អត្ថបទពាណិជ្ជកម្ម
Huawei បង្ហាញ​ស្មា​ត​ហ្វូ​ន​អេក្រង់​បត់​បច្ចេកវិទ្យា 5G ដំបូង​គេ​បង្អស់​នៅ​ប្រទេស​កម្ពុជា​!
16, Mar 2019 , 3:57 pm        
រូបភាព
ដោយ: ថ្មីៗ
​បន្ទាប់ពី​កម្មវិធី​សម្ពោធ​ជា​ផ្លូវការ Huawei Mate X ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​អេក្រង់​បត់ ព្រមទាំង​ការ​ឈ្នះ​ពានរង្វាន់​ផ្ទួនៗ​រហូតដល់ 34 ពានរង្វាន់​នៅក្នុង​សន្និសីទ​ទូរស័ព្ទ​ពិភពលោក ( Mobile World Congress) កាលពី​ម្សិលមិញ​ក្រុមហ៊ុន Huawei បាន​បង្កើត​ភាព​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដោយ​បង្ហាញ​កំពូល​ស្មា​ត​ហ្វូ​ន​ដ៏​អស្ចារ្យ​នេះ​នៅ​ប្រទេស​កម្ពុជា ក្នុង​កម្មវិធី​ដ៏​ពិសេស​ដែល​បានរៀបចំ​ឡើង​នៅ​ការិយាល័យ​ក្រុមហ៊ុន Huawei ប្រចាំ​ប្រទេស     កម្ពុជា នៅ​អគារ Exchange Square ជាន់​ទី​១៨​។ កម្មវិធី​នេះ​មានការ​ចូលរួម​ពី​ក្រុមហ៊ុន​ចែកចាយ​ផ្លូវការ​ផ្តាច់មុខ​និង   ទូទាំងប្រទេស ក្រុមហ៊ុន Yako Technologies Co., Ltd អ្នកសារព័ត៌មាន ដៃគូ​អាជីវកម្ម កំពូល​តារាចម្រៀង​លោក   នី​កូ និង​ភ្ញៀវ​ក​តិ្ត​យស​ជាច្រើន​ប្រមាណ​ជាង​៥០​នាក់​។​
 
​លោក​នី​កូ បាន​ក្លាយជា​អ្នក​ដែល​បាន​ប៉ះ​កំពូល​ស្មា​ត​ហ្វូ​ន​នេះ​ផ្ទាល់​មុនគេ​បង្អស់​នៅ​ប្រទេស​កម្ពុជា​។ រីឯ​បណ្តា​អ្នកសារព័ត៌មាន​យ៉ាងច្រើន​កុះករ ពិតជា​រំភើប​យ៉ាងខ្លាំង​នៅពេល​បានឃើញ​ផ្ទាល់ ប៉ះ​ផ្ទាល់ និង​ធ្វើការ​សាកល្បង​ប្រើ​កំពូល​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​នេះ​។ វា​ហាក់បីដូចជា​លើសពី​ការរំពឹងទុក នៅពេល​បានឃើញ​ស្មា​ត​ហ្វូ​ន​អេក្រង់​បត់​យ៉ាង​ល្អឥតខ្ចោះ នឹកស្មាន​មិន​ដល់​បែបនេះ​។ 


 
​ស្មា​ត​ហ្វូ​ន Huawei Mate X ជា​ស្មា​ត​ហ្វូ​ន​អេក្រង់​អាច​បត់​បាន​ដំណើរការ​ដោយ​បច្ចេកវិទ្យា 5G លឿន​ជាងគេ​បំផុត​នៅក្នុង​ពិភពលោក និង​មាន​កម្រាស់​ស្តើង​ត្រឹមតែ 11mm ប៉ុណ្ណោះ​។ ក្រៅពី​ការ​រចនា​អេក្រង់​បត់​យ៉ាង​អស្ចារ្យ​ជាង​ស្មា​ត​ហ្វូ​ន​អេក្រង់​បត់​ដទៃ ស្មា​ត​ហ្វូ​ន​នេះ ដំណើរការ​ដោយ​បន្ទះ​ឈី​ប Kirin 980 អង្គ​អង្គ​ចងចាំ ( RAM) ទំហំ 8GB និង​អង្គ​ផ្ទុក​ទ​ន្និ​ន័យ (ROM) 512GB ដំណើរការ​ដោយ​បច្ចេកវិទ្យា​សាក​ថ្ម SuperCharge កម្លាំង 55W និង​ថាមពល​ថ្ម​ទំហំ 4,500mAh ។ 
 

 
​លោក Henry Xiao, Country Director របស់​ក្រុមហ៊ុន Huawei ប្រចាំ​ប្រទេស​កម្ពុជា បាន​លើកឡើងថា នេះ​ជា      ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​ប្រភេទ​អេក្រង់​បត់ ដែលមាន​ការច្នៃប្រឌិត​ខ្ពស់ និង​បច្ចេកវិទ្យា​ឈានមុខ​។ ក្រុមហ៊ុន Huawei បាន​បង្កើត​ស្មា​ត​ហ្វូ​ន​នេះ​ឡើង​ដើម្បី​ផ្តល់​បទពិសោធន៍​ថ្មី​បំផុត និង​កាន់តែ​អស្ចារ្យ​ជាង​ស្មា​ត​ហ្វូ​ន​សាមញ្ញ​ធម្មតា​។ លើសពីនេះទៅទៀត Huawei ជា​ក្រុមហ៊ុន​ដំបូង​គេ​បង្អស់​ដែល​បង្ហាញ​ស្មា​ត​ហ្វូ​ន​អេក្រង់​បត់ នៅ​ប្រទេស​កម្ពុជា​។​
 


​ក្រៅពី​ការបង្ហាញ​កាលពី​ម្សិលមិញ Huawei Mate X នឹងមាន​ការដាក់​តាំង​បង្ហាញ​នៅក្នុង​ស្តង់​របស់​ក្រុមហ៊ុន Huawei​ក្នុង​កម្មវិធី Digital Cambodia ពិព័រណ៍​បច្ចេកវិទ្យា​ថ្នាក់ជាតិ នៅ​កោះ​ពេជ្រ​។ កុំ​ភ្លេច​ទៅ​ស្តង់ 
Huawei ដើម្បី​បានឃើញ​ផ្ទាល់​កំពូល​ស្មា​ត​ហ្វូ​ន Huawei Mate X ទាំងអស់គ្នា​។ 
 
​គួរបញ្ជាក់​ផងដែរ​ថា ក្រុមហ៊ុន Huawei បានចាប់ផ្តើម​ធ្វើ​អាជីវកម្ម​នៅ​ប្រទេស​កម្ពុជា​អស់​រយៈពេល​ជាង​២០​ឆ្នាំ​មកហើយ ដែល​បានរួម​ចំណែក​ក្នុងការ​អភិវឌ្ឍន៍​ផ្នែក​ទំនាក់ទំនង​ព័​ត៍​មាន​វិទ្យា​នៅក្នុង​ប្រទេស​កម្ពុជា​។ ឆ្នាំ​២០១៩ នេះ ជា​ខួប​២០​ឆ្នាំ​របស់​ក្រុមហ៊ុន Huawei នៅ​ប្រទេស​កម្ពុជា​។ ក្រុមហ៊ុន​មាន​បេសកកម្ម​និង​ទស្សនៈវិស័យ​ច្បាស់លាស់ ដែល​នាំមក​នូវ​ប្រព័ន្ធ​ឌីជីថល​ទៅកាន់​អ្នក​គ្រប់គ្នា និង​ចង់​ផ្សាភ្ជាប់​ទំនាក់ទំនង​ឲ្យ​កាន់តែ​ទូលំទូលាយ និង​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​មានការ​រីកចំរើន​ទៅមុខ​។​
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com