ជាតិ
​​​ន​យោ​បាយ​ជាតិ​
តុលាការ​ឲ្យ​ចាប់ខ្លួន​លោក សម រង្ស៊ី និង​មេដឹកនាំ CNRP ៧​រូប​ទៀត​
17, Mar 2019 , 12:15 pm        
រូបភាព
ពីឆ្វេងទៅស្តាំ៖ លោក ម៉ែន សុថាវរិន្ទ្រ លោក ហូរ វ៉ាន់ លោកស្រី មូ សុខហួរ លោក សម រង្ស៊ី លោក អេង ឆៃអ៊ាង លោក អ៊ូ ច័ន្ទឫទ្ធិ លោក តុ វ៉ាន់ចាន់ និង លោក ឡុង រី
ពីឆ្វេងទៅស្តាំ៖ លោក ម៉ែន សុថាវរិន្ទ្រ លោក ហូរ វ៉ាន់ លោកស្រី មូ សុខហួរ លោក សម រង្ស៊ី លោក អេង ឆៃអ៊ាង លោក អ៊ូ ច័ន្ទឫទ្ធិ លោក តុ វ៉ាន់ចាន់ និង លោក ឡុង រី
ដោយ: ថ្មីៗ
​លោក កូយ សៅ ចៅក្រម​ស៊ើបសួរ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១២ ខែមីនា បានចេញ​ដីកា​ដាច់ដោយឡែក ដោយ​បង្គាប់​ឲ្យ​ចាប់ខ្លួន​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៨​នាក់ ដែល​ក្នុងនោះ​មាន លោក សម រង្ស៊ី លោក អេង ឆៃអ៊ាង លោក អ៊ូ ច័ន្ទ​ឬ​ទ្ធិ លោក តុ វ៉ាន់​ចាន់ លោក ឡុង រី លោកស្រី មូ សុខ​ហួរ លោក ហូរ វ៉ាន់ និង​លោក ម៉ែន សុថា​វរិ​ន្ទ្រ ពីបទ​រួមគំនិត​ក្បត់ និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​។​



​បើ​យោងតាម​ដីកា​បញ្ជូន​ទៅកាន់​ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម  និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន លោក កូយ សៅ បានចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន លោក សម រង្ស៊ី និង​លោក អេង ឆៃអ៊ាង និង​នាំខ្លួន​អតីត​តំណាងរាស្ត្រ​៦​រូប​ទៀត​។​

​អ្នកនយោបាយ​និន្នាការ​ប្រឆាំង​ទាំង​៨​រូប ដែល​កំពុង​ភៀសខ្លួន​នៅ​បរទេស រង​ការចោទប្រកាន់​ពីបទ រួមគំនិត​ក្បត់ និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ដែល​បាន​ប្រព្រឹត្តទៅ​នៅ​កម្ពុជា និង​ទីកន្លែង​ផ្សេងទៀត ពីថ្ងៃ​ទី​២០ ដល់​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៩ តាម​បញ្ញត្តិ​មាត្រា​៤៥៣ មាត្រា​៤៩៤ និង​៤៩៥​នៃ​ក្រមព្រហ្មទណ្ឌ​៕


Tag:
 CNRP
© រក្សាសិទ្ធិដោយ thmeythmey.com