កីឡាអន្តរជាតិ
អន្តរជាតិ
តុលាការបារាំងហាមដាក់ឈ្មោះកូនថា «Griezmann Mbappe» Kylian Mbappe (ឆ្វេង) នៃក្លិប PSG និង Antoine Griezmann នៃក្លិប Atletico Madrid ជាកម្លាំងដ៏សំខាន់ដែលនាំបារាំងឈ្នះ World Cup ឆ្នាំ២០១៨។ រូបថត AFP
× ចៅក្រមម្នាក់នៅតុលាការបារាំង បានហាមឃាត់គ្រួសារមួយដែលរស់នៅដេប៉ាតឺម៉ង់ Corrèze ក្នុងការដាក់ឈ្មោះកូនថា «Griezmann Mbappe»។ នេះបើយោងតាមការផ្សាយរបស់កាសែតបារាំង France Bleu Limousin។
«ការដាក់ឈ្មោះ ដូចជាការវាយតម្លៃទុកជាមុនពីអនាគតរបស់ក្មេង»។ នេះជាការលើកឡើងរបស់ចៅក្រមបារាំង ដោយស្នើទៅមន្ត្រីអត្រានុកូលដ្ឋានក្រុង Brive បដិសេធការសុំចុះបញ្ជីឈ្មោះកំណើត។
កុមារនោះ បានកើតកាលពីខែវិច្ឆិកា កន្លងមក ហើយក្រោយការបដិសេធពីតុលាការ ឪពុកម្តាយរបស់គេបានសម្រេចដាក់ឈ្មោះ «Dany Noe» ជំនួសវិញ។
មន្ត្រីអត្រានុកូលដ្ឋានម្នាក់ បានបន្ទរតាមការលើកឡើងរបស់ចៅក្រមថា ការបញ្ចូលឈ្មោះកីឡាករអន្តរជាតិបារាំង Griemann និង Mbappe ទៅដាក់ឲ្យកូន ហាក់ដូចជាគូសវាសដំណើរជីវិតរបស់កូន ហើយក៏អាចខុសពីចំណង់ចំណូលចិត្តផ្ទាល់របស់គេផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com