ជាតិ
សង្គមជាតិ
ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក មូ​ន ចេ​អ៊ី​ន ទស្សនា​តំបន់​អង្គរ​
16, Mar 2019 , 1:07 pm        
រូបភាព
​ភ្នំពេញ​៖ ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូ​ន ចេ​អ៊ី​ន (Moon Jae-in) ទៅដល់​ទឹកដី​អង្គរ​ក្នុងអំឡុង​ម៉ោង​១០​កន្លះ​ព្រឹក​នេះ ដើម្បី​ទស្សនា​ប្រាសាទព្រះពិធូរ​ដែល​ស្ថិតនៅក្នុង​ទឹកដី​ប្រាសាទអង្គរធំ ដែល​ប្រាសាទ​នេះ​កំពុងស្ថិត​នៅក្នុង​ការជួស​ជួល​របស់​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​កម្ពុជា​-​កូរ៉េ ។ បន្ទាប់ពី​ទស្សនា​ប្រាសាទព្រះពិធូរ​រួច លោក​ប្រធានាធិបតី​កូរ៉េ ទៅ​ទស្សនា​ប្រាសាទអង្គរវត្ត​បន្តទៀត ទើប​ត្រឡប់​មកកាន់​រាជធានី​ភ្នំពេញ​វិញ​។​

 
​លោក មូ​ន ចេ​អ៊ី​ន ប្រធានាធិបតី​កូរ៉េខាងត្បូង បាន​មកដល់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី​១៤ ខែមីនា ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​។ លោក​បាន​ចូលគាល់ ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី​។​
 
​លោក មូ​ន  ក៏បាន​ជួប​ជាមួយ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន សម្រាប់ធ្វើ​វេទិកា​ធុរកិច្ច​ជាមួយគ្នា​។ ដំណើរ​ទស្សនកិច្ច​រប​ស់លោក មូ​ន ត្រូវ​បញ្ចប់​នៅ​ថ្ងៃទី​១៦ ខែមីនា នេះ​៕
























 
 
 

Tag:
 មូ​ន ចេ​អ៊ី​ន​
 ​អង្គរវត្ត​
© រក្សាសិទ្ធិដោយ thmeythmey.com