អន្តរជាតិ
តើគេវាស់ជម្រៅបាតសមុទ្រដោយវិធីណា?
× សមុទ្រគឺនៅតែជាកន្លែងមួយដែលសំបូរទៅដោយអាថ៌កំបាំង ដែលមានដូចជាប្រភេទសត្វដែលយើងមិនបានដឹង សណ្ឋានដីដ៏ស្មុកស្មាញ និងកំណប់បុរាណៗជាច្រើនទៀតដែលបានលិចជាមួយកប៉ាល់ ឬនាវា។ វាជាទីងងឹតដែលពន្លឺមិនអាចចូលទៅដល់។ សម្ពាធកើនឡើងកាន់តែខ្លាំង នៅពេលដែលវាមានជម្រៅកាន់តែជ្រៅ។
តំបន់ដែលជ្រៅជាងគេត្រូវបានគេដាក់ឈ្មោះថា Mariana Trench មានទីតាំងនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ខាងកើត ប្រទេសហ្វីលីពីន។ Mariana Trench មានជម្រៅប្រមាណ ១១០៤៣ ម៉ែត្រ ពោលគឺ១១គីឡូម៉ែត្រចុះទៅក្រោម។
ទិន្នន័យទាំងនេះបានធ្វើឲ្យអ្នកស្រាវជ្រាវ និងមនុស្សទូទៅភ្ញាក់ផ្អើលយ៉ាងខ្លាំង។ តែអ្នកដែលដឹងទេថា តើគេទាញយកទិន្នន័យទាំងនោះបានដោយវិធីសាស្ត្រណា? គេហទំព័រ Britannica.com បានពន្យល់យ៉ាងងាយថា គេទទួលបានទិន្នន័យទាំងនេះដោយប្រើប្រាស់សំឡេង។
រលកសំឡេងដែលគេបញ្ជូនតាមឧបករណ៍ពិសេសមួយហៅថា Depth Finder ឬ Echo sounder ។ គេបំពាក់ឧបករណ៍ទាំងនោះនៅតាមនាវាស្រាវជ្រាវ។ គេប្រើប្រាស់វាដោយបញ្ជូនរលកសំឡេងពីខាងលើចុះទៅក្រោម ដោយឆ្លងកាត់ជម្រៅសមុទ្រ។
រួចគេរង់ចាំរលកសម្លេងនោះត្រលប់មកវិញនៅពេលដែលវាផ្លាតជាមួយនឹងផ្ទៃបាតសមុទ្រ។ គេដឹងថាសម្លេងដាលក្នុងល្បឿន ៣៤៣ម៉ែត្រក្នុងមួយវិនាទី។ ដោយកំណត់រយៈពេលដែលវាប្រើប្រាស់ដើម្បីផ្លាតមកវិញ និងដឹងល្បឿនរបស់វា គេអាចគណនារកជម្រៅរបស់សមុទ្របាន។ គេប្រើប្រាស់វាដំបូងគេក្នុងឆ្នាំ១៩១៩ ដោយនាវាទាហានរបស់សហរដ្ឋអាមេរិក៕
© រក្សាសិទ្ធិដោយ thmeythmey.com