កីឡាជាតិ
ជាតិ
អាស៊ី​អឺរ៉ុប វិសាខា ព្រះខ័ន​រាជ និង​ការពារជាតិ ជា​ម្ចាស់ផ្ទះ​សម្រាប់​ជំនួប​លី​គ​នៅថ្ងៃនេះ​
17, Mar 2019 , 1:11 pm        
រូបភាព
លោកប្រាក់ សុវណ្ណារ៉ា ដែលមានបទពិសោធន៍ដឹកនាំភ្នំពេញក្រោន ព្រះខ័នរាជ ណាហ្គាវើល និងបឹងកេត មានវត្តមានសារជាថ្មីជាមួយក្លិបនគរបាលជាតិ
លោកប្រាក់ សុវណ្ណារ៉ា ដែលមានបទពិសោធន៍ដឹកនាំភ្នំពេញក្រោន ព្រះខ័នរាជ ណាហ្គាវើល និងបឹងកេត មានវត្តមានសារជាថ្មីជាមួយក្លិបនគរបាលជាតិ
ដោយ: ថ្មីៗ
​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​ឆ្នាំ​២០១៩ បន្ត​ការប្រកួត​សប្តាហ៍​ទី​១​របស់ខ្លួន ដោយមាន​ជំនួប​ចំនួន​៤​គូ​នៅ​កីឡដ្ឋាន​ផ្សេងៗ​គ្នា​នា​ថ្ងៃអាទិត្យ ទី​១៧ ខែមីនា នេះ​។



​ម្ចាស់​ការពារ​តំណែង​ជើងឯក ណាហ្គា​វើ​ល ត្រូវ​ប្រកួត​នៅ​កីឡដ្ឋាន អេ អ៊ី យូ ស្ព​ត​ផាគ របស់​ក្រុម​អាស៊ី​អឺរ៉ុប យូ​ណាយ​ធី​ត នា​វេលា​ម៉ោង​៣ និង​៣០​នាទី ខណៈដែល វិសាខា បើក​កីឡដ្ឋាន​របស់ខ្លួន ស្វាគមន៍ សូល​ទី​ឡូ​អង្គរ នៅ​ម៉ោង​ដូចគ្នា​។​

​នៅ​ម៉ោង​៦​ល្ងាច ព្រះខ័ន​រាជ​ស្វាយរៀង ទទួលភ្ញៀវ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ដែល​ដឹកនាំ​បង្វឹក​ដោយ​លោក ប្រាក់ សុវណ្ណារ៉ា ស្រប​ពេលដែល​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ មាន​ជំនួប​រវាង​ម្ចាស់ផ្ទះ​ក្រសួងការពារជាតិ និង​អង្គ​រថា​យ​ហ្គឺ​រ​។​

​កាលពី​ថ្ងៃ​សៅរ៍ គិរីវង់​សុខ​សែន​ជ័យ ឈរ​លេខ​មួយ​បណ្តោះអាសន្ន ក្រោយ​ឈ្នះ​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី ៤-១ ខណៈ​ខេត្តកំពង់ចាម ឈ្នះ អគ្គិសនី​កម្ពុជា ១-០​។ ជាមួយគ្នានេះ បឹងកេត​បាន​បី​ពិន្ទុ​ពី​ទឹកដី​របស់​ភ្នំពេញ​ក្រោ​ន ក្នុង​លទ្ធផល ៣-២៕


Tag:
 MCL2019
© រក្សាសិទ្ធិដោយ thmeythmey.com