អត្ថបទពាណិជ្ជកម្ម
ជួប​ជាមួយ ឌី​ជេ ណា​ណា នៅក្នុង​ពិព័រណ៍​លំនៅដ្ឋាន​កម្ពុជា​២០១៩ (Home & Lifestyle Expo)
15, Mar 2019 , 6:29 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​លំនៅដ្ឋាន​កម្ពុជា​២០១៩​នៅក្នុង​ឆ្នាំនេះ កាន់តែ​អស្ចារ្យ​ជាង​មុន ដោយសារ​តែមាន​ការតាំង​ពិព័រណ៍​អំពី​គម្រោង​លំនៅដ្ឋាន និង​មាន​ការតាំង​បង្ហាញ​អំពី​សេវាកម្ម និង​ផលិតផល​ជាច្រើន​ទាក់ទង​នឹង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​ផងដែរ​។ កាន់តែ​ពិសេស​ជាង​នេះ យើង​មាន​ជន​ល្បីឈ្មោះ​មួយរូប ជា​តំណាង​នៃ​កម្មវិធី​ពិព័រណ៍​លំនៅដ្ឋាន​កម្ពុជា​នេះ គឺ ឌី​ជេ ណា​ណា ដែលជា​ពិធីការនី​ដ៏​ល្បីឈ្មោះ​នៅក្នុង ប្រទេស​កម្ពុជា​។ សូម​ស្វាគមន៍ ឌី​ជេ ណា​ណា ដែល​បាន​ក្លាយជា​អ្នកតំណាង​ផ្លូវការ​នៅក្នុង​កម្មវិធី​ពិព័រណ៍​លំនៅដ្ឋាន​កម្ពុជា​២០១៩ (Home & Lifestyle Expo)​។​
 
​ជម្រើស​ដ៏​ច្រើន​សម្បូរបែប​
 
Realestate.com.kh មិន​ត្រឹមតែ​នាំយក​ព្រឹ​តិ្ត​ការណ៍​ពិព័រណ៍​លំនៅដ្ឋាន តែមួយ​មុខ​ទេ ប៉ុន្តែ​មានការ​តាំង បង្ហាញ​ផលិតផល និង​សេវាកម្ម​ជាច្រើន​ដែល​ទាក់ទង​នឹង​ការរស់នៅ​ប្រចាំថ្ងៃ​។ ជាក់ស្តែង ដី​ជេ ណា​ណា ដែលជា​អ្នកផ្តល់​ប្រឹក្សា​ទាក់ទង​នឹង​ជីវិត និង​ស្នេហា និង​ជា​អ្នកតំណាង​ផ្លូវការ​ឲ្យ​ពិព័រណ៍​នេះ​ផ្ទាល់​បាន​ឲ្យ​ដឹងថា “​ការទិញ​លំនៅដ្ឋាន​មួយ​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​សម្រាប់​សុភមង្គល បន្ថែម​ពីនេះ​តម្រូវការ​ផ្សេងៗ​នៅក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​ក៏​ចាំបាច់​ត្រូវតែមាន តួយ៉ាង​ពិព័រណ៍​លំនៅដ្ឋាន​កម្ពុជា​នេះ​មានការ​តាំង​បង្ហាញ​ដ៏​សម្បូរបែប​ដែលមាន​ដូចជា លំនៅដ្ឋាន រថយន្ត គ្រឿង​បរិក្ខា សិ​ង្ហា​រឹម សំភារ​កីឡា និង​មាន​ជាច្រើន​ទៀត​។​”


 
​មាន​អ្នកចូលរួម​បង្ហាញ​ក្នុង​ពិព័រណ៍​នេះ​មានដូចជា​៖ ក្រុមហ៊ុន CC Peninsula Co., LTD គម្រោង CEO KT Pacific គេហទំព័រ​ព័ត៌មាន​អេ​ឡិ​ក​ត្រូ​និក Tnaot App គម្រោង La Vista One គម្រោង Angkor 4 Season Hotel គម្រោង​លំនៅដ្ឋាន  V-House ក្រុមហ៊ុន​អចលនទ្រព្យ V-House, LCJ - H.Y.O (Cambodia) International Real Estate Company Limited ក្រុមហ៊ុន Wufu Center Of Sihanouk ក្រុមហ៊ុន OC Consultancy Services ក្រុមហ៊ុន E-Now international Co.,Ltd  ក្រុមហ៊ុន​អចលនទ្រព្យ Pointer Property ក្រុមហ៊ុន Oneda Asian Investment Group Co.,Ltd ក្រុមហ៊ុន China Pacific E&G Investment Co.,Ltd, ក្រុមហ៊ុន E-Gets គម្រោង Open House ក្រុមហ៊ុន Capital Loan គម្រោង Romduol City ក្រុមហ៊ុន​អចលនទ្រព្យ Lucky Real Estate Co., Ltd ក្រុមហ៊ុន Gold Zone Media ក្រុមហ៊ុន Chun Hui Yuan ក្រុមហ៊ុន KH Land ក្រុមហ៊ុន BCCI International គម្រោង​បុរី The Flora គម្រោង​អភិវឌ្ឍន៍​ចម្រុះ Prince Golden Bay ក្រុមហ៊ុន​អចលនទ្រព្យ FDD Real Estate គម្រោង Baoli (Cambodia) Real Estate Co Ltd ក្រុមហ៊ុន Master Star Land Property ក្រុមហ៊ុន Heng He Group ក្រុមហ៊ុន  Ruiting ក្រុមហ៊ុន Ecoflo និង​សមាគម​អ្នកវាយតម្លៃ និង​អចលនវត្ថុ​កម្ពុជា ក្រុមហ៊ុន​ទាំង អស់នេះ​បាន​ចូលរួម​ជាមួយនឹង​ព្រឹត្តិការណ៍​ពិព័រណ៍​លំនៅដ្ឋាន​កម្ពុជា​។

សូម​ចូលរួម និង​ចូលទៅ​សាក សួរ​ព័ត៌មាន​បន្ថែម​នៅតាម​ស្តង់​ពិព័រណ៍​នីមួយៗ​ផងដែរ​។​
 
​ប្រសិនបើ​អ្នកស្វែងរក​លំនៅដ្ឋាន សេវាកម្ម ផលិតផល ផ្សេង​ទាក់ទង​នឹង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ ពិព័រណ៍​នេះ​ពិតជា​មិន​ធ្វើ​ឲ្យ​លោកអ្នក​ខកបំណង​ឡើយ​។ លោកអ្នក​នឹង​ទទួលបាន​ការផ្តល់ជូន​ដ៏​សម្បូរបែប និង​មានការ​បញ្ចុះតម្លៃ​ដ៏​ច្រើន​។​
 
​កុំ​ឲ្យ​ឱកាស​ដ៏​ល្អ​នេះ​រំលង​ផុត​ទៅ​! សូមបញ្ជាក់​ផងដែរ​ថា​លោកអ្នក​អាច​ចូលរួម​ដោយ​សេរី​។ មានឱកាស​ឈ្នះ​រង្វាន់​ដ៏​ច្រើន​សម្បើម​លើសពីនេះ​ទៀត​មាន​សិក្ខាសាលា​ដែល​ចូលរួម​ដោយ​វាល​គ្មិ​ន​ល្បី​ជាច្រើន​អ្នក នឹង​លើកយក​ប្រធានបទ​ដ៏​មាន​ប្រយោជន៍​សម្រាប់​លោកអ្នក​។​
 
​កុំ​ភ្លេច​ចូលរួម​ទាំងអស់គ្នា​ជាមួយ​ពិព័រណ៍​លំនៅដ្ឋាន​កម្ពុជា ( Home & Lifestyle Expo) ២០១៩ នៅ​ថ្ងៃទី ២៦-២៧ ខែមេសា​។​
​ចុះឈ្មោះ​ចូលរួម​ដោយ​សេរី លោកអ្នក​មានឱកាស​ឈ្នះ​រង្វាន់​ដ៏​ច្រើន​!
 
​ចុច​លីង​នេះ​ដើម្បី​ចុះឈ្មោះ​៖ https://realestatekh.lpages.co/reakh-homes-lifestyle-expo-2019-attendee-khmer/
​ឬ​ចូលទៅ​កាន់​ហ្វេ​ស​ប៊ុ​ក​៖ https://www.facebook.com/events/409617939780977/
 
​ទំនាក់់ទំនង​ក្នុងការ​កក់​ស្តង់​៖ +855 78 637 323 (​ភាសា​ខ្មែរ និង​ចិន​) ឬ +855 12 599 699 (​អង់គ្លេស​).

© រក្សាសិទ្ធិដោយ thmeythmey.com