ជាតិ
កម្ពុជារង់ចាំការឆ្លើយតបពីតួកគីក្នុងការបញ្ជូននាវាផ្ទុកម៉ាស៊ីនភ្លើងមកកម្ពុជា
× សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ឆ្លៀតឱកាសនាពិធីបើកកម្មវិធីបុណ្យទន្លេនៅខេត្តកំពង់ឆ្នាំង បានបន្តឲ្យពលរដ្ឋយោគយល់ទាក់ទងនឹងការកាត់ផ្តាច់ចរន្តអគ្គិសនីទាំងនៅក្រុង និងជនបទ។
សម្តេចលើកឡើងថា ធម្មជាតិមិនយោគយល់ឡើយ ដូច្នេះកម្ពុជាប្រឈមបញ្ហាខ្វះទឹកដែលអូសបន្លាយដល់ខែមិថុនា ដោយសារធាតុអាកាសក្តៅខ្លាំង។ បើតាមព័ត៌មានចុងក្រោយ សម្តេចបានបញ្ជាក់ថា ការខ្វះខាតអគ្គិសនីនៅកម្ពុជាឡើងដល់ទៅ៤០០មេហ្គាវ៉ាត់។ ពាក់ព័ន្ធនឹងបញ្ហានេះ សម្តេចបានស្នើទៅអ្នកមានម៉ាស៊ីនភ្លើងឲ្យបញ្ចេញម៉ាស៊ីនភ្លើងដើម្បីផ្គត់ផ្គង់នៅតាមទីនានា។
ស្របពេលជាមួយគ្នាផងដែរ សម្តេចបានអះអាងថា កម្ពុជាកំពុងរង់ចាំការឆ្លើយតបពីភាគីតួកគី ក្នុងការបញ្ជូននាវាផ្ទុកម៉ាស៊ីនភ្លើងនៅកម្ពុជា ដើម្បីដោះស្រាយបញ្ហាខ្វះខាតអគ្គិសនីនាពេលបច្ចុប្បន្ន៕
© រក្សាសិទ្ធិដោយ thmeythmey.com