ជាតិ
សង្គមជាតិ
ជាង​ដំ​ដែក​ម្នាក់​ស្លាប់​ដោយសារ​កែច្នៃ​គ្រាប់ផ្លោង​១០៥​មី​លី​ម៉ែត្រ​នៅ​ខេត្ត​ត្បូងឃ្មុំ​
16, Mar 2019 , 4:34 pm        
រូបភាព
រូបភាពពីលោក ហេង​ រតនា នាយកមជ្ឈមណ្ឌល​សកម្មភាពកម្ចាត់មីនកម្ពុជា (CMAC)
រូបភាពពីលោក ហេង​ រតនា នាយកមជ្ឈមណ្ឌល​សកម្មភាពកម្ចាត់មីនកម្ពុជា (CMAC)
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ជាង​ដុំ​ដែក​ម្នាក់​ដែល​រស់នៅ​ភូមិ​៦៧ ឃុំ​ថ្ម​ពេជ្រ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ បាន​ស្លាប់​ក្រោយពី​បាន​យក​គ្រាប់​១០៥​មី​លី​ម៉ែត្រ ច្នៃ​ធ្វើជា​ទ្រនាប​ដំ​ដែក កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែមីនា​។ នេះ​បើតាម​ការផ្សាយ​ព័ត៌មាន​ពី​លោក ហេង រតនា នាយក​មជ្ឈមណ្ឌល​សក​ម្ម​ភាព​កម្ចាត់មីន​កម្ពុ​ជា​(CMAC)​។



​លោក ហេង រតនា បាន​អះអាងថា ករណី​ដែល​ឈានដល់​ការបាត់បង់​អាយុជីវិត​នេះ​គឺ​ដោយសារ គ្រាប់​១០៥​មី​លី​ម៉ែត្រ​ដែល​យក​គ្រាប់​ក្បាល​ផ្ទុះ​ចេញរួច​ហើយ វា​អាច​នឹង​សល់​រំសេវ​នៅក្នុង​សំបក​គ្រាប់ ទើប​ធ្វើ​ឲ្យ​មានការ​ផ្ទុះ​បែបនេះ​។ លោក ហេង រតនា បានបញ្ជាក់​យ៉ាង​លម្អិត​ថា​៖«​នៅពេល​ការប្រើប្រាស់​កាន់តែ​យូរ ទ្រនាប​ដុំ​ឈើ​នៅ​ទ្រ​ពីក្រោម​គ្រាប់ អាច​នឹង​បិទ​រន្ធ​គ្រាប់​នោះ​ហើយ​នាំ​ឲ្យ​សម្ពាធ​ខាងក្នុង​គ្រាប់​ងាយ​នឹង​បង្ក​ផ្ទុះ​នៅពេល​ដែលមាន​កម្តៅ​ខ្ពស់ ឬ​ប៉ះទង្គិច​ខ្លាំង​។ 


 
​ដោយសារតែ​បារម្ភ​ពី​សុវត្ថិភាព​ប្រជាពលរដ្ឋ លោក ហេង រតនា សូម​អំពាវនាវ​ដល់​ព​ល​រដ្ឋ ជាពិសេស​ជាង​ដំ​ដែក​ធ្វើ​កាំបិត ឬ​ពូថៅ សូម​បញ្ឈប់​ការប្រើប្រាស់​គ្រាប់​ដែលជា​ទ្រនាប​ដុំ​ជាដាច់ខាត​៕ 


 

Tag:
 គ្រាប់ផ្លោង
© រក្សាសិទ្ធិដោយ thmeythmey.com