពេញ ខេត្តសៀមរាប ខេត្ត​ព្រះសីហនុ និង​កន្លែង​ជាច្រើន​បន្ថែមទៀត​ទូទាំងប្រទេស​កម្ពុជា​។ ផាយ ផេ កំពុងតែ​គាំទ្រ​ដល់​បដិវត្ត​ផ្នែក​ឌីជីថល​របស់​ព្រះរាជាណាចក្រ​កម្ពុជា និង​ផ្តល់ជូន​មធ្យោបាយ​ថ្មី​មួយ​សម្រាប់​ពលរដ្ឋ​រាប់ម៉ឺន​នាក់​ក្នុងការ​ចំណាយ សន្សំ និង​ផ្ទេរប្រាក់​»​។ 




 
​ក្រោយពី​បាន​ពង្រីក​បណ្តាញ​របស់​ខ្លួន​ទៅកាន់​ខេត្តសៀមរាប និង​ព្រះសីហនុ កាលពី​ឆ្នាំមុន​នោះ ក្រុមហ៊ុន ផាយ ផេ បានផ្តល់​ការគាំទ្រ ការទូទាត់​មិន​ប្រើ​ក្រដាសប្រាក់​ឥតឈប់ឈរ​សម្រាប់​ពាណិជ្ជករ​ទូទាំង​ខេត្ត​ក្រុង​សំខាន់ៗ​ទាំងនេះ និង​សម្រាប់​ភ្ញៀវទេសចរ ក៏ដូចជា​ដៃគូ​ទូទាត់​ប្រាក់​ដែល​ត្រូវបាន​ទទួលស្គាល់​ជា​ផ្លូវការ​ដូចជា AliPay និង WeChat​។ ភ្ញៀវ​បរទេស​ជាច្រើន ជាពិសេស​មកពី​ប្រទេស​ចិន ឥ​ទ្បូ​វ​នេះ​អាច​រីករាយ​នឹង​អត្ថប្រយោជន៍​នៃ​ការទូទាត់​មិន​ប្រើ​ក្រដាសប្រាក់​នៅតាម​សណ្ឋាគារ ភោជនីយដ្ឋាន និង​កន្លែង​កម្សាន្ត​នានា ដោយ​មិនចាំបាច់​យកប្រាក់​តាម​ខ្លួន ឬក៏​ប្តូរ​រូបិយប័ណ្ណ​របស់​ប្រទេស​កំណើត​ខ្លួន​ទៅជា​ដុល្លារ​អាមេរិក ឬ​ប្រាក់រៀល​ឡើយ​។ 




 
​ដើម្បី​ត្រៀម​ទទួល​ព្រឹត្តិការណ៍ Pi Pay Day ឆ្នាំ​២០១៩ អ្នកប្រើប្រាស់ ផាយ ផេ ត្រូវបាន​លើកទឹកចិត្ត​ឲ្យ​ចូលរួម​ក្នុង​កម្មវិធី​ចាប់ឆ្នោត​ផ្សងសំណាង​ប្រាក់រង្វាន់​ប្រចាំថ្ងៃ​។ ដោយ​គ្រាន់តែ​ធ្វើការ​ដាក់​លេខ​កូដ​ក្នុង​កម្មវិធី Pi Pay អ្នកប្រើប្រាស់​ទទួលបាន​នូវ​ឱកាស​នៃ​ការ​ផ្សងសំណាង​ប្រាក់រង្វាន់ ៣១៤​ដុល្លារ​អាមេរិក​ប្រចាំថ្ងៃ ៣១៤០​ដុល្លារ​ប្រចាំ​សប្តាហ៍ និង​រង្វាន់​ធំ ៣១៤០០​ដុល្លារ សម្រាប់​រាល់​ការផ្ទេរ​ប្រាក់​ចាប់ពី ១​ដុល្លារ ទ្បើង​ទៅ តាមរយៈ​កម្មវិធី ផាយ ផេ​។ 


 
​ពាក្យ «​ផាយ (Pi)» គឺជា​ប្រមាណ​វិធី គណិតវិទ្យា​ដែល​ត្រូវបាន​ប្រើប្រាស់​ដើម្បី​គណនា​ចំណុច ឬ​បរិមាត្រ​រង្វង់​មួយ​ពី​កាំ​រង្វង់​នោះ ហើយ​លេខ​កាត់​សម្រាប់​ពាក្យ​នេះ​គឺ ៣.១៤ ឬ​ខែមីនា ទី​១៤ ដើម្បី​បង្កើត​ឲ្យ​ថ្ងៃ​ដ៏​ល្អឥតខ្ចោះ​សម្រាប់ ផាយ ផេ ក្នុង​ការអបអរ​ជាមួយនឹង​អ្នកប្រើប្រាស់ និង​ពាណិជ្ជករ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​៕ 

(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com