ជាតិ
កូរ៉េខាងត្បូង បានបន្តផ្តល់៧០០លានដុល្លារ ដល់កម្ពុជាសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សមេ្តច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយ លោក មូន ចេអ៉ីន (Moon Jae-in) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉
× ភ្នំពេញ៖ សាធារណរដ្ឋកូរ៉េខាងត្បូងបានបន្តផ្ដល់ថវិកាចំនួន៧០០លានដុល្លារអាមេរិកដល់កម្ពុជា សម្រាប់ឆ្នាំ២០១៩-២០២៣។ ចំនួនថវិកានេះ គឺជាឥណទានសម្បទាន នៃមូលនិធិសហប្រតិបត្តិការ អភិវឌ្ឍន៍សេដ្ឋកិច្ច ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១៥ មីនា ឆ្នាំ២០១៩ រវាង សមេ្តច ហ៊ុន សែន ជាមួយ លោក មូន ចេអ៉ីន (Moon Jae-in) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉នៅទីក្រុងភ្នំពេញ។
យោងតាមទំព័រហ្វេសប៊ុករបស់ សម្តេច ហ៊ុន សែន ថវិកា របស់សាធារណរដ្ឋកូរ៉េនេះ បានផ្ដោតលើវិស័យហេដ្ឋារចនាសម្ព័ន្ធ វិស័យធនធានទឹក និងសុខុមាលភាពសាធារណៈ វិស័យអប់រំ និងបណ្ដុះបណ្ដាល ធនធានមនុស្ស និងវិស័យអភិវឌ្ឍន៍ជនបទ និងគម្រោងបង្កើតមជ្ឈមណ្ឌលបណ្ដុះបណ្ដាល អាកាសចរណ៍ស៊ីវិល គម្រោងស្ដារផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ជាដើម។
ជាមួយគ្នានេះ សម្តេចបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនកូរ៉េ ដែលតែងតែបានចូលរួមក្នុងការស្ដារ និងអភិវឌ្ឍប្រទេសកម្ពុជា តាមរយៈការផ្ដល់ហិរញ្ញប្បទានសហប្រតិបត្តិការ និងការវិនិយោគផ្ទាល់។ កម្ពុជា និងសាធារណរដ្ឋកូរ៉េ មានទំនាក់ទំនងល្អនឹងគ្នា ជាយូរយារណាស់មកហើយ ប៉ុន្តែទំនាក់ទំនងនេះ ត្រូវបានផ្អាកមួយរយៈដោយសារបញ្ហាសង្គ្រាមស៊ីវិលនៅកម្ពុជា។
សម្តេច ហ៊ុន សែន បានបញ្ជាក់ដូច្នេះ ក្នុងក្របខណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការរយៈពេល២២ឆ្នាំ គិតពីឆ្នាំ១៩៩៦-២០១៨ រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦៣២លានដុល្លារអាមេរិក។ ក្នុងនោះហិរញ្ញប្បទានឥតសំណងមានប្រមាណ ៣០០លានដុល្លារអាមេរិក៕
Tag:
ជាតិ
សេដ្ឋកិច្ច
កូរ៉េ
ថវិកា
© រក្សាសិទ្ធិដោយ thmeythmey.com