ជាតិ
ក្នុងឆ្នាំ២០១៨ មានករណីថ្មីនៃការឆ្លងមេរោគអេដស៍ចំនួន៥៣៨នាក់ នៅកម្ពុជា លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ថ្លែងក្នុងសន្និបាតបូកសរុបការងារប្រចាំ២០១៨ នៅក្នុងសណ្ឋាគារសូហ្វីតែល ថ្ងៃទី១២ មីនា ឆ្នាំ២០១៩
× ភ្នំពេញ៖ ករណីថ្មីនៃការឆ្លងមេរោគអេដស៍នៅកម្ពុជា មានចំនួន៥៣៨នាក់ ស្មើនឹង០,០៣ករណីដែលកើតឡើង ក្នុងចំណោមប្រជាជនដែលគ្មានផ្ទុកមេរោគអេដស៍១ពាន់នាក់។ នេះជាថ្លែងរបស់ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងពិធីបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៨ កាលពីថ្ងៃទី១២មីនា។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលរូបនេះបានបន្តថា អត្រាព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ បានគ្របដណ្តប់ជាង៨៧ភាគរយ នៃចំនួនអ្នកផ្ទុកមេរោគអេដស៍។
សូមបញ្ជាក់ថា ក្នុងមួយឆ្នាំៗកម្ពុជា ចំណាយថវិកាខ្ទង់៤0 ទៅ៥0 លានដុល្លារ ដើម្បីទប់ស្កាត់មេរោគអេដស៍។ នៅឆ្នាំ២០១៦ ប្រជាជនទូទាំងពិភពលោក បានឆ្លងមេរោគអេដស៍ប្រមាណ ១លាន ៨សែននាក់។ ជាមួយគ្នានេះដែរ យុវវ័យប្រមាណ ៣២០០នាក់ ក្នុងពិភពលោក បានឆ្លងមេរោគអេដស៍ក្នុងមួយថ្ងៃ។ ដោយឡែកនៅកម្ពុជា មានប្រមាណ ៥៨៦នាក់ ក្នុងនោះ ស្រីមានចំនួន ២៨៧នាក់ បានឆ្លងមេរោគអេដស៍ កាលពីឆ្នាំ២០១៦កន្លងទៅ ហើយនៅឆ្នាំ២០១៧ ចំនួនអ្នកឆ្លងមេរោគអេដស៍ ក៏មានប្រហាក់ប្រហែលគ្នា៕
Tag:
ជាតិ
សង្គម
សុខាភិបាល
មេរោគអេដស៍
© រក្សាសិទ្ធិដោយ thmeythmey.com