កីឡាជាតិ
ជាតិ
លី​គ​បើក​រដូវ​កាល​ថ្មី​៖ ភ្នំពេញ​ក្រោ​ន​ស្វាគមន៍​បឹងកេត ក្រោយ​ជំនួប​នៅ​ដី EDC និង​គិរីវង់​
16, Mar 2019 , 12:50 pm        
រូបភាព
លោក Leonardo Vitorino ដឹកនាំ​ការប្រកួតលីគដំបូងរបស់ភ្នំពេញក្រោន ដោយត្រូវស្វាគមន៍បឹងកេតដែលដឹកនាំដោយលោក ហៅ សុជាតិ។ រូបថត CNCC
លោក Leonardo Vitorino ដឹកនាំ​ការប្រកួតលីគដំបូងរបស់ភ្នំពេញក្រោន ដោយត្រូវស្វាគមន៍បឹងកេតដែលដឹកនាំដោយលោក ហៅ សុជាតិ។ រូបថត CNCC
ដោយ: ថ្មីៗ
​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​ចាប់ផ្តើម​បើក​រដូវ​កាល​ថ្មី នា​ថ្ងៃ​សៅរ៍ ទី​១៦ ខែមីនា នេះ ដោយ​ការប្រកួត​មាន​បី​គូ និង​នៅ​កីឡដ្ឋាន​ចំនួន​៣​ផ្សេងៗ​គ្នា​។ អគ្គិសនី​កម្ពុជា និង​គិរីវង់​សុខ​សែន​ជ័យ ត្រូវ​បើក​កីឡដ្ឋាន​រៀងៗ​ខ្លួន​ដើម្បី​ស្វាគមន៍​ក្រុម​ចំណូល​ថ្មី ខេត្តកំពង់ចាម និង​យុវជន​បាទី​អាយុ​ក្រោម​១៨​ឆ្នាំ មុន​ពេលដែល​បឹងកេត ត្រូវ​តទល់​ជាមួយ​ម្ចាស់ផ្ទះ​ភ្នំពេញ​ក្រោ​ន នៅ​កីឡដ្ឋាន អ អេស អិន​។​



​អគ្គិសនី​កម្ពុជា ដែល​បានបញ្ចប់​ចំណាត់ថ្នាក់​លេខ​១១​កាលពី​រដូវ​កាល​មុន ប្រើប្រាស់​កីឡដ្ឋាន​របស់ខ្លួន​ដើម្បី​ក្រុម​ចំណូល​ថ្មី ខេត្តកំពង់ចាម នា​វេលា​ម៉ោង​៣ និង​៣០​នាទី​។ នៅ​ម៉ោង​ដដែល គិរីវង់​សុខ​សែន​ជ័យ បើក​ការប្រកួត​ក្របខណ្ឌ​កំពូល​សារជាថ្មី ក្រោយ​អវត្តមាន​អស់​មួយ​រដូវ​កាល ដោយ​ពួកគេ​ប្រើប្រាស់​កីឡដ្ឋាន​ខ្លួន​ដែល​ស្ថិតនៅ​ស្រុក​គិរីវង់ ខេត្តតាកែវ ដើម្បី​ស្វាគមន៍​ក្រុមយុវជន​សាលា​បាល់ទាត់​ជាតិ​បាទី​អាយុ​ក្រោម​១៨​ឆ្នាំ​។​

​គិរីវង់ ខេត្តកំពង់ចាម និង​យុវជន​បាល់ទាត់​ជាតិ​បាទី សុទ្ធតែ​ក្រុម​ចំណូល​ថ្មី​នា​រដូវ​កាល​នេះ ដែល​ធ្វើ​ឲ្យ​ក្រុម​ដែល​ចូលរួម​ប្រជែង​ពាន​មាន​រហូតដល់​ទៅ​១៤​ក្រុម​ជា​លើកដំបូង​បំផុត​ក្នុង​ប្រវត្តិ​នៃ​ព្រឹត្តិការណ៍​ប្រកួត​ក្របខណ្ឌ​បាល់ទាត់​កម្ពុជា​។​

​នៅ​កីឡដ្ឋាន RSN នា​វេលា​ម៉ោង​៦​ល្ងាច ភ្នំពេញ​ក្រោ​ន​ដែល​ដឹកនាំ​ដោយ​អតីត​គ្រូបង្វឹក​ជម្រើសជាតិ​កម្ពុ​ជា លោក Leonardo Vitorino ត្រូវ​ស្វាគមន៍​ជើងឯក​រង បឹងកេត​ដែល​ដឹកនាំ​ដោយ​លោក ហៅ សុជាតិ​។ ជំនួប​រវាង​ក្រុម​ទាំងពីរ​ត្រូវបាន​ចាត់ទុកជា​ជំនួប​ដ៏​ទាក់ទាញ​នា​ការបើក​រដូវ​កាល​។ កាលពី​រដូវ​កាល​មុន បឹងកេត​បាន​យកឈ្នះ ៣-២ នៅ​ជំនួប​ដំបូង ហើយ​ភ្នំពេញ​ក្រោ​ន​យកឈ្នះ ២-១ នៅ​ជំនួប​បន្ទាប់​៕


Tag:
 MCL2019
© រក្សាសិទ្ធិដោយ thmeythmey.com